ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​សម្លឹង​ឃើញ​កីឡាករ មី​ឡែ​ន ស្គ្រី​នៀ ជា​គោលដៅ​ផ្ទេរ​លេខ​១​នៅ​ខែមករា ដើម្បី​ដោះស្រាយ​បញ្ហា​របួស​

127
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​កំពុង​ត្រៀម​ដាក់សំណើ​ផ្ទេរ​កីឡាករ មី​ឡែ​ន ស្គ្រី​នៀ (Milan Skriniar) របស់​ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan )​ដើម្បី​ដោះស្រាយ​វិបត្តិ​របួស​។​

​កីឡាករ អាយ​មឺ​រិ​ក ឡា​ប៉​តេ (Aymeric Laporte)​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ខ្សែការពារ​ជម្រើស​ទី​១​របស់​ក្រុម​ស៊ី​ធី​បាន ធ្វើការ​វះកាត់​របួស​ក្បាល ជង្គង់ ហើយ​គេ​មិន​រំពឹងថា កីឡាករ​រូបនេះ​នឹង​អាច​ត្រឡប់មកវិញ​មុន​ឆ្នាំ​ថ្មី​នោះទេ​។​

​បញ្ហា​នេះ​បានធ្វើ​ឲ្យ​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) នៅសល់​ជម្រើស​តែ​ពីរ​ប៉ុណ្ណោះ​គឺ​កីឡាករ នី​កូ​ឡាស អូ​តា​ម៉េ​ន​ឌី (Nicolas Otamendi) និង ច​ន ស្តូ​ន (John Stones) សម្រាប់​តំបន់​ការពារ​កណ្តាល​។

​ស៊ី​ធី​ចង់​ពង្រឹង​ជម្រើស​របស់ខ្លួន តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ស្គ្រី​នៀ នៅ​ខែម​ករានេះ​។​

​ក្រុម​ជើងឯក​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​ឈរ​នៅ​លេខ​រៀង​ទី​២​នៅក្នុង​លី​ក ហើយ​មិនអាច​របូត​ពិន្ទុ​បន្ថែមទៀត​ទេ ស្របពេល​ក្រុម Liverpool កំពុង​ចាប់ផ្តើម​បានល្អ​។​

​គ្រូបង្វឹក​ក្រុម​ស៊ី​ធី​អាច​នឹង​ជ្រើសរើស​ខ្សែបម្រើ​ការពារ រ៉ូ​ឌ្រី (Rodri) និង ហ្វឺ​ណាន​ឌី​ញ៉ូ (Fernandinho) ដើម្បី​បំពេញ​តំបន់​ការពារ​ទាំង​បួន ក្នុងស្ថានភាព​ចាំបាច់​នេះ​។​

​ជម្រើស​មួយទៀត​គឺ​កីឡាករ ខាយ វ៉ក​ឃ័​រ (Kyle Walker)​ដែល​លេង​នៅ​តំណែង​ការពារ កណ្តាល​សម្រាប់​ប្រព័ន្ធ​ការពារ​ទាំងបី​របស់​ក្រុម​អង់គ្លេស​។​

​ស្គ្រី​នៀ វ័យ​២៤​ឆ្នាំ​ធ្លាប់ជា​គោលដៅ​ផ្ទេរ​របស់​គូប្រជែង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ផងដែរ​។ ទោះបីជា​យ៉ាងណា ស៊ី​ធី​ត្រូវតែ​ធ្វើបែបនេះ រហូតដល់​រដូវ​កាល​ទិញដូរ​កីឡាករ​នៅ​ខែមករា​បើកទ្វារ​ជាថ្មី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ មី​ឡែ​ន ស្គ្រី​នៀ (Milan Skriniar)