ម៉ៃ​ថៃ​សាន់​ទៅដល់​ប្រទេស​ឥណ្ឌា​និយាយថា “​ខ្ញុំ​ជាម​នុស្ស​ក្រីក្រ​” រស់នៅ​តំបន់​អនាធិបតេយ្យ​

1321
ចែករម្លែក
  • 97
    Shares

​អតីត​ជើងឯក​ប្រដាល់ ម៉ៃ ថៃ​សាន់ បានប្រកាស​ខ្លួនឯង​ថា​ជា “​មនុស្ស​ក្រីក្រ​” កាលពី​ថ្ងៃ​សុក្រ​ទី​២៨​កញ្ញា ខណៈដែល​គាត់​បានធ្វើ​ដំណើរ​ជា​លើកដំបូង​ទៅកាន់​ប្រទេស​ឥណ្ឌា​។​

​បុរស​អាយុ ៥២ ឆ្នាំ​រូបនេះ​កំពុង​ស្ថិតនៅ​ទីក្រុង​ម៉ុម​បៃ ដែលជា​ទីជម្រក​នៃ​តំបន់​អនាធិបតេយ្យ ដែល​បាន​បំផុសគំនិត​ឱ្យមាន​ការថត​ភាពយន្ត​ដ៏​ល្បី​រឿង Slumdog Millionaire ក្នុង​ឆ្នាំ ២០០៨ របស់លោក ដាន់​នី ប៊​យ​ឡេ ។​

​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ដ៏​ចម្រូងចម្រាស់​រូបនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​អ្នក​ប្រយុទ្ធ​ជោគជ័យ​បំផុត​គឺ​ចេញ​មកពី​តំបន់​អនាធិបតេយ្យ​។ កំពូល​អ្នក​ប្រយុទ្ធ​បច្ចុប្បន្ន​ទាំងអស់​សុទ្ធតែ​មកពី​តំបន់​សំណង់​អនាធិបតេយ្យ​”​។​

​ថៃ​សាន់​បន្តថា “​ខ្ញុំ​គិតថា បើ​អ្នក​កាន់តែ​ក្រីក្រ អ្នកនឹង​កាន់តែ​ជា​អ្នក​ប្រយុទ្ធ​ដ៏​ល្អ​”​។​

​ទីភ្នាក់ងារសារព័ត៌មាន Press Trust of India បាន​ដកស្រង់​សម្តី​របស់​ថៃ​សាន់​ដោយ​និយាយថា “​ខ្ញុំ​ជាម​នុស្ស​ក្រីក្រ ហើយ​ខ្ញុំ​បាន​ធំធាត់​នៅក្នុង​តំបន់​អនាធិបតេយ្យ​។ ខ្ញុំ​មាន​មហិច្ឆតា​ចង់​ចាក​ចេញពី​តំបន់​អនាធិបតេយ្យ ហើយ​នេះ​ជា​មូល​ហេតុដែល​ខ្ញុំ​ស្ថិត​នៅទីនេះ​”​។​

​ប្រហែល ៥០ ភាគរយ​នៃ​ប្រជាជន ២០ លាន​នាក់​នៅក្នុង​ទីក្រុង​ម៉ុម កំពុង​រស់នៅក្នុង​តំបន់​អនាធិបតេយ្យ​៕ ដោយ៖ កញ្ញាដាលីស

ម៉ៃ ថៃ​សាន់ កំពុង​ស្ថិតនៅ​ទីក្រុង​ម៉ុម​បៃ​របស់​ឥណ្ឌា
#