ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ប្តេជ្ញា​យកឈ្នះ​ក្លឹប​ឆេ​ល​ស៊ី ដើម្បី​ផ្ទេរ អែន​តូ​នី​ញ៉ូ រូ​ឌី​ជ័រ

1124
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​ប្តេជ្ញាចិត្ត​មិន​ឲ្យ​ចាញ់​ក្លឹប​ឆេ​ល​ស៊ី​ជា​លើក​ទី​២​ក្នុងការ​ផ្ទេរ​ខ្សែការពារ អែន​តូ​នី​ញ៉ូ រូ​ឌី​ជ័រ (Antonio Rudiger) របស់​ក្លឹប Roma នៅ​រដូវ ក្តៅ​នេះ​។​
​ ​
​រូ​ឌី​ជ័រ ដែល​ចាប់ផ្តើម​បង្ហាញ​មុខជា​មួយក្រុម​អាល្លឺម៉ង់​នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Confederations Cup ជាមួយ​ក្រុម​ឈី​លី​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរចេញ​ក្នុងតម្លៃ ៣៥​លាន​ផោន មកកាន់​ក្លឹប​ឆេ​ល​ស៊ី​ជា​ជើងឯក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​តាមដាន រូ​ឌី​ជ័រ វ័យ​២៤​ឆ្នាំ​ពីរ​បី​ខែ​កន្លងមកហើយ​។ ពួកគេ​បាន​ត្រៀមខ្លួន ដាក់សំណើ​ផ្ទេរ​ទៅ​ក្លឹប Roma នៅ​សប្តាហ៍​នេះ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ឆេ​ល​ស៊ី​នឹងមិន​អាច​យក ឈ្នះ​ពួកគេ​ជាថ្មីទៀត​ទេ​។​
​ ​
​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ចង់​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ធី​ម៉ូ បា​កា​យ៉ូ​កូ (Tiemoue Bakayoko) របស់​ក្លឹប Monaco ហើយ​គេ​ជឿថា ស៊ី​ធី​បាន​តាមដាន​ខ្សែបម្រើ​រូបនេះ​។​
​ ​
​ប៉ុន្តែ​ក្លឹប​ឆេ​ល​ស៊ី​បាន​ឈាន​ជើង​ចូលមក​ដល់ ហើយ​ដាក់សំណើ​ផ្ទេរ​កីឡាករ បា​កា​យ៉ូ​កូ ។ កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ពហុកីឡាដ្ឋាន Stamford Bridge ក្នុងតម្លៃ​៤៣​លាន​ផោន​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ស៊ី​ធី​មិន​ចង់​ជួប​រឿង ដដែល​ជាមួយនឹង​កីឡាករ រូ​ឌី​ជ័រ ចឹ​ង​ហើយ​លោក ហ្គា​ឌី អូ​ឡា ចង់​ឲ្យ​ក្លឹប​ដាក់សំណើ​ប្រាកដប្រជា ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ​នៅ​សប្តាហ៍ នេះ និង​យកឈ្នះ​ក្លឹប​ឆេ​ល​ស៊ី​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែការពារ អែន​តូ​នី​ញ៉ូ រូ​ឌី​ជ័រ (Antonio Rudiger)