ម្ចាស់​ដី​យក​គ្រឿងចក្រ​ចេញ​អស់ហើយ​ករណី​ហ៊ុំ​ព័​ទ្ទយ​កដី​រាប់រយ​ហិកតា​

199
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ករណី​ឈ្មួញ​យក​គ្រឿងចក្រ​ឈួ​សព្រៃ​វាទ​យក​ដី​រាប់រយ​ហិកតា​ក្បែរ​ព្រំប្រទល់​ឃុំ​ស្រែ​ឬ​ស្សី​និង​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​នៅតែ​ស្ថិតក្នុង​ភាព​អា​ថ៍កំ​បាំង​មិនទាន់មាន​ចំណាត់ការ​ពី​ជំនាញ​នៅឡើយ​។​ក៏ប៉ុន្តែ​គេ​មិនបាន​ឃើញ​មាន​គ្រឿងចក្រ​ឈួ​ស​ឆាយ​បន្តទៀត​ទេ​គឺ​គេ​បាន​យក​គ្រឿងចក្រ​នោះ​ចេញពី​ក្នុង​បរិវេណ​ដី​អស់ហើយ​។​

កាលពី​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៩​អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា​បាន​ចុះទៅ​ដល់ទី​តាំង​កន្ទុយ​ដី​ដែលមាន​ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​មិនមាន​ឃើញ​គ្រឿងចក្រ​មួយ​ឡើយ​។​ឃើញតែ​គំនរ​ឈើ​តូចធំ​ត្រូវគេ​ដុតចោល​សម្អាត​ដី​និង​មាន​ឈូស​ផ្លូវធំៗ​កាត់​ទទឹង​ដីជី​ក​ប្រឡាយ​ចាស់​ថ្មី​តាម​ព្រំដី​។​

ដំបូង​ឡើយ​មាន​គេ​ព័​ទ្ទរបង​បាញ់ថ្នាំ​ពណ៌​ជា​សម្គាល់​ដាក់​បន្លា​លួស​និង​បិទ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​លក់​ដីឡូត៍​។​តែ​ក្រោយពី​សារព័ត៌​ផ្សាយ​រឿង​ដី​មាន​ឩ​ក​ញ៉ា​ម្នា​ក់ពុះ​ដីឡូត៍​និង​ហ៊ុំ​ព័​ទ្ទយ​កដី​សង្ស័យ​ខុសច្បាប់​នោះមក​។​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ត្រូវគេ​បក​យកចេញ​ថែមទាំង​បោះបង្គោល​បិទផ្លូវ​ហាម​មិនឱ្យ​ចូលទៅក្នុង​បរិវេណ​ដី​នោះ​។​រីឯ​អាជ្ញាធរ​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​រុញ​ដាក់គ្នា​និង​គេច​មិន​ឆ្លើយបំភ្លឺ​ជាមួយ​អ្នកកាសែត​។​

សូម​ក្រសួង​ពាក់ព័ន្ធ​ចុះ​ស៊ើបអង្កេត​លើ​ករណី​ឩ​ក​ញ៉ា​ម្នាក់​ហ៊ុំ​ព័​ទ្ទយ​កដី​រាប់រយ​ហិកតា​នៅ​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​ផង​។​បើ​ពុំ​នោះទេ​ឈ្មួញ​មានការ​ស៊ុំគ្រលុំ​គ្នា​ជា​ប្រព័ន្ធ​និង​ធ្វើឱ្យ​ការគ្រប់គ្រង​ដី​រដ្ឋ​បែរជា​ធូរ​លុង​គេច​ផុតពី​សំណាញ់​ច្បាប់​ពុំខាន​ឡើយ​៕S/​