ម៉េ​ស​ស៊ី​ស៊ុត​ចូល​គ្រាប់​ទី ១០០ ក្នុង CL ខណៈ Barcelona បំបាក់ Chelsea ៣-០

853
ចែករម្លែក

​ខ្សែប្រយុទ្ធ លី​អូ​នែ​ល ម៉េ​ស​ស៊ី បាន​ចូលរួម​ជាមួយ​កីឡាករ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ នៅក្នុង​ចំណោម​កីឡាក​ដែល​ស៊ុត​បាន​ខ្ទង់ ១០០ គ្រាប់​ឡើង​ក្នុង​ក្របខណ្ឌ Champions League ក្រោយពី​ស៊ុត​បញ្ចូល​ទី​បាន ២ គ្រាប់​ដើម្បី​ជួយ​ក្រុម Barcelona ផ្តួល Chelsea ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League សម្រាប់ ១១ រដូវ​កាល​ជាប់ៗ​គ្នា​កាលពី​ថ្ងៃ​ពុធ ទី​១៤ មីនា​។​

​ម៉េ​ស​ស៊ី​ក៏បាន​បង្កើត​គ្រាប់​បាល់​ស៊ុត​សម្រាប់​កីឡាករ អូស​ស្មេ​ន ដេ​ម​បេ​ឡេ ផងដែរ ក្នុង​ជ័យជម្នះ ៣-០ នៅ​ទឹកដី Camp Nou បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​សម្រាប់ Barcelona ក្នុងការ​ប្រកួត​ជើង​ទី​១ ក្នុង​លទ្ធផល ១-១ នៅក្នុង​ទីក្រុង​ឡុង​ដ៍​។​

​ម៉េ​ស​ស៊ី​បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ចូល​តាម​ប្រឡោះ​ជើង អ្នកចាំទី ធី​បូត ខ​ត​ធ័​ស (Thibaut Courtois) របស់ Chelsea ចេញពី​ទីតាំង​មុំ​ដ៏​ចង្អៀត​នៅ​ជ្រុង​ទាំងសងខាង​នៃ​បង្គោល​ទី​។ រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​១​នៅ​នាទី​ទី​៣ និង​ស៊ុត​គ្រាប់​ទី​៣​ឱ្យ Barcelona ក្នុង​នាទី​ទី ៦៣​។​

​រ៉ូ​ណា​ល់​ដូ ជាមួយ​គ្រាប់​បាល់ CL ចំនួន ១១៧ គ្រាប់ គឺជា​កីឡាករ​តែ​ម្នាក់​គត់​មួយរូប​ផ្សេងទៀត ដែល​សម្រេចបាន​គ្រាប់​បាល់​ខ្ទង់ ១០០ គ្រាប់​នៃ​ការប្រកួត​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​នេះ​។ ម៉េ​ស​ស៊ី​សម្រេចបាន​គ្រាប់​បាល់​ទី​១០០ ក្នុងការ​ប្រកួត​ចំនួន ១២៣ លើក ខណៈ​រ៉ូ​ណា​ល់​ដូ ត្រូវការ ១៤៤ ប្រកួត​ទើប​សម្រេចបាន ១០០ គ្រាប់​៕ ដោយ៖ កញ្ញាដាលីស

ម៉េ​ស​ស៊ី​ស៊ុត​គ្រាប់​ទី​១០០​ក្នុង CL កាលពី​យប់​ថ្ងៃ​ពុធ
#