ម៉ែន ចាំ​ឧសភា ធ្វើ​ខួបកំណើត​នៅ​កន្លែង​លក់​ស្រា​ក្រឡុក​ដ៏​សាមញ្ញ​មួយ​

1338
ចែករម្លែក
  • 2
    Shares

(​ភ្នំពេញ​)៖ តារា​សម្តែង​វ័យក្មេង គួរឱ្យ​ស្រឡាញ់​កញ្ញា​ម៉ែន​ចាំ​ឧសភា (​ហៅ នាង​តូច​) បានប្រារឰ​ពិធី​ខួប កំណើត​របស់​នាង​ដែល​មួយឆ្នាំ​ម្តង នោះ​បែរជា​ប្រារឰ​នៅ​កន្លែង​លក់​ស្រា ក្រឡុក​មួយ​ឈ្មោះ “Mr. Cocktail” នៅ ចិញ្ចើមផ្លូវ​ខាងក្រោយ​ព្រះបរមរាជវាំង កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨ ។​

​តារា​រាង​តូច​ច្រឡឹង​រូបនេះ​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា ឆ្នាំនេះ​រៀង​ពិសេស​បន្តិច​ដែល​នាង ប្រារឰ​ពិធី​ខួប កំណើត​នៅ​កន្លែង​លក់​ស្រា​ក្រឡុក ហើយ​ជា​តូប​លក់​ចល័ត​នៅ​ផ្លូវ​ខាង ក្រោយ​ព្រះបរមរាជវាំង​ដែល​សំបូរ ទៅ​មនុស្ស​អ៊ូអរ​ឆ្លងកាត់ ។ នាង​សម្តែង​អារម្មណ៍ មិន​ខ្មាសអៀន​អ្វី​ឡើយ​សម្រាប់ ការរៀបចំ​ពិធី​សប្បាយ​នៅតាម​ចិញ្ចើម ផ្លូវ​ហើយ​ធ្វើការ​កន្លែង សាម​ញ្ញទៀត​។

​ដោយសារតែ​ម្ចាស់​អ្នកលក់​ស្រា​ក្រឡុក “Mr. Cocktail” ជា​មិត្តសម្លាញ់​នឹង​គ្នា​ហើយ​មាន លក់​គ្រប់​ភេសជ្ជៈ​ក្រឡុក ទាំង​អស់ហើយ​ឆ្ងាញ់​ថែមទៀត​ទើប​នាង​សម្រេចចិត្ត​រៀបចំ​នៅ ទីនោះ​តែម្តង​។ ប៉ុន្តែ​នាង​គ្រាន់តែ​អញ្ជើញ​គ្រួសារ និង ក្រុម​មិត្តភក្តិ​ប៉ុណ្ណោះ​សម្រាប់​មិត្ត​សិល្បៈ នោះ គឺ​មក​បាន​អញ្ជើញ​អបអរ​ដែរ ប៉ុន្តែ មិន​ច្រើន​នាក់​ដោយសារតែ​នាង​មិន ហ៊ាន​ហៅ ព្រោះ​ខ្លាចចិត្ត​គេ ។​
​ ​
​កញ្ញា នាង​តូច បាន​បញ្ជាក់ថា ម្យ៉ាងទៀត នាង​ចូលចិត្ត​កម្មវិធី​សាមញ្ញ និង​ចង់​ធ្វើ​នៅ​កន្លែង ធម្មតា ជុំ​មិត្ត​និង គ្រួសារ​ប៉ុណ្ណោះ ដូច្នេះ​ទើប​មិន​ចង់ទៅ ធ្វើ​នៅ​ភោជនីយដ្ឋាន​ណា​ឡើយ ។ ទោះបី​ជាមាន​អ្នកគាំទ្រ ឬ មហាជន រិះគន់​នាង និង​មិន​ចូលចិត្ត​នាង ដែលជា​អ្នកសិល្បៈ ឬ​តារា​ស្រី​ម្នាក់​បែរជា​មក​ធ្វើ ពិធី​ខួបកំណើត​នៅ​កន្លែង​សាមញ្ញ​នៅ កន្លែង​នេះ​យ៉ាងណា ក៏ដោយ​ក៏​នាង មិន​ប្រតិកម្ម​អ្វី​ឡើយ​ដោយសារតែ​ឆ្នាំ នេះ​នាង​ចង់​ធ្វើបែបនេះ​ប៉ុណ្ណោះ ។​
​ ​
​សម្រាប់​ខួបកំណើត​ចូល​វ័យ ២៣​ឆ្នាំ​របស់ខ្លួន នាង​គ្រាន់តែ​សុំ​ពរជ័យ​ឱ្យ​គ្រួសារ​របស់​នាង សុខ​សប្បាយ ហើយ​ការងារ​សិល្បៈ​របស់​នាង​កាន់ តែ​បោះជំហាន​ទៅមុខ​ជាមួយ​ភាព​ជោគ ជ័យ ។​
​ ​
​កញ្ញា នាង​តូច បាន​បញ្ជាក់ថា នាង​បាន​ប្រឡូក​សិល្បៈ​ដំបូង​ជា​តួ​សម្តែង ឱ្យ​ផលិតកម្ម អិ​ល​ផលិតកម្ម​ខ្មែរ​មេគង្គ និង​ផលិតកម្ម ស្ត្រា​សត្រា ហើយ​បន្ទាប់មក​ក៏មាន​ផលិតកម្ម ជាច្រើន​បន្តបន្ទាប់ ទៀតផង​ដែរ ។ ពេលនេះ​នាង​ទើបតែ បានការ​ងារ​ថ្មី​មួយទៀត សម្រាប់​ផលិត កម្ម​មហាហង្ស​ក្នុង​រឿង​ភាគ​ថ្មី​ត្រៀម ផលិត​ឱ្យ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ចំណងជើង​ថា “​កាំបិត​មុខ​ពីរ​” ដែល នាង​ដើរតួ​ជា​លេខា​ស្រី​ម្នាក់ ។
​ ​
​កញ្ញា ម៉ែន ចាំ​ឧសភា ហៅ នាង​តូច ដែល​តារា​ស្រី​រាង​តូច​ច្រឡឹង​សម្បុរ​ស​ស្រអែម​ស្រស់ រូបនេះ​តែង តែ​លេចមុខ​សម្តែង​ក្នុង​តួ​ស្លូត ដែល ឧស្សាហ៍​ក្នុង​ខ្សែភាពយន្ត​អប់រំ​ខ្លី​ជា ច្រើន ។ សម្រាប់​នាង​ក្នុង​វិស័យ​សម្តែង នាង​បាន​ប្រាប់ថា នាង​អាច​លេច​ជា តួ​ស្លូត​បាន​យ៉ាង​ល្អ ជាង​តួ​កាច ហើយ អ្នកដឹកនាំ​រឿង​ក៏​តែងតែ​សរសើរ​ពី​នាង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​តួ​ច្រឡឺម ឡិកឡក់​លេងសើច​ច្រើន​នោះ ក៏ត្រូវ​នឹង រូបរាង​និង​អត្តចរិត​របស់​នាង​តែម្តង ៕ ដោយ​: បូ​រិ​ន​