ម្ចាស់​គោយន្ត​កន្ត្រៃ​សុំ​អាជ្ញាធរខេត្ត​ជួយ​អន្តរាគមន៍​ដោះលែង​គោយន្ត​យកមកប្រើ​ប្រាស់​វិញ​

1432
ចែករម្លែក

(​ព្រះវិហារ​)៖​ឪពុកម្តាយ​ម្ចាស់​គោយន្ត​កន្ត្រៃ​ចំនួន​ពីរ​គ្រឿង​សុំ​ដល់​អាជ្ញាធរខេត្ត​ជួយ​ជំរុញ​ដល់​មន្ត្រី​បរិស្ថាន​ស្នាក់កា​អូ​កក់​ជំរក​អភិរក្ស​សត្វព្រៃ​ព្រះ​រកា​ដោះលែង​គោយន្ត​កន្ត្រៃ​ដើម្បី​យកមកប្រើ​ប្រាស់​វិញ​ព្រោះ​ពួកគាត់​អត់​មាន​គោយន្ត​ធ្វើស្រែ​ចម្ការ​ទេ​។​មូលហេតុ​ដែល​កូនៗ​បាន​ទៅ​ស៊ី​ឈ្នូ​ល​ដឹកឈើ​ឲ្យ​គេ​កាលពី​ថ្ងៃទី​២៣​ខែ​កក្ត​ដា​ឆ្នាំ​២០១៧​កន្លងទៅ​ត្រូវបាន​មន្ត្រី​បរិ​ស្ថា​នៅ​ទីនោះ​ចាប់​គោយន្ត​កន្ត្រៃ​របស់គាត់​ចំនួន​២​គ្រឿង​។​

​បន្ទាប់ពី​ចាប់​គោយន្ត​មន្ត្រី​ទាំងនោះ​ត្រូវ​ផាកពិន័យ​ចំនួន​២​លាន​រៀល​ក្នុង​គោយន្ត​កន្ត្រៃ​មួយគ្រឿង​។​តែ​រហូតមកដល់​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៧​នេះ​រូបគាត់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​អត់​មាន​លុយ​ដើម្បី​ឲ្យ​ទៅខាង​ជំនាញ​ទេ​ទោះ​រក​ខ្ចីប្រាក់​ពី​បងប្អូន​ក៏​មិនបាន​ដែរ​។​ហេតុ​ដូច្នោះ​មានតែ​សុំ​អង្វរ​ទៅ​លោក​អភិបាលខេត្ត​ក៏ដូចជា​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​មេត្តាជួយ​ឲ្យ​មន្ត្រី​បរិស្ថាន​ដោះលែង​គោយន្ត​ដើម្បី​បាន​យកមក​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​វិញ​ផង​។​

​លោក​ឧិ​ម​មួន​ម្ចាស់​គោយន្ត​បាន​ឲ្យ​ដឹងថា​ក្រោយពី​មន្ត្រី​បរិស្ថាន​ជំរក​អភិរក្ស​សត្វព្រៃ​ព្រះ​រកា​ឃាត់​ចាប់​គោយន្ត​កន្ត្រៃ​ចំនួន​២​គ្រឿង​រួចមក​លោក​បានធ្វើ​សំណើរ​សុំ​ទៅ​នាយក​បរិស្ថាន​ដើម្បី​យក​គោយន្ត​មកប្រើប្រាស់​វិញ​។​ក្នុងនោះ​មាន​លិខិត​ស៊ី​ញ៉េ​ចេញពី​លោក​មេភូមិ​ពោធិ៍​និង​ហត្ថ​លេខ​និង​ត្រា​ពី​លោក​មេឃុំ​ពោធិ៍​ផងដែរ​តែ​លោក​ហេង​បរិស្ថាន​នៅ​មិន​ដោះស្រាយ​ឲ្យ​ពួកគាត់​វិញ​ទេ​។​

​លោក​បាន​បញ្ជាក់ទៀតថា​លោក​ហេង​មន្ត្រី​បរិស្ថាន​តម្រូវ​ឲ្យ​ម្ចាស់​គោយន្ត​ដឹកឈើ​នោះ​រកលុយ​ចំនួន​២​លាន​រៀល​ក្នុង​គោយន្ត​មួយគ្រឿង​មក​ឲ្យ​គេ​សិន​ទើបបាន​គេ​ឲ្យ​គោយន្ត​ទៅធ្វើ​ស្រែចម្ការ​វិញ​។​លោក​បាន​និយាយទៀតថា​ក្រោយមក​បាន​មួយថ្ងៃ​រូបគាត់​បាន​ទៅសុំ​លោកនាយក​តែ​លោកនាយក​បរិស្ថាន​បាន​ប្រាប់ថា​រកលុយ​ឲ្យ​គេ​១​លាន​រៀល​ទៅ​គេ​ឲ្យ​គោយន្ត​វិញ​ហើយ​។​

ផ្ទុយទៅវិញ​លោក​ហេង​បរិស្ថាន​នៅតែ​ទា​ចំនួន​២​លាន​រៀល​ដដែល​ក្នុង​គោយន្ត​មួយគ្រឿង​។​ឈើ​លេខ​២​ដែល​ស៊ីឈ្នួល​ដឹក​ឲ្យ​គេ​នោះ​មានតែ​ប្រហែលជា​៧​ផ្លាន​គឺជា​ឈើ​ប្រភេទ​ឈើទាល​ដែលមាន​៥​ហ៊ុន​គុណ​និង​១៥​ហ៊ុន​ដែលមាន​ប្រវែង​៥​ម៉េ​ត្រ​ហើយ​ក្នុង​១​គោយន្ត​មានតែ​ចំនួន​២៣​សន្លឹក​៕S/​ដោយ​សៅ​វ៉ាន់ឌី​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)
​ ​

​ម្ចាស់​គោយន្ត​កន្ត្រៃ​សុំ​អាជ្ញាធរខេត្ត​ជួយ​អន្តរាគមន៍​ដោះលែង​គោយន្ត​យកមកប្រើ​ប្រាស់​វិញ​