ម្ចាស់​គេហទំព័រ​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​អាស៊ីសេរី​វៀតណាម ​វិល​ចូល​គុក​ក្រុង​ហាណូយ ក្រោយ​បាត់​ខ្លួន​នៅ​ថៃ​

306
ចែករម្លែក
  • 21
    Shares

​អ្នក​បង្ហោះ​សារ​ក្នុង​គេហទំព័រ​ផ្ទាល់ខ្លួន​(​ប្លុក​)​សញ្ជាតិ​វៀតណាម ដែល​បាន​បាត់​ខ្លួន​នៅ​ថៃ​នៅ​ឆ្នាំ​នេះ​នោះ កំពុង​ជាប់​ឃុំ​នៅក្នុង​គុក​ក្រុង​ហាណូយ​មួយ នេះ​បើ​តាម​មិត្ត​និង​​ភរិយា​របស់​គាត់​បាន​បញ្ជាក់​អះអាង​កាលពី​ថ្ងៃ​២១​មីនា​។​

​ជឿ​ង ហ្ស៊ី ញឹត បាន​សរសេរ​អត្ថបទ​នយោបាយ​និង​សភាពការណ៍​បច្ចុប្បន្ន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ប្រចាំ​សប្តាហ៍ ។​អត្ថបទ​ចុងក្រោយ​របស់​លោក​គឺ​និយាយ​អំពី​លទ្ធភាព​មាន​ការ​​ផ្លាស់ប្តូរ​នៅ​វៀតណាម ​ចំពេល​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅវ៉េ​ណេ​ស៊ុយអេ​ឡា​។​

​សូមបញ្ជាក់​ថា នៅ​វៀតណាម​កុំម្មុយនីស្ត រាល់​សារព័ត៌មាន​ឯករាជ្យ​ត្រូវ​ហាមឃាត់ និង​អ្នក​បង្ហោះ​សារ​នយោបាយ​ជំទាស់ សកម្មជន​ប្រឆាំង​និង​មេធាវី​សិទ្ធិ​មនុស្ស​ត្រូវបាន​ចាប់​ដាក់​​គុក​ជារឿយៗ​។​

​ញឹត អាយុ​៥៥​ឆ្នាំ បាន​ភៀសខ្លួន​ទៅ​ថៃ​កាលពី​ខែ​មករា និង​បាន​សុំ​ឋានៈ​ជា​ជនភៀសខ្លួន​នៅ​ស្នងការ​ជាន់ខ្ពស់​សម្រាប់​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​។ តែ​និយោជក​​និង​ភរិយា​របស់​គាត់​បាន​បាត់​ការទាក់ទង​ជាមួយ​គាត់​នៅពេល​ក្រោយមក​បន្តិច ។​

​មិត្ត​របស់​ញឹត លោក​ផាំ សួន ង្វៀន បាន​និយាយថា លោក​បាន​ទៅ​ពន្ធនាគារ​T-16​នៅ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​ពុធ​ទី​២០​មីនា និង​បាន​ទទួល​ការអះអាង​ថា​លោកញឹត​កំពុង​ត្រូវ​​ឃុំខ្លួន​នៅ​ទីនោះ​។​

​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​កាលពី​ថ្ងៃ​២១​មីនា​ថា​ «​ខ្ញុំ​បាន​នាំ​ភរិយា​របស់​ញឹត​ទៅ​ពន្ធនាគារ​កាលពី​ម្សិលមិញ​»​។​

​កូនស្រី​របស់​ញឹត ដែល​កំពុង​រស់នៅ​កាណាដា បាន​និយាយថា នាង​ជឿថា​ឪពុក​ខ្លួន​ត្រូវបាន​ចាប់​នាំ​ខ្លួន​ចេញពី​ថៃ ប្រឆាំង​នឹង​បំណង​របស់​គាត់​។​«​វា​ច្បាស់​ណាស់​ថា ឪពុក​របស់​​ខ្ញុំ​មិន​បាន​វិល​ទៅ​វៀតណាម​ដោយ​ស្ម័គ្រចិត្ត​ទេ​»​។​

​ហេតុការណ៍​នៃ​ការវិលត្រឡប់​របស់​ញឹត​ទៅ​កាន់​វៀតណាម ​មិន​ត្រូវ​បាន​បញ្ជាក់​ដោយ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ទេ ហើយ​លោកក៏​មិន​ត្រូវបាន​ចោទប្រកាន់ផ្លូ​វ​ការ​ណាមួយ​ដែរ​៕​ដោយៈ​​វាសនា​/Ha

វា​ជា​ការជាប់គុក​លើក​ទី​២​របស់គាត់​។​កាលពី​ឆ្នាំ​២០១៤ ញឹត​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​គុក​២​ឆ្នាំ​ចំពោះ​ការរំលោភ​សេរីភាព​ប្រជាធិបតេយ្យ ក្រោយ​បាន​សរសេរ​អត្ថបទ​​បង្ហោះ​រិះគន់​ក្រុម​មេដឹកនាំ​កុំម្មុយនីស្ត​វៀតណាម​