ម៉ៃ ផ​ម​ផេ​វ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​មជ្ឈិមបូព៌ា​ដើម្បី​ធានា​សម្ពន្ធមិត្ត​តំបន់​ឡើងវិញ​

368
ចែករម្លែក

​រដ្ឋការ​ត្រាំ​បាន​បង្កើន​កិច្ចខិតខំ​ការទូត​ទ្វេដង​ដើម្បី​ធានា​សម្ពន្ធមិត្ត​នៅ​មជ្ឈិមបូព៌ា​របស់ខ្លួន​អំពី​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ចំពោះ​តំបន់​ដោយ​បញ្ជូន​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ៃ​​ផ​ម​ផេ​វ ទៅកាន់​តំបន់​នេះ​សំរាប់​ដំណើរ​ទស្សនកិច្ច​៩​ប្រទេស​ចាប់ពី​ថ្ងៃ​៧​ដល់​១៥​មករា​។​

​សារសំខាន់​មួយ​ដែល​លោក​ផ​ម​ផេ​វ​ព្យាយាម​ពន្យល់​គឺថា អាមេរិក​នឹង​នៅតែ​ប្រឆាំង​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់​។​ក្នុងអំឡុង​ដំណើរ​នេះ លោក​ជំរុញ​គំនិត​«​អារ៉ាប់​ណា​​តូ​» ដែល​ត្រូវបាន​អា​រ៉ា​ប៊ី​សា​អូឌីត​បានលើកឡើង​នៅ​ឆ្នាំ​២០១៧​ដើម្បី​បង្កើត​សន្ធិសញ្ញា​សន្តិសុខ​មួយ​រវាង​អាមេរិក​និង​បណ្តា​ប្រទេស​ឈូង​សមុទ្រ បូករួម​ទាំង​អេ​ហ្ស៊ី​ប​និង​​ហ្សកដានី ដោយ​ផ្តោត​មួយផ្នែក​លើ​ប្រទេស​អ៊ីរ៉ង់​។​

​រដ្ឋមន្ត្រី​ការ​បរ​តេស​អាម​រិ​ក ម៉ៃ ផ​ម​ផេ​វ ថត​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ប្រទេស​កាតា នៅ​ក្រុង​ដូ​ហា ប្រទេស​កាតា​កាលពី​ថ្ងៃ​១៣​មករា​

​ធៀន វេន​លីន អ្នកសិក្សា​នៅ​វិទ្យាស្ថាន​ចិន​ខាង​ទំនាក់ទំនង​អន្តរជាតិ​សហ​សម័យ ជឿថា ការគាំទ្រ​របស់​អាមេរិក​ចំពោះ​ការផ្តួចផ្តើម​គំនិត​បង្កើត​សម្ពន្ធភាព​យោធា​ថ្មី​នេះ​​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​កាត់បន្ថយ​ចំណាយ​យោធា​អាមេរិក​នៅក្នុង​តំបន់​។​លោក​បាន​និយាយថា អាមេរិក​ចង់ឃើញ​សម្ពន្ធមិត្ត​មជ្ឈិមបូព៌ា​របស់ខ្លួន​ព​ង្រឹ​ង​អំណាច​​យោធា​របស់ខ្លួន​ផ្ទាល់ និង​បន្ថយ​ការពឹង​លើ​ជំនួយ​អាមេរិក​។​

​ទោះជា​យ៉ាងណា សម្ពន្ធភាព​យោធា​ដូច្នេះ​មួយ​ទំនងជា​នឹងមិន​អាច​លេចចេញ​ជា​រូបរាង​ឆាប់ៗ​ទេ នេះ​បើតាម​លោក​ធៀន​។​លោក​បាន​ចង្អុល​ទៅរក​ការពិត​ដែលថា​មាន​​មានការ​ខ្វះ​ភាពជា​មេដឹកនាំ​ដែល​អាច​ជឿ​ទុកចិត្តបាន​ក្នុងចំណោម​ប្រទេស​នៅ​មជ្ឈិមបូព៌ា​។ ឧទាហរណ៍ អេ​ហ្ស៊ី​ប​មាន​យោធា​ខ្លាំង តែ​ខ្លួន​មិន​ចង់​ប្រយុទ្ធ​ប្រឆាំងនឹង​អំ​​ណា​ច​អ៊ីរ៉ង់​ឡើយ ខណៈ​អា​រ៉ា​ប៊ី​សា​អូឌីត ចង់បាន​តំណែង​នេះ តែ​យោធា​របស់ខ្លួន​ខ្សោយ​នៅឡើយ​និង​សមាជិក​ដទៃទៀត​មាន​បញ្ហា​ស្រដៀង​គ្នា គឺ​ពួកគេ​នៅ​ពឹង​លើ​ជំនួយ​​យោធា​អាមេរិក​។​

​ចាប់តាំងពី​លោក​ត្រាំ​ឡើងកាន់​អំណាច អាមេរិក​និង​អ៊ីរ៉ង់​កាន់តែ​មិនត្រូវ​គ្នា​ខ្លាំង​ឡើង​។​ការពង្រឹង​ជំហរ​តឹងរឹង​ឡើង​របស់​អាមេរិក​លើ​អ៊ីរ៉ង់​ត្រូវបាន​ស្វាគមន៍​ដោយ​បណ្តា​​សម្ពន្ធមិត្ត​ក្នុង​តំបន់ ជាពិសេស​អ៊ីស្រាអែល​និង​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​មានការ​ខុសគ្នា​រវាង​រដ្ឋការ​ប៊ូ​ស​ដែល​បាន​ប្រកាន់​ជំហរ​ស្រដៀង​គ្នា​លើ​អ៊ីរ៉ង់​តែ​ប្រកាន់យក​មធ្យោបាយ​ផ្សេងគ្នា ដោយ​ប៊ូ​ស​ផ្តោតលើ​ការប្រឈមមុខ​យោធា និង​រដ្ឋការ​​ត្រាំ​ដែល​ចូលចិត្ត​វិធាន​ការដាក់​សម្ពាធ​សេដ្ឋកិច្ច​ជាង​ដើម្បី​បំផ្លាញ​មហិច្ឆតា​តំបន់​របស់​អ៊ីរ៉ង់ ដែល​អ្នកវិភាគ ធៀន វេន​លីន ជឿថា​វា​មាន​ប្រសិទ្ធ​ភាពដូចគ្នា ។​

​លោក​ធៀន បាន​និយាយ​ឥស្សរជន​នយោបាយ​ខ្លះ​នៅ​ក្រុង​វ៉ាស៊ីនតោន​យល់ស្រប​នឹង​សារ​នៅ​មជ្ឈិមបូព៌ា​របស់​ផ​ម​ផេ​វ និង​ប្រដូច​ការចូល​ពាក់ព័ន្ធ​រប​ស់​អាមេរិក​នៅក្នុង​តំ​​បន់​ទៅនឹង​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច​ធំ​ឡើង​។​ជំនួស​អោយ​ការបន្ថយ​ការចូល​ពាក់ព័ន្ធ​របស់​អាមេរិក ពួកគេ​គាំទ្រ​អោយ​ប្រទេស​នេះ​ពង្រឹង​សម្ពន្ធ​​ភាព​យោធា​របស់ខ្លួន​នៅ​ទីនោះ​។​

​យោងតាម​លោក​ធៀន ដំណើរ​ទស្សនកិច្ច​បង្ក​ឡើង​ពី​ការប្រកាស​ដក​ទាហាន​អាមេរិក​ដ៏​គួរអោយភ្ញាក់ផ្អើល​ពី​ស៊ី​រី​នេះ ជា​គំរូ​ល្អ​មួយ ដែល​វា​ជា​ផ្នែក​នៃ​ហេតុផល​ថា​ហេតុអ្វី​​បានជា​ត្រាំ​ដូរ​វោហា​ស័ព្ទ​របស់លោក​អំពី​ល្បឿន​នៃ​ការដក​ពលទាហាន​កាលពីពេល​ថ្មីៗ​៕​ប្រែ​សម្រួល​ដោយ វាសនា ពី​cgtn

#