ម្ចាស់​ក្សត្រិយ៍​ម៉ាសា​កូ​សារភាពថា​ស្ត្រេ​ស​ខ្លាំង នៅមុន​ពេល​ទ្រង់​ក្លាយជា​អធិរាជ​នី​ឆ្នាំក្រោយ​

668
ចែករម្លែក

​ម្ចាស់​ក្សត្រិយ៍​របស់​ប្រទេស​ជប៉ុន​បាន​សារភាពថា​ទ្រង់មាន​អារម្មណ៍ “​មិន​ស្រណុកចិត្ត​” ក្នុងការ​ក្លាយជា​អធិរាជ​នី​នៅ​ខែមេសា​ខាងមុខ នៅពេល​ព្រះ​ចៅ​អធិរាជ​បច្ចុប្បន្ន​ដាក់រាជ្យ​និង​ប្រគល់​រាជ្យ​បល្ល័ង្ក​ដល់​ព្រះ​ស្វាមី​របស់​ទ្រង់​។​

​ម្ចាស់​ក្សត្រិយ៍​ម៉ាសា​កូ ព្រះ​ជន្ន ៥៥ វស្សា​បានលើកឡើង​ជា​សំណួរ​ថា “​តើ​ខ្ញុំ​នឹងមាន​ប្រយោជន៍​យ៉ាងដូចម្តេច​” នៅពេល​ទ្រង់​ទទួលយក​តួនាទី​នេះ​ក្នុង​រយៈ​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​បាន​សន្យាថា​នឹង​លះបង់​ដើម្បី​សុភមង្គល​របស់​ប្រជានុរាស្ត្រ​”​។​

​ម្ចាស់​ក្សត្រិយ៍​ម៉ាសា​កូ ដែលជា​អតីត​អ្នកការទូត​រៀនសូត្រ​នៅ​សាកលវិទ្យាល័យ​ហា​វើដ​និង​អក់​ស្វ៊​ត បាន​តស៊ូ​ជាមួយនឹង​សម្ពាធ​នៃ​ជីវិត​រាជវង្ស​ហើយ​កំពុង​ទទួលរង​ពី​ស្ថានភាព​តានតឹង​អារម្មណ៍ ដែល​វេជ្ជបណ្ឌិត​ចាត់ទុកថា “​ជំងឺ​សម្រប​ឥរិយាបថ​តាម​កាលៈទេសៈ​”​។​

​ទ្រង់​បាន​ប្រឈមមុខ​នឹង​សម្ពាធ​ដើម្បី​ប្រសូត​បុត្រ​ដើម្បី​ស្នងរាជ្យ​បល្ល័ង្ក​។ ទ្រង់មាន​បុត្រី​ម្នាក់​ជាមួយ​ស្វាមី​របស់​ទ្រង់ គឺ​ព្រះអង្គម្ចាស់​នី​រូ​ហ៊ី​តូ ប៉ុន្តែ​ក្រោម​ច្បាប់​ជប៉ុន​មានតែ​បុត្រា​ប៉ុណ្ណោះ​ទើប​អាច​ស្នងរាជ្យ​បល្ល័ង្ក​បាន​។​

​នៅក្នុង​ព្រះរាជ​សុន្ទរកថា​មួយ​ដើម្បី​ប្រារព្ធ​ខួបកំណើត​ទី ៥៥ របស់​ទ្រង់​កាលពី​ថ្ងៃអាទិត្យ​ទី​៩​ធ្នូ ម្ចាស់​ក្សត្រិយ៍​ម៉ាសា​កូ​បាន​មានបន្ទូលថា “​ទោះបី​ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​អំពី​ថា​តើ​ខ្ញុំ​នឹងមាន​ប្រយោជន៍​កម្រិតណា​នោះ នៅពេល​ខ្ញុំ​គិត​អំពី​ថ្ងៃ​ខាងមុខ​…​ខ្ញុំ​ចង់​លះបង់​ខ្លួន​ខ្ញុំ​ដើម្បី​សុភមង្គល​របស់​ប្រជានុរាស្ត្រ ដូច្នេះ​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​រហូតដល់​ទីបញ្ចប់​”​។

​ដោយ​សំដៅ​ទៅលើ​ជំងឺ​របស់​ទ្រង់ ម្ចាស់​ក្សត្រិយ៍​ម៉ាសា​កូ​បាន​មានបន្ទូលថា “​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ខ្ញុំ​អាចបំពេញ​ភារកិច្ច​បាន​ច្រើនជាង​មុន​នៅពេលដែល​ខ្ញុំ​បាន​ព្យាយាម​កែលម្អ​ស្ថានភាព​កាយសម្បទា​របស់ខ្ញុំ​”​។​

​ប៉ុន្តែ​វេជ្ជបណ្ឌិត​របស់​ទ្រង់​បាន​ព្រមាន​នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​ថា វា​មាន​សារៈសំខាន់​សម្រាប់​ព្រះមហា​ក្សត្រិយ៍​ដើម្បី​បន្ត​ការព្យាបាល ព្រោះ​ទ្រង់​នៅ​ងាយ​នឹង​អស់កម្លាំង​ជាពិសេស​បន្ទាប់ពី​ពិធី​ធំៗ ឬ​ភារកិច្ច​បន្តបន្ទាប់​៕ ដោយ៖ កញ្ញាដាលីស

ម្ចាស់​ក្សត្រិយ៍​ម៉ាសា​កូ ទោះ​រង​សម្ពាធ​ផ្លូវ​អារម្មណ៍​ខ្លាំង តែ​នឹង​ប្តេជ្ញា​ប្រឹងប្រែង​រហូតដល់​ទីបញ្ចប់​ដើម្បី​ក្តី​សុខ​របស់​ប្រជានុរាស្ត្រ
#