ម៉ោង ១១​ថ្ងៃត្រង់​ថ្ងៃនេះ ការ​ប្រណាំងទូក​ចាប់ផ្ដើម​ហើយ​

238

(​ភ្នំពេញ​): លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា ជា​អនុប្រធាន​គណៈកម្មការ​បច្ចេកទេស និង ជា​ប្រធាន​គណៈមេប្រយោគ សម្រាប់​ពិធី​បុណ្យអុំទូក​មានប្រសាសន៍​ថា វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​២​វិច្ឆិកា ទូក​នឹង​ចាប់ផ្ដើម​ចេញដំណើរ​ប្រកួត​ហើយ​។​

​ឆ្នាំនេះ មាន​ទូក​ចូលរួម​ប្រកួត​ចំនួន​១៧០​ទូក គឺ​កើន​លើស​ឆ្នាំ​២០១៦​ចំនួន​១៣​ទូក​។ ទូក​ដែល​មក​ចូលរួម​ប្រកួត​សុទ្ធតែ​ឆ្លងកាត់​ការប្រកួត​ជម្រុះ​ពី​មូលដ្ឋាន​របស់ខ្លួន​ហេតុនេះ ទូក​ឆ្នាំនេះ​ភាគច្រើន​ខ្លាំង និង មាន​ល្បឿន​លឿន ។​

​ទូក​ទាំង​២៧០​ទួ​ក​នេះ​មាន​ប្រភេទ​ទូក​អុំ​បុរស​ចំនួន​១៦១​ទូក ទូក​អុំ​នារី​មួយ​ទូក ទូក​ចែវ​បុរស​២៦​ទូក​ចែវ នារី​២​ទូក ទូក​ខ្នាត​អន្តរជាតិ​បុរស​ចំនួន​៧៧​ទូក និង ទូក​ខ្នាត​អន្តរជាតិ​នារី​ចំនួន​៣​ទូក ។ ចំណុះ​ទូក​មាន​ចំនួន​១៤.៤៣៥​នាក់ និង មាន​កម្លាំង​ត្រៀម​ចំនួន​៣.៣៩១​នាក់ ។​

​ទូក​របស់​រាជធានី​មាន​ចំនួន​៣៩ ខេត្តកណ្ដាល​ចំនួន​៦៣ កំពង់ចាម​៣៧ ត្បូងឃ្មំ ១០ កំពង់ធំ​១៨​ព្រៃវែង ២៨ កំពង់​ឆ្នាំ​២៨ ក្រចេះ​២០​តាកែវ ៣ បាត់ដំបង ៤ ស្វាយរៀង ២ បន្ទាយមានជ័យ ១ ព្រះវិហារ ២ មណ្ឌល​គី​រី ១ កំពង់ស្ពឺ​៣ ទីស្ដីការគណៈរដ្ឋមន្ត្រី ១ ។ ទូក​បញ្ជាការដ្ឋាន​កង​ទ័ពជើងទឹក ២ កងទ័ពជើងគោក ១ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ២ សហភាព​កីឡា​នគរបាលជាតិ​១ និង វត្ត​ព្រែក​បារាំង ៤ ។​

​ចំពោះ​ប្រទីប​មាន​ចំនួន​១៣​គឺ​ប្រទីប​ព្រះបរមរាជវាំង ប្រទីប​ព្រឹទ្ធសភា​ប្រទីប រដ្ឋសភា​ប្រទីប រាជរដ្ឋាភិបាល​ប្រទីប​ក្រសួងយុត្តិធម៌ ប្រទីប​ក្រសួងការពារជាតិ ប្រទីប​ក្រសួងមហាផ្ទៃ ប្រទីប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ប្រទីប​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ប្រទីប​ក្រសួងពាណិជ្ជកម្ម ប្រទីប​ក្រសួងទេសចរណ៍ ប្រទីប​ក្រសួង​រ៉ែ និង​ថាមពល​, និង ប្រទីប​សាលា​រាជធានី​ភ្នំពេញ​៕L ដោយ​: រ៉ូ​ហ្សា​