ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី និង លី​វឺ​ភូ​ល​គ្រោង​ប្រជែង​គ្នា​យក​ខ្សែបម្រើ រ៉េ​ណេ វ័យ​១៧​ឆ្នាំ​

226
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ក្លិប លី​វឺ​ភូ​ល​(Liverpool)​កំពុងតែ​តាម​ឃ្លាំង​មើល​ការវិវឌ្ឍ​ជាមួយ កីឡាករ​ប្រេ​ស៊ី​ល រ៉េ​ន​ណេ (Reinier) ខណៈ​ក្លឹប​ទាំងពីរ​កំពុង​ប្រជែង​គ្នា​ផ្ទេរ​កីឡាករ រូបនេះ​។

​កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះ​នៅ​មិនទាន់​មានឱកាស​បង្ហាញ​មុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​នៅឡើយ​ទេ​សម្រាប់​ក្លិប Flamengo ប៉ុន្តែ​ត្រូវបាន​ចាត់ទុកថា ជា​កីឡាករ​ម្នាក់​ក្នុងចំណោម កីឡាករ​កំពូល​របស់​ប្រទេស​ប្រេ​ស៊ី​ល​។

​កីឡាករ​រូបនេះ​ស្ថិតនៅក្រោម​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២០ ប៉ុន្តែ​នឹងមិន​ត្រូវបាន អនុញ្ញាត​ឲ្យ​ចាកចេញ​រហូតដល់​កីឡាករ​រូបនេះ​ឈានចូល​វ័យ​១៨​ឆ្នាំ​នៅ​ខែមករា​។​

​ប៉ុន្តែ​វា​មិនបាន​រារាំង​ការចាប់អារម្មណ៍​របស់​ក្លិប​មួយចំនួន​ដែល​ចង់បាន​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ ខណៈ​ក្លឹប​ជាច្រើន​ហាក់ដូចជា​ចង់​សម្រេច​កិច្ចព្រមព្រៀង ។

​ក្លិប​អេ​វឺ​តុ​ន​( Everton) បាន​តាមដាន​ការវិវឌ្ឍ​របស់ រ៉េ​ណេ ស្របពេល​ក្លិប​អា​សេ មី​លេន និង​ក្លិប ឌ័​រ​ម៉ាន​(Dortmund )​ក៏​ចាប់អារម្មណ៍​ដែរ ប៉ុន្តែ​ទេព​កោ​សក្យ​របស់ រ៉េ​ណេ ធ្វើ​ឲ្យ ក្លឹប​ស៊ី​ធី Liverpool និង បា​សេ​ឡូ​ណា ចាប់អារម្មណ៍​ខ្លាំង​មែនទែន​។

​គេ​រំពឹងថា ក្រុមការងារ​នឹង​តាមមើល​កីឡាករ​ជាថ្មីទៀត​នៅ​សប្តាហ៍​នេះ នៅពេល​ក្រុម ជម្រើស​ប្រេ​ស៊ី​ល​ក្រោម​អាយុ​១៧​ឆ្នាំ ត្រូវ​ប្រកួត​ជាមួយ​ក្រុម Paraguay៕ ប្រែ​សម្រួល​: ពិសិដ្ឋ