ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី សម្រេច​ការផ្ទេរ​ខ្សែការពារ​ស្លាប​ឆ្វេង បេន​ចា​មីន ម៉​ង់​ឌី

960
ចែករម្លែក

​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​អន្តរជាតិ​បារាំង បេន​ចា មីន ម៉​ង់​ឌី (Benjamin Mendy) ពី​ក្លឹប Monaco ជាមួយនឹង​កិច្ចសន្យា​លេង​រយៈពេល​៥​ឆ្នាំ​។​
​ ​
​ខ្សែការពារ​ស្លាប​ឆ្វេង​វ័យ​២៣​ឆ្នាំ​រូបនេះ​បាន​ចូលរួម​ក្នុងតម្លៃ​៥២​លាន​ផោន ខណៈពេល​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ព្យាយាម​ពង្រឹង​ខ្សែការពារ​បន្ថែមទៀត​។​
​ ​
​វត្តមាន​របស់ ម៉​ង់​ឌី បានធ្វើ​ឲ្យ​ការចំណាយ​សរុប​របស់​ស៊ី​ធី​កើន​លើស​២០០​លាន​ផោន​។ ម៉​ង់​ឌី បាន​និយាយថា “​ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​ចូលរួម​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។ ពួកគេ​គឺជា​ក្លឹប​មួយ​ក្នុង ចំណោម​ក្លឹប​ឈាន​មុច​គេ​នៅ​អឺរ៉ុប ហើយ​ពួកគេ​មាន​គ្រូបង្វឹក ប៉េ​ប ហ្គា​ឌី​អូ​ឡា ជា​គ្រូបង្វឹក​ដែល​ប្តូរផ្តាច់​ក្នុង វិស័យ​បាល់ទាត់​”​។​
​ ​
​ការមកដល់​របស់ ម៉​ង់​ឌី កើតមាន បន្ទាប់ពី​មានការ​ចរចា​ដ៏​អូសបន្លាយ​រវាង​ក្លឹប​ទាំងពីរ ហើយ​កីឡាករ ខ្លួនឯងបាន​ព្រលយ​ពាក្យ​ច្រើនលើកច្រើនសា​ជុំវិញ​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​តាម​បណ្តាញ​សង្គម​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ការមកដល់​របស់ ម៉​ង់​ឌី ធ្វើឡើង​បន្ទាប់ពី​ស៊ី​ធី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែការពារ​ស្តាំ ខាយ វ៉ក​ឃ័​រ (Kyle Walker) ក្នុងតម្លៃ​៥៤​លាន​ផោន ដែល​បាន​ក្លាយជា​ខ្សែការពារ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​៕ ប្រែ​សម្រួល : ពិសិដ្ឋ​

កីឡាករ បេន​ចា មីន ម៉​ង់​ឌី (Benjamin Mendy)
#