ម្ចាស់ផ្ទះមិន​នៅ​ចាក់សោរ​ទុកចោល ទុស្សេរ​ខ្សែភ្លើង​ឆេះ​ឥ​វ៉ាន់​ក្នុងផ្ទះ​ ​សំណាល្អ​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់​

557
ចែករម្លែក

ដោយ : គូលែន / ​សៀមរាប : ផ្ទះមួយ​ខ្នង​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ខណៈពេលដែល​ម្ចាស់ផ្ទះ​មិន​នៅ​ចាក់សោរ​ទុកចោល តែសំណាងល្អ​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់ពេលវេលា ។​

​ហេតុការណ៍​អគ្គីភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៥៥​នាទី ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ពួក​ចាស់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បាន​បញ្ជាក់ថា ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​គឺមាន​ម្ចាស់​ឈ្មោះ ផូ ផៃ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​នគរបាល​ក្រុង​សៀមរាប និង​ប្រពន្ធ​ឈ្មោះ ឡឺ​ក តម្រា អាយុ​៤៦​ឆ្នាំ មុខរបរ​ពេទ្យ​។​

​សមត្ថកិច្ច​បាន​បន្តថា មូល​ហេតុដែល​បណ្តាលឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​គឺ​បណ្តាលមកពី ទុស្សេ​ខ្សែភ្លើង ចំណុច​តុ​កុំ​ព្យួរ​ទ័​រ​និង​ទូរទស្សន៍ ហើយ​ស្រប​ពេលដែល​ម្ចាស់ផ្ទះ​ពុំមាន​នរណា​នៅ ចាក់សោរ​ទុកចោល​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា អគ្គិភ័យ​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែង​កើតហេតុ បាន​ជួយ​ពន្លត់​ទាន់ពេលវេលា ហើយ​មិន​បណ្តាលឲ្យ​អគ្គិភ័យ​ឆេះ​រាលដាល​អ្វី​ច្រើន​នោះទេ គឺ​ខូចខាត កុំ​ព្យួរ​ទ័​រលើ​តុ​មួយគ្រឿង តុ​ដាក់​កុំ​ព្យួរ​ទ័​រ​មួយ ទូរទស្សន៍​មួយ ពូក​ដេក​មួយ​តែប៉ុណ្ណោះ​៕​B

#