ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ចូ​អាវ កាន​សេ​ឡូ ពី​ក្លឹប Juventus

502
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ចូ​អាវ កាន​សេ​ឡូ (Joao Cancelo)​ពី​ក្លឹប Juventus ហើយ​។​

​តាម​កាសែត​ព័រ​ទុយ​ហ្គា​ល់ Record បាន​ឲ្យ​ដឹងថា កីឡាករ កាន​សេ​ឡូ ជិត​សម្រេច កិច្ចព្រមព្រៀង​តម្លៃ ៥២​លាន​ផោន មកកាន់​ក្លឹប​ជើងឯក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​លេង​ចម្បង​នៅ​ស្លាប​ស្តាំ និង​ជា​ខ្សែការពារ​ស្លាប​ហើយ​ត្រូវ បាន​ភ្ជាប់​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
កាន​សេ​ឡូ បាន​ចូលរួម​ជាមួយ​ក្លឹប Juventus កាលពី​រដូវក្តៅ​ឆ្នាំមុន បន្ទាប់ពី​ធ្វើបាន​ល្អ នៅ​ក្របខណ្ឌ Serie A ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពី​ក្លឹប Valencia មក​ចូលរួម​ជាមួយ​ក្លឹប Inter Milan ។​
​ ​
ក្លឹប Juventus ចំណាយ​ប្រាក់​ប្រហែល​៣៥​លាន​ផោន​លើ​ខ្សែការពារ​រូបនេះ ប៉ុន្តែ​កីឡា ករ​រូបនេះ​បង្ហាញមុខ​បាន​ត្រឹម​៣៤​លើក​នៅ​គ្រប់​ការប្រកួត​និង​ពិបាក​រក​កៅអី​នៅក្នុង​ក្រុម ជម្រើស​១១​នាក់​ដំបូង​ពេញ​ទាំង​រដូវ​កាល 2018-19 ។​
​ ​
​រឿងនេះ​បាន​បើកផ្លូវ​ឲ្យ Juventus ពិចារណា​លក់​ចេញ​ហើយ​ស៊ី​ធី​ទំនងជា​អាច​សម្រេច កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ