ម្ចាស់​ការពារ​តំណែងជើងឯក Chelsea បើកឆាក​រដូវ​កាល​ថ្មី EPL ប៉ះ​ភ្ញៀវ Burley

170

​រដូវ​កាល​ថ្មី Premier League ចាប់ផ្តើម​ឡើងវិញ​ហើយ បន្ទាប់ពី​ឈប់សម្រាក​ជិត ៣ ខែ​មកនេះ ។ ថ្ងៃនេះ​ម្ចាស់​ការពារ​តំណែង​ជើងឯក​ចាស់ Chelsea នឹងត្រូវ​បើកទ្វារ​ស្វាគមន៍​ភ្ញៀវ Burley សម្រាប់​រដូវ​កាល​ថ្មី ២០១៧-១៨​។​

Chelsea

​កូនក្រុម​របស់លោក Conte ប្រកួត​ត្រៀម​បើក​រដូវ​កាល​ថ្មី​មិនល្អ​ប៉ុន្មាន​ទេ​។ ក្នុង International Champions Cup ពួក​គេចាញ់ ២ ប្រកួត ក្រោម​ថ្វីដៃ Bayern និង Inter​។ ប៉ុន្តែ Chelsea បាន​រង​បរាជ័យ​ក្នុងការ​ប្រកួត FA Community Shield ដ៏​សំខាន់​ក្រោម​ថ្វីដៃ​គូប្រជែង​ក្បែរ​ខាង Arsenal ។ កាំភ្លើង​ធំ Arsenal លើក​ពាន​បើក​រដូវ​កាល​ថ្មី​នេះ ដោយ​បាល់​ប៉េ​ណា​ល់​ទី​។​

​ខុសពី​រដូវ​កាល​មុន Chelsea នឹង​ប្រកួតប្រជែង​ក្នុង UEFA Champions League ក្រៅពី Premier League និង Cup តូចៗ​ក្នុងស្រុក​ដទៃទៀត ។ ចំណុច​អវិជ្ជមាន​គឺថា ក្រុម​របស់លោក Conte ពុំមាន​កីឡាករ​ល្អ​គ្រប់គ្រាន់​ដើម្បី​ប្រកួត​ក្នុង​ក្របខណ្ឌ​ធំៗ ២ ក្នុងពេល​ដំណាលគ្នា​បានទេ​។ គេ​នឹង​រង់ចាំ​មើលថា​តើ​អ្នកចាត់ការ​អ៊ីតាលី​រូបនេះ​នឹង​ទិញដូរ​កីឡាករ​របៀប​ណា នៅក្នុង​ទីផ្សារ ដែល​នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។​

Chelsea បាន​ទិញ​កីឡាករ Rudiger ពី Roma កីឡាករ Bakayoko ពី AS Monaco និង Alvaro Morata ពី Real Madrid ប៉ុន្តែ​កីឡាករ​ល្អជា​ច្រើន​បាន​ចាក​ចេញពី​ក្លិប ហើយ​ក្លិប​មិនទាន់​រកបាន​អ្នក​ជំនួស​នៅឡើយ​ទេ​។

Eden Hazard និង Bakayoko កំពុង​របួស​ដូចគ្នា មិនទាន់​អាច​ចាប់ផ្តើម​រដូវ​កាល​ថ្មី​បានទេ​។

Burnley

​ក្រុម Burnley បាន​ទិញ​កីឡាករ​ជាច្រើន​នាក់​អំឡុង​រដូវក្តៅ ដូចជា Jonathan Walters ពី​ក្លិប Stoke និង Charlie Taylor ពី Leeds​។ រដូវ​កាល​នេះ ក្រុម Burnley នឹង​ប្រយុទ្ធ​ដណ្តើម​តំណែង​ពាក់កណ្តាល​តារាង ប៉ុន្តែ​ការធានា​សុវត្ថិភាព​គឺជា​គោលដៅ​សំខាន់​សម្រាប់​ក្រុម​នេះ​។

​ក្រុម​ភ្ញៀវ​បាន​ត្រៀមខ្លួន​មុន​បើក​រដូវ​កាល​ថ្មី​បាន​យ៉ាង​ល្អ​។ ទោះបី​ជួប​ក្រុម​ខ្សោយៗ​ជាង​ខ្លួន​ក៏ពិតមែន ក៏ប៉ុន្តែ Burnley ពិត​ជាមាន​ភាពជឿជាក់​ខ្លាំងណាស់ ទើប​ឈ្នះ ៤ និង​ស្មើ ២​។

* ចំណុច​សំខាន់​រវាង Chelsea vs Burnley
– Chelsea មិនដែល​ចាញ់ Burnley ទេ​។​
– សមិទ្ធផល​ជោគជ័យ​បំផុត​របស់ Burnley គឺ​ប្រកួត ១-១ នៅ​ទឹកដី Stamford Bridge របស់ Chelsea​។​

* ព្យាករណ៍​
Chelsea ត្រូវការ​ស្តារ​ជំនឿ​ចិត្ត​ឡើងវិញ​ពី​បរាជ័យ​ក្នុង Community Shield​។ ពួកគេ​រំពឹង​កើប​យក ៣ ពិន្ទុ​ពេញ​ក្នុង​ទឹកដី​ថ្ងៃនេះ​។ ការប្រកួត​ដំបូង​អាច​កំណត់​រដូវ​កាល​ទាំងមូល ដូច្នេះ​ថ្ងៃនេះ Chelsea មាន​សម្ពាធ​មួយ គឺ​ត្រូវ​យកឈ្នះ​ឱ្យបាន​ដាច់ខាត​។

​ទស្សនៈ ក្នុង EPL យប់​នេះ
18:30 [17] Watford 0-1 Liverpool [9]
21:00 [5] Chelsea 3-0 Burnley [4]
21:00 [6] Crystal Palace 1-1 Huddersfield Town [8]
21:00 [7] Everton 2-0 Stoke [14]
21:00 [13] Southampton 1-0 Swansea [15]
21:00 [18] West Brom 1-1 Bournemouth [2]
23:30 [3] Brighton 2-3 Manchester City [10]