ម៉េ​ម​ភី​ស ដេ​ប​ផៃ អះអាងថា ខ្លួន​នឹង​ទទួលបាន​ជោគជ័យ​នៅ​យូ​ណាយ​ធី​ត ប្រសិនបើ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ ផ្តល់ឱកាស​ច្រើនជាង​នេះ​

909
ចែករម្លែក

​ម៉េ​ម​ភី​ស ដេ​ប​ផៃ​(Memphis Depay) អតីត​កីឡាករ​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​អះ អាង​ថា ខ្លួន​នឹងមាន​កេរ្តិ៍ឈ្មោះ ប្រសិនបើ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourihno) ផ្តល់ឱកាស​ឲ្យ​លេង​ច្រើន ជាង​នេះ​។​

​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បានបង្ហាញ​មុខតែ​មួយ​លើក​ប៉ុណ្ណោះ​កាលពី​រដូវ​កាល​មុន មុនពេល​ត្រូវបាន​លក់​ទៅ​ឲ្យ​ក្លិប Lyon កាលពី​ខែមករា​។​
​ ​
Depay បាន​បង្ហាញមុខ​ញឹកញាប់​នៅ​ក្របខណ្ឌ​បារាំង ដោយ​រកបាន​គ្រាប់​បាល់​ជួយ​ក្រុម Rennes ឈ្នះ​កាលពី​ចុង​សប្តាហ៍​មុន ប៉ុន្តែ​នៅតែ​រំលេច​ដល់​វេលា ដែល​ខ្លួន​ធ្លាប់​នៅ​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ដោយសារតែ​មិនសូវមាន ឱកាស​លេង​។​
​ ​
Depay បាន​និយាយថា “​នៅ​រដូវ​កាល​ដំបូង ខ្ញុំ​មិនបាន​ចូលរួមចំណែក​គ្រប់គ្រាន់​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​ជឿថា ខ្ញុំ​ត្រូវការ​ពេលវេលា​មួយឆ្នាំ ដើម្បី​សម្រេច​ជោគជ័យ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កវា​គឺជា​លី​ក​ដែលមាន ការវិវឌ្ឍ​លឿន​បំផុត​ក្នុង​ពិភពលោក​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា យូ​ណាយ​ធី​ត​បាន ចំណាយ​ប្រាក់​២៦,៣​លាន​ផោន​ដល់​ក្លឹប PSV Eindhoven ដើម្បី​ផ្ទេរ Memphis កាលពី​ឆ្នាំ​២០១៥ និង​ផ្តល់​អាវ​លេខ​៧​ដល់​កីឡាករ​រូបនេះ​ផងដែរ​។​
​ ​
​ទោះបីជា​យ៉ាងណា Memphis ពិបាក​ក្នុងការ​សម្រប​ខ្លួន​ជាមួយនឹង​បាល់ទាត់​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក និង​បានបញ្ចប់​អាជីព​នៅ​យូ​ណាយ​ធី​ត​ដោយ​រកបាន​ត្រឹម​២​គ្រាប់​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​ស្លាប Memphis Depay
#