ម្ចាស់​ក្លិប​តោ​ខៀវ Chelsea លោក​អា​ប្រា​ម៉ូ​វិច ដក​ពាក្យសុំ​សិទ្ធិ​ស្នាក់នៅ​ក្នុងប្រទេស​ស្វី​ស បន្ទាប់ពី​មានការ​ចោទប្រកាន់ “​បរិហាកេរ្តិ៍​” មកលើ​រូបលោក​

1108
ចែករម្លែក

​ក្រុមមន្ត្រី​ស្វី​សបាន​និយាយថា មហាសេដ្ឋី​រុស្ស៊ី​និង​ជា​ម្ចាស់​ក្លិប​តោ​ខៀវ Chelsea លោក រ៉ូ​ម៉ាន់ អា​ប្រា​ម៉ូ​វិច បាន​ដក​ពាក្យស្នើសុំ​សិទ្ធិ​ស្នាក់នៅ​ក្នុងប្រទេស​ស្វី​ស បន្ទាប់ពី​អាជ្ញាធរ​បានបញ្ជាក់​ច្បាស់​ថា ពាក្យស្នើសុំ​នោះ​នឹងត្រូវ​បដិសេធ​។​

​ទន្ទឹមនឹង​នោះដែរ មេធាវី​របស់លោក​អា​ប្រា​ម៉ូ​វិច​បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ការចោទប្រកាន់ “​បរិហាកេរ្តិ៍​” ជាច្រើន ពាក់ព័ន្ធ​នឹង​ការលាង​លុយ និង​បាន​បដិសេធថា គាត់ (​អា​ប្រា​ម៉ូ​វិច​) មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ចាត់តាំង​ណាមួយ​នោះទេ​។​

​លោក​អា​ប្រា​ម៉ូ​វិច​ទំនងជា​ចង់​ប្តូរ​ទីលំនៅ​ទៅកាន់​ទីក្រុង Bagnes នៃ​តំបន់ភ្នំ​អាល់ ដែល​ល្បី​ខាង​រមណីយដ្ឋាន​ជិះ​ស្គី Verbier និង​រចនាសម្ព័ន្ធ​ពន្ធ​ដែល​អនុញ្ញាតឱ្យ​អ្នកស្រុក​បង់ថ្លៃ​ថេរ​តាម​តម្លៃ​អចលនទ្រព្យ​របស់​ពួកគេ​។​

​លោក​អា​ប្រា​ម៉ូ​វិច​កើត​នៅ​រុស្ស៊ី ដែល​ធ្លាប់តែ​លៃលក​ពេលធ្វើ​ដំណើរ​រវាង​ទីក្រុង​មូ​ស្គូ​និង​ទីក្រុង​ឡុង​ដ៍ បានទទួល​សញ្ជាតិ​អ៊ីស្រាអែល​នៅ​ឆ្នាំនេះ បន្ទាប់ពី​ទិដ្ឋាការ​អង់គ្លេស​របស់គាត់​មិនត្រូវ​បាន​បន្ត​ឱ្យ​នោះទេ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​អង់គ្លេស​ដើម្បី​បង្ក្រាប​មនុស្ស​ជិតស្និទ្ធ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​៕ ដោយ៖ កញ្ញាដាលីស

ម្ចាស់​ក្លិប​តោ​ខៀវ Chelsea លោក រ៉ូ​ម៉ាន់ អា​ប្រា​ម៉ូ​វិច