ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ទំនងជា​ត្រូវ​កាត់​ពិន្ទុ បន្ទាប់ពី UEFA ពិន័យ​មិន​ឲ្យ​ចូល​ឆេ​ម​ពាន​លី​ក​ពីរ រដូវ​កាល​

352
ចែករម្លែក

ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​ទំនងជា​ប្រឈម​នឹង​ការ​កាត់​ពិន្ទុ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​បន្ទាប់ពី​ទទួលទណ្ឌកម្ម​ពី UEFA ។​
​ ​
ក្រុម​ស៊ី​ធី​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​អស់​រយៈពេល​ពីរ​ឆ្នាំហើយនឹង​ត្រូវ​ពិន័យ​ប្រាក់​២៥​លាន​ផោន​ដោយសារតែ​រំលោភ​លក្ខន្តិកៈ​នៃ​ការ ចំណាយប្រាក់​ដោយ​យុត្តិធម៌​។​
​ ​
ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នឹង​បង្ខំចិត្ត​ចាត់វិធានការ​ដោយសារតែ​ខ្លួន​ជា​អ្នកផ្តល់​ការ អនុញ្ញាត​។ ក្រុមប្រឹក្សា​របស់ UEFA បាន​រកឃើញថា​ក្លឹប​ស៊ី​ធី​បានធ្វើ​ការអះអាង​បំផ្លើស​អំពី​ប្រាក់ចំណូលបានមកពី​ក្រុមហ៊ុន​ឧបត្ថម្ភ​របស់ខ្លួន​។​
​ ​
បើទោះបីជា​បម្រាម​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កម​កលើ​ស៊ី​ធី​អាច​នឹង​ប្រែប្រួល​ប៉ុន្តែ​ទណ្ឌកម្ម នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ប្រហែល​មិនអាច​ផ្លាស់ប្តូរ​នោះទេ​។

សេចក្តីរាយការណ៍​បង្ហា​ញ​ថា គណកម្មាធិការ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កបាន​ពិភាក្សា​ពី​លទ្ធភាព​ដាក់ទណ្ឌកម្ម បន្ទាប់ពី​ស្ថាប័ន UEFA ដាក់ទោស​ក្លឹប​ស៊ី​ធី​។​
​ ​
បច្ចុប្បន្ន ស៊ី​ធី​ឈរ​នៅ​លេខ​រៀង​ទី​២​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ដោយមាន​៥១​ពិន្ទុ​ហើយ​មាន គម្លាត ២២​ពិន្ទុ​ពី​ក្រុម Liverpool ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

Manchester City