ម្ចាស់​ការពារ​តំណែង​ជើងឯក ចូ​យ ឆេស​ណាត់ បង្កើត​កំណត់ត្រា​មួយទៀត ដោយ​ហូប ហត់​ដក​ចំនួន ៧៤ ដុំ​

884
ចែករម្លែក

​លោក ចូ​យ ឆេស​ណាត់ បាន​ពង្រីក​ភាពខ្លាំង​របស់គាត់​ជា​ជើងឯក​ស៊ី​ហត់​ដក​នៅឯ​ការប្រកួត​ស៊ី​ហត់​ដក​៤​កក្កដា​ដ៏​ល្បីល្បាញ​របស់​ណា​ថា​ន​កាលពី​ថ្ងៃ​ពុធ ដោយ​បង្កើត​កំណត់ត្រា​ទទួលទាន​ហត់​ដក​ចំនួន ៧៤ ដុំ​ក្នុង​រយៈពេល ១០ នាទី ដើម្បី​យកទៅ​ផ្ទះ​វិញ​នូវ​ពានរង្វាន់ Mustak Belt ជា​លើក​ទី​១១​។​

​ក្រោយ​ចប់​ការប្រកួត លោក​ឆេស​ណាត់​អាយុ ៣៤ ឆ្នាំ បាន​និយាយថា​គាត់​មាន “​អារម្មណ៍ល្អ​”​។​

​ចំណែក នាង មី​គី ស៊ូ​ដូ បាន​រក្សា​តំណែង​របស់​នាង​ក្នុងនាម​ជា​គូប្រជែង​ផ្នែក​នារី​កំពូល​ប្រចាំឆ្នាំ​នៅឯ​ព្រឹត្តិការណ៍​ទទួលទាន​ហត់​ដក​ប្រូ​ក​គ្លី​ន ដោយ​ទទួលទាន​ហត់​ដក ៣៧ ដុំ​ដើម្បី​យក​ពានរង្វាន់​ធំ​បំផុត​សម្រាប់​ឆ្នាំ​ទី ៥ ជាប់ៗ​គ្នា​មិន​ធ្លាប់មាន​ពីមុនមក​។​

​កាលពី​ឆ្នាំទៅ នាង ស៊ូ​ដូ បាន​ហូប​ហត់​ដក​ចំនួន ៤១ ដុំ ប៉ុន្តែ​ឆ្នាំនេះ​នៅតែ​ឈ្នះ​ព្រោះ​អ្នក​ជាប់​លេខ​២​មកពី​រដ្ឋ​អា​រី​ហ្សូ​ណា ទទួលទាន​បានតែ ២៨ ដុំ​។​

​ប្រាក់រង្វាន់​សរុប ៤០.០០០ ដុល្លារ គឺ​ត្រៀម​សម្រាប់​ជ័យលាភី ជាមួយ​អ្នក​ជាប់​លេខ​១ គឺ​ទទួលបាន​ម្នាក់ៗ ១០.០០០ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

លោក ចូ​យ ឆេស​ណាត់ ស៊ី​ហត់​ដក ៧៤ ដុំ ដើម្បី​ឈ្នះ​ពាន Mustak Belt ជា​លើក​ទី​១១
នាង មី​គី ស៊ូ​ដូ បាន​រក្សា​តំណែង​របស់​នាង​ក្នុងនាម​ជា​គូប្រជែង​ផ្នែក​នារី​កំពូល​ប្រចាំឆ្នាំ​នៅឯ​ព្រឹត្តិការណ៍​ទទួលទាន​ហត់​ដក​ប្រូ​ក​គ្លី​ន ដោយ​ទទួលទាន​ហត់​ដក ៣៧ ដុំ