ម្ចាស់​ក្សត្រិយ៍​អេ​ស្ប៉ា​ញ​ស្រស់ស្អាត​ដាច់​គេ​ក្នុង​ឈុត​រ៉ូ​ប​ខ្មៅ​និង​មកុដ​រា​ជនី​ដាំ​ពែ​ក្ស​និង​ពេជ្រ នៅ​ពិធី​លាង​សាយភោជន៍​ជាមួយ​មេដឹកនាំ​ចិន​

1086
ចែករម្លែក
  • 40
    Shares

​ព្រះមហា​ក្សត្រិយានី​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ណាស់​ខាង​ម៉ូត​រាជវង្ស ប៉ុន្តែ​ព្រះ​អគ្គមហេសី​ព្រះនាម ឡេ​ទី​ហ្សា គឺជា​ម្ចាស់​ក្សត្រិយ៍​លេចធ្លោ​ជាងគេ​នៅ​ល្ងាចម្សិលមិញ (២៨​វិច្ឆិកា​)​។​

​ព្រះមហា​ក្សត្រិយានី​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​បាន​យាង​ចូលរួម​ជាមួយ​ព្រះ​ស្វាមី​របស់​ទ្រ​ង​គឺ​ព្រះមហាក្សត្រ ហ្វេ​លី​ប៉េ ទី​៦ និង​ភ្ញៀវ​របស់​ពួក​ទ្រង់ គឺ​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង និង​ភរិយា​របស់លោក លោកស្រី​ប៉េង លី​យួន សម្រាប់​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​កាលពី​ថ្ងៃ​ពុធ​។​

​អាហារ​ពេល​ល្ងាច​នេះ​គឺជា​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​សម្រាប់​ទ​ស្សន​កិច្ច​ថ្ងៃ​ចុងក្រោយ​របស់​ភ្ញៀវ​ចិន​នៅ​អេ​ស្ប៉ា​ញ នៅពេល​ពួកគេ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​។​

​ម្ចាស់​ក្សត្រិយ៍ ឡេ​ទី​ហ្សា ព្រះជន្ម ៤៦ វស្សា មើលទៅ​ស្រស់ស្អាត​ខ្លាំង​មែនទែន​ក្នុង​ឈុត​រ៉ូ​ប​ពណ៌​ខ្មៅ​វែង​លម្អ​ជាមួយ​មកុដ​រាជ​នី (​ដាំ​ពែ​ក្ស​និង​ពេជ្រ​) សម្រាប់​ពិធីជប់លៀង​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ម៉ា​ឌ្រី​ដ​។​

​ព្រះមហាក្សត្រ​ហ្វេ​លី​ប៉េ ព្រះជន្ម ៥០ វស្សា​មើលទៅ​ពិតជា​ស័ក្តិសម​នឹង​ព្រះ​មហេសី​ខ្លាំង​ដូចគ្នា ក្នុង​ឈុត​អាវធំ​ពណ៌​ខ្មៅ​៕ ដោយ៖ កញ្ញាដាលីស

ព្រះមហាក្សត្រ​អេ​ស្ប៉ា​ញ ហ្វេ​លី​ប៉េ ទី​៦ និង​ម្ចាស់​ក្សត្រិយ៍ ឡេ​ទី​ហ្សា យាង​ចូលរួម​ពិធី​លាង​សាយភោជន៍​ជាមួយ​លោក​ស៊ី​ជីន​ពីង និង​លោកស្រី​ប៉េង លី​យួន នៅ​ថ្ងៃ​ទស្សនកិច្ច​ចុងក្រោយ​នៅ​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ពុធ