ម៉ៃ​យ៉ា ប៉ះ ធា​រិ​ទ្ធ កាន់តែ​ទាក់ទាញ​ក្នុង​រឿង​ថ្មី “​កំហឹង​អ្នកស្រុក​”

169

រឿង​ភាគ​ខ្មែរ “​កំហឹង​អ្នកស្រុក​” ដែល​នឹងដាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍ MYTV ថ្ងៃ​នេះហើយ​។ រឿង​ភាគ​នេះ​គឺ​ប្រភេទ​បែប​មនោសញ្ចេតនា កំប្លែង និង​ការអប់រំ ដែលមាន​តួ​ល្បីៗ​និង​ស្រស់​សង្ហា​ជាច្រើនរូប​។ សម្រាប់​តួអង្គ​ឯក គឺ​លោក ប៉ែន ភ័ក្ត្រ​សុធា​រិ​ទ្ធ សម្តែង​ជា​តួអង្គ នរិន្ទ និង​កញ្ញា សូ ម៉ៃ​យ៉ា សម្តែង​ជា​តួអង្គ រចនា​។​

​នរិន្ទ ជា​កូនប្រុស​របស់លោក​ន​រា នាយក​វិទ្យាល័យ​ភូមិ​ចាស់ និង​អ្នកស្រី​សុខ​នី​ជា​ស្ត្រី​មេផ្ទះ​។ នរិន្ទ​មាន​រូបរាង​សង្ហា​សុភាពរាបសារ​ដឹង​ចាស់ទុំ ច​រឹត​អង់អាច​ម៉ឺងម៉ាត់​ហ្មត់ចត់​គោរព​ការងារ​។ មាន​នារី​ស្អាតៗ​ជាច្រើន​នៅក្នុង​ភូមិ​តាម​ស្រលាញ់​លើ​រូ​បក​ម្លោះ តែ​នរិន្ទ​មិនបាន​ចាប់អារម្មណ៍​ទៅ​នារី​ទាំងអស់នោះ​វិញ​ទេ ព្រោះ​រូបគេ​លួច​ចាប់ចិត្ត​ទៅលើ​មិត្តស្រី​រួម​ថ្នាក់​ម្នាក់​ឈ្មោះ​នាង រចនា ដែលជា​កូនស្រី​របស់​មេភូមិ​កាន​។​

​រីឯ​តួ​ស្រី រចនា ជានា​រី​រូប​ស្អាត​សុភាពរាបសារ​ដឹង​ចាស់ទុំ ហើយក​ម្លោះៗ​ក្នុងភូមិ​លួច​ស្រលាញ់​លើ​រូបនាង​។ រចនា​មិនបាន​ទុក​ប្រុសៗ​ទាំងនោះ​ក្នុង​ចិត្ត​នាង​ទេ ព្រោះ​នាង​បាន​មានចិត្ត​ទៅ​រូប នរិន្ទ រួចទៅហើយ​។ តែ​សេចក្ដីស្នេហា​រវាង​រចនា​និង​នរិន្ទ ត្រូវបាន​នាង​ម៉ាឡៃ នាង​ចន្ទី និង នាយ​ឆើត​នាយ​ដ​ន្យ​ជ្រៀតជ្រែក​។​

​ចង់ដឹង​សាច់រឿង​ទៅជា​យ៉ាងណា ហើយ​មានរឿង​អ្វី​កើតឡើង​ខ្លះ​សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​រឿង​កំហឹង​អ្នកស្រុក​ដែលមាន​ចាក់​បញ្ចាំង​រៀងរាល់ថ្ងៃ​ច័ន្ទ​ដល់​ព្រហស្បតិ៍​វេលា​ម៉ោង​៧​យប់​នៅ​ស្ថានីយទូរទស្សន៍ MYTV តែមួយគត់​៕

​ដោយ​៖ ថា ម៉ា​លីដា​/sn