ក្លិបម៉េនឆេស្ទ័រ ស៊ីធីនឹងដាក់សំណើច្រើនសន្ធឹកសន្ធាប់ ដើម្បីផ្ទេរខ្សែប្រ យុទ្ធ អាឡិកស៊ីស សានឆេស (Alexis Sanchez) មុនរដូវកាលទិញដូរបិទទ្វារ ។
ស៊ីធីត្រៀមសាកល្បងទឹកចិត្តរបស់អាសេណលដែលចង់រក្សាទុក សាន ឆេស តាមរយៈការដាក់កញ្ចប់ ទឹកប្រាក់ច្រើនជាង៥០លានផោនខណៈពួកគេមិនទាន់បោះបង់ចោលការតាមប្រមាញ់ខ្សែប្រយុទ្ធសញ្ជាតិ ឈីលីរូបនេះ។
លោក អាសេន វែងហ្គើ (Arsene Wenger) គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំបានអះអាងជាង សាធារណៈថា ពួកគេនឹងមិនលក់ទេ បើទោះបីជា សានឆេសនៅសល់កិច្ចសន្យាត្រឹមតែមួយឆ្នាំ ក៏ដោយ។
នៅពេលនេះ អាសេណលក៏មានទំនុកចិត្តផងដែរថា សានឆេសនឹងបន្តនៅរហូតដល់ចប់ឆ្នាំចុងក្រោយ នៃកិច្ចសន្យារបស់ខ្លួន ហើយមិនបានបោះបង់ចោលការចុះកិច្ចព្រមព្រៀងថ្មីជាមួយ សានឆេស។
ប៉ុន្តែរឿងនេះនឹងមិនធ្វើឲ្យក្លឹបស៊ីធីបាក់ទឹកចិត្តនិងដកថយពីការដាក់ សំណើទេ ដោយសារតែពួកគេ ពេញចិត្តកីឡាកររូបនេះយូរមកហើយ ស្របពេលក្លឹប Paris Saint Germmain Bayern Munich និង Chelsea សុទ្ធតែបង្ហាញ ចំណាប់អារម្មណ៍លើកីឡាកររូបនេះ។
តាមគេហទំព័រ Mirror.co.uk កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០១៧បានឲ្យដឹងថា ជំហររបស់ អាសេណល ពិតជាធ្វើឲ្យក្លឹបផ្សេងៗស្រងាកចិត្ត ប៉ុន្តែស៊ីធីមិនបោះបង់ការព្យាយាមទេ ដោយលោក ប៉េប ហ្គាឌីអូឡា ជឿថា សមត្ថភាពកីឡា កររូបនេះពិតជាអាចធ្វើឲ្យក្រុមស៊ីធីមានឥទ្ធិពល៕ ប្រែសម្រួល: ពិសិដ្ឋ