ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​គ្រោង​បោះបង់ចោល​ការតាមប្រមាញ់ រី​យ៉ា​ដ ម៉ា​រ៉េ​ស​

91

​រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) នឹង​រឹតតែ​ខកចិត្ត​ដោយសារតែ​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បែរខ្នង​ដាក់​ជា​រៀងរហូត​។
​ ​
​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បានដាក់​សំណើ​៦០​លាន​ផោន​សម្រាប់​ផ្ទេរ ម៉ា​រ៉េ​ស ប៉ុន្តែ​បាន​ដើរចេញ​នៅ​ថ្ងៃ ចុងក្រោយ​នៃ​ទីផ្សារ​ទិញដូរ​កីឡាករ បន្ទាប់ពី​ក្លិប លី​សេ​ស្ទ័​រ​(Leicester) បាន​បង្ហាញថា ពួកគេ​កំណត់​តម្លៃ​៩៥​លាន​ផោន​សម្រាប់ ម៉ា​រ៉េ​ស​។​
​ ​
​ចាប់តាំងពី​ក្តី​សុបិន​ផ្ទេរចេញ​របស់ខ្លួន​បរា​ជ័យ ម៉ា​រ៉េ​ស ចាប់ផ្តើម​ធ្វើ​កូដកម្ម ដោយ​មិន​មក​ចូលរួម ហ្វឹកហាត់ ហើយ​ខកខាន​ពីរ​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​លី​សេ​ស្ទ័​រ ។​
​ ​
​ម៉ា​រ៉េ​ស ក៏​គ្រោង​នឹង​បន្ត​បដិសេធ​មិន​ចូលរួម​ប្រកួត​សម្រាប់​ជំនួប​ថ្ងៃ​សៅរ៍​ជាមួយ​ក្រុម​នាំមុខ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​ពហុ​កីឡដ្ឋាន Etihad Stadium ផងដែរ​។​
​ ​
​លោក ហ្គា​ឌី​អូ​ឡា នៅ​បើកទ្វារ​សម្រាប់​លទ្ធភាព​ផ្ទេរ​រដូវក្តៅ​ថ្មី​មួយ​សម្រាប់​កីឡាករ​ដែល​ក្លិប Leicester ចំណាយ​ត្រឹម​៤០០.០០០​ផោន​កាលពី​បួន​ឆ្នាំមុន ស្របពេល​លោក ហ្គា​ឌី​អូ​ឡា អន្ទះសា​ចង់​បន្ថែម​ជម្រើស​ប្រយុទ្ធ​ម្នាក់ ទៀត​ក្នុង​ក្រុម​ជម្រើស​របស់លោក​។​
​ ​
​ប៉ុន្តែ​គេ​និយាយថា គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បារម្ភ​ចំពោះ​វិធី​ដែល ម៉ា​រ៉េ​ស ប្រើ​ចំពោះ​ការ បរាជ័យ​ផ្ទេរ​នេះ ហើយ​នៅពេលនេះ​នឹង​ស្វែងរក​កីឡាករ​នៅ​ក្លឹប​ផ្សេង​វិញ​។​
​ ​
​ក្រុម Leicester ខកខាន​មិនបាន​យកឈ្នះ​ក្នុង​ពីរ​ប្រកួត​នៅពេល​គ្មាន​វត្តមាន​របស់ ម៉ា​រ៉េ​ស ហើយ​អវត្តមាន​ដ៏​យូរ​នេះ​បាន​ក្លាយជា​បញ្ហា​ចម្បង​សម្រាប់​គ្រូបង្វឹក ក្លូ​ដេ ពូ​អែល (Claude Puel) និង​ក្លឹប​ទាំងមូល​។ លោក ពូ​អែល ដំបូង​ឡើយ​បាន​យល់ព្រម​ឲ្យ ម៉ា​រ៉េ​ស​សម្រាក​ដើម្បី​ឲ្យ​រំសាយ ការខកចិត្ត​ដោយសារតែ​មិនបាន​ផ្ទេរ​ទៅ Etihad ។​
​ ​
​ម៉ា​រ៉េ​ស ធ្លាប់​ដាក់សំណើ​ផ្ទេរចេញ​ពីរលើក​មកហើយ ប៉ុន្តែ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ហាក់ដូចជា​បិទទ្វារ​មិន​ទទួល យក ម៉ា​រ៉េ​ស ដែល​កំពុង​ប្រឈម​នឹង​អនាគត​មិន​ច្បាស់លាស់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez)