ម៉េ​ស៊ុត អូ​ហ្ស៊ី​ល ចាប់ផ្តើម​ពិចារណា​ពី​អនាគត បន្ទាប់ពី​គ្មាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម ជម្រើស​របស់លោក អេ​មឺ​រី​

683
ចែករម្លែក

​ខណៈពេល ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) ឈរ​និង​សម្លឹងមើល​ទីលាន​ប្រកួត នៅ​ពហុកីឡាដ្ឋាន Emirates Stadium មុនពេល​ចាប់ផ្តើម​ការប្រកួត​ហើយ​ពាក់មួក ដើម្បី​លាក់​មុន ប៉ុន្តែ​គេ​អាច​នឹង​ស្រមៃ​ថា តើ​កីឡាករ​រូបនេះ​កំពុង​គិត​អ្វី​ក្នុង​ចិត្ត​។

​ដោយ​ត្រូវបាន​ទម្លាក់​ចេញ​ទាំងស្រុង​ពី​ក្រុម​ជម្រើស​របស់លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ដោយ​សំអាង​លើ​ហេតុផល​យុទ្ធសាស្ត្រ​ប្រកួត​ជើងឯក​វើ​ល​ខាប់​អាល្លឺម៉ង់ រូបនេះ​ប្រហែលជា​ចាប់ផ្តើម​គិតថា តើ​អាកាសធាតុ​យ៉ាងម៉េច​វិញ​នៅ​ទីក្រុង​មី​លែ​ន ចាប់ពី​ខែមករា​នេះ​ទៅ​។

​ក្រុម Inter Milan នៅ​ក្របខណ្ឌ Serie A ស្ថិតនៅក្នុង​ចំណោម​ក្លឹប​ដែល​ចាប់អារម្មណ៍ លើ​កីឡាករ អូ​ហ្ស៊ី​ល​។ ស្របពេល​គ្រូបង្វឹក​មិន​ដាក់​ឲ្យ អូ​ហ្ស៊ី​ល លេង ហើយ​លោក អេ​មឺ​រី បាន​ព្រលយ​ពាក្យ​ថា លោក​ត្រៀម​អនុញ្ញាត​ឲ្យ​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​ចាកចេញ​។

​នេះ​គឺជា​ការប្រកួត​ដ៏​សំខាន់ ជាការ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្របខណ្ឌ Carabao Cup និង​ជា​ឱកាស​បញ្ចប់​ភាព​ក្រអឺតក្រទម​របស់​គូប្រកួត ប៉ុន្តែ​គ្រូបង្វឹក​របស់ Arsenal រូបនេះ មាន​អារម្មណ៍​ថា លោក​មិន​ត្រូវការ​កីឡាករ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​រូបនេះ​ទេ​។

​អូ​ហ្ស៊ី​ល ចាប់ផ្តើម​មាន​បញ្ហា​ជាមួយ​ក្រុម​ជម្រើស​របស់ Arsenal ហើយ​កីឡាករ​រូបនេះ​បាន បន្ត​កិច្ចសន្យា​មុនពេល​គ្រូបង្វឹក​ថ្មី​មកដល់ ។ ប៉ុន្តែ​អ្វីៗ​ដែល​កើតឡើង​ថ្មីៗ​នេះ បង្ហាញថា អូ​ហ្ស៊ី​ល មិនមែនជា​កីឡាករ​ដែល​លោក អេ​មឺ​រី ត្រូវការ​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil)