ម៉េ​ស​ស៊ី​នឹងត្រូវ​ផ្អាក​មួយ​ប្រកួត​សម្រាប់​ការ​ជម្រុះ​វើ​ល​ខាប់​ជុំ​ដំបូង​របស់​ក្រុម​អា​ហ្ស​ង់​ទីន​

189
ចែករម្លែក

​ខ្សែប្រយុទ្ធ លី​អូ​នែ​ល ម៉េ​ស​ស៊ី នឹង​ផ្អាក​ពី​ការប្រកួត​ជម្រុះ​លើកទីមួយ​របស់​ក្រុម​អា​ហ្ស​ង់​ទីន​សម្រាប់​ការប្រកួត​វើ​ល​ខាប់​ឆ្នាំ​២០២២ ហើយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ១.៥០០ ដុល្លារ​ដោយ​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ទ្វីប​អាម៉េរិក​ខាងត្បូង ហៅ​កាត់​ថា CONMEBOL​។​

CONMEBOL បាន​និយាយថា ការសម្រេចចិត្ត​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​កក្កដា​គឺ​ដោយសារ​កាត​ក្រហម​របស់​ម៉េ​ស​ស៊ី​អំឡុងពេល​អា​ហ្ស​ង់​ទីន​ឈ្នះ​ស៊ី​លី ២-១ កាលពី​ថ្ងៃទី ៦ កក្កដា​ក្នុងការ​ប្រកួត​ដណ្តើម​លេខ​៣​នៃ​ក្របខ័ណ្ឌ Copa America ។ ម៉េ​ស​ស៊ី​ត្រូវបាន​បណ្តេញចេញ​នៅ​នាទី​ទី ៣៧ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​កីឡាករ​ស៊ី​លី​ឈ្មោះ ហ្គា​រី មេ​ឌែ​ល ដែល​ទទួល​កាត​ក្រហម​ផងដែរ​។​

​ការប្រកួត​ជម្រុះ​វើ​ល​ខាប់​នៅ​ទ្វីប​អាម៉េរិក​ខាងត្បូង​នឹង​ចាប់ផ្តើម​នៅ​ខែមីនា​ឆ្នាំ​២០២០៕ ដោយ៖ កញ្ញាដាលីស

ម៉េ​ស​ស៊ី​នឹង​អវត្តមាន​សម្រាប់​ការប្រកួត​ដំបូង​នៃ​វគ្គ​ជម្រុះ​វើ​ល​ខាប់​របស់​ក្រុម​អា​ហ្ស​ង់​ទីន