ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ រ៉ូ​ឌ្រី ក្នុងតម្លៃ​៦៣​លាន​ផោន​ពី​ក្លិប​អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​

392
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បានបញ្ជាក់​ពី​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ រ៉ូ​ឌ្រី (Rodri) ពី​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​( Atletico Madrid) ក្នុងតម្លៃ​ផ្ទេរ​៦៣​លាន​ផោន​។ ខ្សែបម្រើ​រូបនេះ បាន​ចូលរួម​ស៊ី​ធី​ជាមួយនឹង​កិច្ចសន្យា​លេង​រយៈពេល​៥​ឆ្នាំ និង​ក្លាយជា​កីឡា​ករទី​២ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​។

​តម្លៃ​ផ្ទេរ​នេះ​បានធ្វើ​ឲ្យ រ៉ូ​ឌ្រី ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ផ្ទេរ​ថ្លៃ​ជាងគេ​បំផុត ក្នុង​ប្រវត្តិ​របស់​ក្លិប​ស៊ី​ធី​។ រ៉ូ​ឌ្រី ធ្វើ​បានល្អ​កាលពី​រដូវ​កាល​មុន​ស្របពេល​លេង​នៅ តំបន់​បម្រើ​របស់​ក្រុម Atletico Madrid និង​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នក​ស្នង​តំណែង យូរអង្វែង​ពី​កីឡាករ ហ្វឺ​ណាន​ឌី​ញ៉ូ (Fernandinho) ។

​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​សារភាពថា ខ្លួន​ត្រៀម​ធ្វើ​ការងារ​ជាមួយ​កីឡាករ​ផ្សេងៗ ទៀត​នៅ​ក្លិប​ស៊ី​ធី​។ រ៉ូ​ឌ្រី បាន​និយាយថា “​អ្វីដែល​ស៊ី​ធី​សម្រេចបាន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ចុងក្រោយ​នេះ​ពិតជា​អស្ចារ្យ​ណាស់ ហើយ​ខ្ញុំ​ត្រៀម​ធ្វើជា​ផ្នែក​នៃ​ក្រុម​ដែល​ពោរពេញ ដោយ​ទេពកោសល្យ​នេះ​”​។

​រ៉ូ​ឌ្រី បាន​ឆ្លងកាត់​ថ្នាល​យុវជន​របស់​ក្លិប Atletico មុនពេល​ចូលរួម​ក្រុមយុវជន​របស់​ក្លិប វីឡា​រៀល​(Villarreal) ។ កីឡាករ​រូបនេះ​បានបង្ហាញ​មុខ​ក្នុង​ឈុត​ធំ​លើកដំបូង​នៅ​ទីនោះ ហើយ​លេង​បាន​៨៤​លើក​ក្នុង​បី​រដូវ​កាល មុនពេល​ផ្ទេរ​មក​ក្លិប Atletico វិញ​ក្នុងតម្លៃ ២០​លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំមុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ