ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ត្រៀម​កញ្ចប់​ទឹកប្រាក់ ៥០​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែការពារ បេន ឈី​វ៉េ​ល​

704
ចែករម្លែក

ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ចង់បាន​កីឡាករ បេន ឈី​វ៉េ​ល (Ben Chilwell)​ដែលជា​ខ្សែការពារ ស្លាប​ឆ្វេង​របស់​ក្លឹប Leicester City ខណៈ​ពួកគេ​ត្រៀម​បន្ថែម​ប្រព័ន្ធ​ការពារ​របស់ខ្លួន នៅ​ខែម​ករានេះ​។​
​ ​
​ក្រុម​ជើងឯក​ព្រី​មី​ញ៉េ​លី​ក​នេះ​ត្រៀម​ដាក់សំណើ​៥០​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ​វ័យ​២១​ឆ្នាំ រូបនេះ​នៅ​រដូវ​កាល​ទិញដូរ​ខាងមុខ​។​
​ ​
​ស៊ី​ធី​កំពុង​ផ្តោត​គោលដៅ​លើ​តំណែង​ខ្សែការពារ​ស្លាប​ឆ្វេង​នេះ ស្របពេល កីឡាករ បេន​ចា​មីន ម៉េ​ន​ឌី (Benjamin Mendy) មាន​របួស​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​១៨​ខែ​នេះ ចាប់​តាំង​ផ្ទេរ​ចេញពី Monaco ក្នុង​កិច្ចព្រមព្រៀង​៥២​លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​ ​
​ការចាប់អារម្មណ៍​លើ ឈី​វ៉េ​ល អាចជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយសារតែ​កីឡាករ​រូបនេះ ទើបនឹង​ចុះ​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​វែង​ជាមួយ​ក្លឹប Leicester កាលពី​ខែតុលា រហូតដល់​ឆ្នាំ​២០២៤​។ ឈី​វ៉េ​ល បាន​ចូលរួម​ជាមួយ​ថ្នាល​កីឡាករ​របស់​ក្លឹប Leicester តាំងពី​អាយុ​១២​ឆ្នាំ​។​
​ ​
​កីឡាករ​រូបនេះ​បានបង្ហាញ​១៦​លើក​សម្រាប់​ក្រុម Leicester នៅ​គ្រប់​ការប្រកួត ហើយ​ទម្រង់​លេង​ដ៏​ល្អ​នេះ​ធ្វើ​ឲ្យ ឈី​វ៉េ​ល​ទទួលបាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម ជម្រើសជាតិ​។ នៅពេលនេះ ឈី​វ៉េ​ល​បាន​បង្ហាញមុខ​៥​លើក​សម្រាប់​ក្រុម​ជម្រើស ជាតិ​អង់គ្លេស​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ បេន ឈី​វ៉េ​ល (Ben Chilwell)