ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​គ្រោង​ប្រជែង​យក​ខ្សែបម្រើ ហ្វ្រែ​ង​គី ដឺ ហ្សុ​ង ក្នុងតម្លៃ​៧០​លាន​ផោន​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​

801
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ចង់​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ហូ​ឡង់ ហ្វ្រែ​ង​គី ដឺ ហ្សុ​ង (Frenkie de Jong) នៅ​រដូវក្តៅ​ឆ្នាំក្រោយ​។​
​ ​
​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បានសម្រេច​មិន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែ បម្រើ​កណ្តាល​រូបនេះ បន្ទាប់ពី​លោក​ខកខាន​មិនបាន​ផ្ទេរ​កីឡាករ ជ័រ​ជី​ញ៉ូ (Jorginho) ដែល​ចូលរួម​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​ក្នុងតម្លៃ​៥៧​លាន​ផោន ប៉ុន្តែ​ពិតជា​បានដឹងថា ស៊ី​ធី​ត្រូវការ​ពង្រឹង​តំបន់​បម្រើ​របស់ខ្លួន​។​
​ ​
​ស៊ី​ធី​បាន​តាមមើល ដឺ ហ្សុ​ង យូរ​មកហើយ ប៉ុន្តែ​នឹង​ប្រឈមមុខ​ជាមួយ​ក្លឹប​ផ្សេងទៀត ក្នុងការ​ផ្ទេរ​កីឡាករ​វ័យក្មេង​និង​ពោរពេញ​ដោយ​ទេពកោសល្យ​នៅ​តំ បន់​អឺរ៉ុប​នេះ​។​
​ ​
​ក្លិប បា​សេ​ឡូ​ណា​(Barcelona) ក៏​ពិចារណា​ពី​លទ្ធភាព​ផ្ទេរ​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​ដែរ ដោយ​ក្លិប​នេះ​បាន​ប្រដូច​កីឡាករ​រូបនេះ​ទៅនឹង​កីឡាករ សឺ​ជី​អូ បា​ស្កេ​ត (Sergio Busquets) ។​
​ ​
​គេ​រំពឹងថា ក្លិប អាសា​ក់​(Ajax) នឹង​ទាមទារ​ច្រើន​រហូតដល់​៧០​លាន​ផោន​សម្រាប់ ដឺ ហ្សុ​ង មានន័យថា ក្រុម​ស៊ី​ធី​ត្រូវតែ​បំបែក​ឯតទគ្គ​កម្ម​ចាស់​របស់ខ្លួន​ថ្មីៗ​ដែល​បាន​ចំណាយ ច្រើន​បំផុត​៦០​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) ពី​ក្លិប លី​សេ​ស្ទ័​រ​(Leicester) កាលពី​រដូវក្តៅ​ឆ្នាំមុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ហ្វ្រែ​ង​គី ដឺ ហ្សុ​ង (Frenkie de Jong)​