ម្ចាស់កម្មវិធី Running Man ដ៏ល្បីល្បាញ លោកលី ក្វាងស៊ូ មានម្ចាស់បេះដូងជាផ្លូវការហើយ។
តាមរយៈ Starship ផលិតកម្មរបស់គាត់ Kingkong បានបញ្ជាក់ថា តារាទូរទស្សន៍វ័យ ៣៣ ឆ្នាំរូបនេះ និងតារាសម្តែងស្រី លី ស៊ុនប៊ីន អាយុ ២៤ ឆ្នាំបានណាត់ទាក់ទងគ្នាអស់រយៈពេល ៥ ខែមកហើយ។
ពាក្យចចាមអាមរ៉ាមបានផ្អើលតាំងពីឆ្នាំ ២០១៦ នៅពេលដែលអ្នកទាំងពីរបានជួបគ្នានៅឆាករបស់កម្មវិធី Running Man។
ក្រុមហ៊ុន Kingkong បាននិយាយថា “ដំបូងពួកគេបានក្លាយជាមិត្តរួមការងារជិតស្និទ្ធតាមរយៈកម្មវិធី [Running Man] មុនពេលទំនាក់ទំនងរបស់ពួកគេវិវត្តទៅជាទំនាក់ទំនងស្នេហា”។
វេបសាយ Soompi បានរាយការណ៍ថា ស៊ុនប៊ីន ដែលមានអាយុតិចជាង “ព្រះអង្គម្ចាស់ទ្វីបអាស៊ី” ចំនួន៩ឆ្នាំ បានលាតត្រដាងនៅអំឡុងកម្មវិធី Running Man ថា ពួកគេអាចលើសពីមិត្ដភក្ដិទៅទៀត ដោយបន្តថា “របៀបដែលគាត់ជជីកលើរឿងតូចតាចធ្វើឱ្យខ្ញុំគិតថាយើងទាំងពីរនាក់ពិតជាសមគ្នា”។
បន្ទាប់មក ក្វាងស៊ូបាននិយាយលេងសើចថា “ខ្ញុំសម្រេចចិត្តណាត់ទាក់ទងជាមួយលី ស៊ុនប៊ីនហើយ។ យើងនឹងប្រកាសអាពាហ៍ពិពាហ៍របស់យើងនៅសប្តាហ៍ក្រោយ”៕ ដោយ៖ កញ្ញាដាលីស