ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បើក​ការចរចា​ជាមួយ រ៉ា​ហ៊ីម ស្ទឺ​លិ​ង ជុំវិញ​កិច្ចសន្យា​ថ្មី​

291
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​បើក​ការចរចា​ជាមួយ​កីឡាករ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) ជុំវិញ​កិច្ចសន្យា​ថ្មី​។​
​ ​
ការចរចា​នេះ​កើតមាន​ក្នុង​រយៈពេល​មិន​ដល់​១២​ខែ​ផង​ទេ ចាប់តាំងពី ស្ទឺ​លិ​ង បាន​ពន្យារ​កិច្ចសន្យា​ចុងក្រោយ​របស់ខ្លួន ប៉ុន្តែ​នៅពេលនេះ ខ្សែប្រយុទ្ធ​រូបនេះ​បាន​ឈានដល់​កម្រិត​ថ្មី មួយទៀត​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅនេះ​។​
​ ​
ស្ទឺ​លិ​ង វ័យ​២៤​ឆ្នាំ រកបាន​១៨​គ្រាប់​សម្រាប់​ក្រុម​ស៊ី​ធី និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នៅ​គ្រប់ កម្មវិធី​ប្រកួត​នៅ​រដូវ​កាល​នេះ និង​ធ្វើ​ឲ្យ ស្ទឺ​លិ​ង ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ កំពូល​នៅ​អឺរ៉ុប​។​
​ ​
ស្ថិតិ​ល្អ​របស់ ស្ទឺ​លិ​ង នៅ​រដូវ​កាល​នេះ បាន​ជួយ​ឲ្យ​ជាប់​ក្នុងចំណោម​កីឡាករ​ល្អ ដូចជា រ៉ូ​ណា​ល់​ដូ និង ម៉េ​ស​ស៊ី ផងដែរ ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ក្លឹប​ជាច្រើន​នៅ​តំបន់ អឺរ៉ុប​។​
​ ​
​កិច្ចសន្យា​ចុងក្រោយ​របស់​ស៊ី​ធី​សម្រាប់ ស្ទឺ​លិ​ង នឹង​ផុត​នៅ​ឆ្នាំ​២០២៣​ហើយ​កីឡាករ​រូបនេះ មាន​ប្រាក់​ឈ្នួល​៣០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​ទម្រង់​លេង​ពេញ​មួយឆ្នាំ​កន្លងទៅ ធ្វើ​ឲ្យ​ក្លិប​ស៊ី​ធី​ចង់​រក្សាទុក​កីឡាករ​រូបនេះ​យូរអង្វែង​តាម​ដែល​អាចធ្វើ​ទៅបាន​។​
​ ​
ស្ទឺ​លិ​ង ធ្លាប់​លើក​ពាន​ព្រី​មី​ញ៉េ​លី​ក​ពីរលើក​ជាមួយ​ស៊ី​ធី ពាន FA Cup និង​ពាន League Cups ២​លើក ខណៈ​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា បាន​លើក​ពាន​បី​ក្នុងពេល​តែមួយ​កាលពី​រដូវ​កាល​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រ៉ា​ហ៊ី