ម៉េ​ស​ស៊ី​ផ្តួល​រ៉ូ​ណា​ល់​ដូ​ឡើងមក​ចំណាត់ថ្នាក់​កំពូល​នៃ​បញ្ជី​អត្ត​ព​លិ​កមាន​បំផុត​របស់​ទស្សនា​វ​ដ្តី Forbes

189
ចែករម្លែក

​កីឡាករ លី​អូ​នែ​ល ម៉េ​ស​ស៊ី បាន​ផ្តួល​កីឡាករ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ ឡើងមក​ទី​កំពូល​ក្នុង​បញ្ជី​តារា​កីឡា​មាន​ប្រាក់ចំណូល​ខ្ពស់បំផុត​ទាំង​១០០​ក្នុង​លោក​របស់​ទស្សនា​វ​ដ្តី Forbes ឆ្នាំ ២០១៩​។

​យោងតាម​ទស្សនា​វ​ដ្តី​អាជីវកម្ម​អាម៉េរិក​មួយ​នេះ​បានឱ្យដឹងថា ខ្សែប្រយុទ្ធ​ក្លិប Barcelona រូបនេះ​បាន​រកប្រាក់​បាន​ចំនួន ១២៧ លាន​ដុល្លារ​ក្នុង​រយៈពេល ១២ ខែ​មុន ពោលគឺ​ប្រាក់ខែ​និង​រង្វាន់​សម្រាប់​ការប្រកួត​ឈ្នះ​នីមួយៗ​គឺ ៩២ លាន​ដុល្លារ និង ៣៥ លាន​ដុល្លារ​ទៀត​គឺជា​ចំណូល​បាន​ពី​ការថត​ផ្សាយពាណិជ្ជកម្ម​។​

​ខ្សែប្រយុទ្ធ​របស់​ក្លិប Juventus កីឡាករ​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ រកចំណូលបាន ១០៩ លាន​ដុល្លារ​ឈរ​នៅ​លេខ ២ ខណៈដែល​កីឡាករ​ប្រេ​ស៊ី​ល​ណៃ​ម៉ា​ឈរ​នៅ​លេខ ៣ ជាមួយ​ប្រាក់ចំណូល ១០៥ លាន​ដុល្លារ​។​

​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​ក ខា​ណេ​ឡូ អាល់​វ៉ា​រ៉េ​ស ជាប់​លេខ​៤​នៅលើ​បញ្ជី ជាមួយ​ប្រាក់ចំណូល ៩៤ លាន​ដុល្លារ ជាមួយ​តារា​វាយ​តេ​ន្នី​ស រ៉ូ​ជើ ហ្វេ​ដេ​រ័​រ ឈរ​នៅ​លេខ ៥ មាន​ប្រាក់ចំណូល ៩៣,៤ លាន​ដុល្លារ​។

​នាង​សេរី​ណា វី​លលៀម គឺជា​អត្ត​ព​លិ​ក​ស្រី​តែ​ម្នាក់​គត់​ដែល​ជាប់​ក្នុង​បញ្ជី​កំពូល​ទាំង​១០០​នេះ ដោយ​ឈរ​នៅ​លេខ ៦៣ ជាមួយ​ប្រាក់ចំណូល ២៩,២ លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ម៉េ​ស​ស៊ី​រុញ​រ៉ូ​ណា​ល់​ដូ​ទៅ​លេខ​២​វិញ​ក្នុង​បញ្ជី​អត្ត​ព​លិ​កមាន​បំផុត​លើ​លោក​ទាំង ១០០ របស់​ទស្សនា​វ​ដ្តី Forbes