ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី នឹងធ្វើ​ឲ្យ ឃី​ល វក​ឃ័​រ ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​

961
ចែករម្លែក

​ខ្សែការពារ ឃី​ល វក​ឃ័​រ (Kyle Walker) នឹង​ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ នៅពេល​កីឡាករ​រូបនេះ​ចូលរួម​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ក្នុងតម្លៃ​៥៤​លាន​ផោន​។​
​ ​
​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) គ្រូបង្វឹក​ក្លឹប​ស៊ី​ធី​បាន​ត្រៀមខ្លួន​ផ្តល់​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​ដល់ ឃី​ល វក​ឃ័​រ របស់​ក្លឹប Tottenham ជាមួយនឹង ប្រាក់​ឈ្នួល​១៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ បូករួម​ប្រាក់​លើកទឹកចិត្ត​ផ្សេង ទៀត​ដែល​នឹងធ្វើ​កីឡាករ​រូបនេះ​ទទួលបាន​ជិត​២០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ។ មកទល់ពេលនេះ ស៊ី​ធី​បាន​ចំណាយ​ប្រាក់​សរុប​១០០​លាន​ផោន​ហើយ​លើ​កីឡាករ​ថ្មី​។​
​ ​
​ស៊ី​ធី​មាន​គម្រោង​បន្ត​ការចំណាយ​ត​ទៀត ដោយ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​ចុង​សប្តាហ៍​នេះ ហើយ​តម្លៃ​ផ្ទេរ​នេះ​មាន​ទឹកប្រាក់​ជិត​៥០​លាន​ផោន​។​
​ ​
​ទីបំផុត ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​ឆ្លើយតប​នឹង​ការទាមទារ​របស់ Tottenham សម្រាប់​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ បន្ទាប់ពី​ពួកគេ​បដិសេធ​សំណើ​ដែលមាន​ទឹកប្រាក់​៤០​លាន​ផោន​។​
​ ​
​ពួកគេ​នឹង​ចំណាយ​ប្រាក់​ដំបូង​៤៥​លាន​ផោន និង​បន្ថែម​ជាង​៥​លាន​ផោន​ទៀត​ក្នុង​រយៈពេល​១២​ខែ និង​៤​លាន​ផោន​បន្ថែមទៀត​ជាការ​សម្រេច ហើយ​ការចំណាយ​នេះ​គឺ​លើសពី​ការចំណាយ​៥០​លាន​ផោន​ដែល​ក្លឹប PSG បាន​ចំណាយ​ឲ្យ​ក្លឹប​ឆេ​ល​ស៊ី​សម្រាប់​ខ្សែការពារ ដេវីដ ល្វី​ស (David Luiz) កាលពី​ឆ្នាំ​២០១៤​។​
​ ​
​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​បានធ្វើ​ដំណើរ​មក​ទីក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ ហើយនឹង​ពិនិត្យ​សុខភាព​មុនពេល​សម្រេច​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​។​
​ ​
​ស៊ី​ធី​ក៏​ជិត​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ម៉េ​ន​ឌី (Mendy) ផងដែរ បន្ទាប់ពី​បង្កើន​ការចរចា​ហើយ Monaco ទាមទារ​៥០​លាន​ផោន​សម្រាប់​កីឡាករ​ជម្រើសជាតិ​បារាំង​វ័យ​២២​ឆ្នាំ​រូបនេះ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ស៊ី​ធី​សម្រេច​កិច្ចព្រមព្រៀង​ឲ្យ​បាន​មុន​ការប្រកួត​កម្តៅ​សាច់ដុំ​នៅ​អា​មេរិ​ក​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ឃី​ល វក​ឃ័​រ​