ម្ចាស់​ដី​សុំ​អន្តរាគមន៍​ឱ្យ​អាជ្ញាធរខេត្ត​ជួយ​ទប់ស្កាត់​ការរំលោភបំពាន​យក​ដី​នៅ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​

312
ចែករម្លែក
  • 124
    Shares

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ម្ចាស់​ដី​សុំ​អន្តរាគមន៍​អាជ្ញាធរខេត្ត​ជួយ​ទប់ស្កាត់​ការរំលោភបំពាន​យក​ដី​នៅ​ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​ក្រោយពី​ក្រុមមនុស្ស​មកពី​ប្រភព​ចម្រុះ​មានឈ្មោះ​ព្រាប​សារុន​,​ឈ្មោះ​គង់​ជា​,​ឈ្មោះ​លើកគ្នា​ទាំង​ហ្វូងៗ​ចូលទៅ​កាន់កាប់​បែងចែក​ដី​និង​សង់​សំណង់អាណាធិបតេយ្យ​លើដី ។​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​និង​សមត្ថកិច្ច​ជំនាញ​ក៏​ដូច​កងកម្លាំង​លែងធ្វើអ្វីកើត​។​

​លោក​លី​អ៊ុត​នី​ទីលំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ង​ទី​១៣​ខែមីនា​ឆ្នាំ​២០១៩​នេះ​ថា​:”​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការរំលោភបំពាន​ម​យក​ដីធ្លី​របស់លោក​ចំនួន​៧១​ហិកតា​នៅ​ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​និង​រុះរើ​ខ្ទម​អាណាធិបតេយ្យ​ទាំង​អស់ពី​ដី ” ។​

​លោក​បាន​បន្តថា​: តាំងពី​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៩ កន្លងមក​និង​មាន​មេខ្លោង​ឈ្មោះ​ព្រាប សារុន​, ឈ្មោះ​គង់ ជា ,​ឈ្មោះ ឡឹ​ក វណ្ណា​ហៅ​ជុក​បាន​យក​ត្រាកទ័រ​ឈូស​១​គ្រឿង​ចូលទៅ​ឈូសឆាយដី រាន​ព្រៃ​និង​សង់​ខ្ទម​អាណាធិបតេយ្យ​ជាច្រើន​នៅលើ​ដី​លោក​ដោយ​គ្មាន​ការអនុញាតិ ។​

​លោក​បាន​រំលឹកថា​កាលពី​ឆ្នាំ​២​ឲ​១៩៩៨​លោក​បាន​ទិញ​ដី​នោះ​ពី​គ្រួសារ​អតីត​កងទ័ព​ខ្មែរក្រហម​ដែល​ធ្វើ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ចំនួន​២២៨​ហិកតា នៅ​ចំណុច​បឹង​៧៥ ភូមិ​អូរ​អំពិល​ដូចខាងលើ ហើយ​បាន​កាន់កាប់​អាស្រ័យ​ផល​បន្ត​មក​បច្ចុប្បន្ន​។​ទោះយ៉ាងណា​ដី​នោះ​រង​ការរំលោភបំពាន​ឥតឈប់ឈរ​ដែរ​ពី​ជនខិលខូច ។​

​លោក​បាន​បន្តថា​:​ដើម្បី​បញ្ជៀ​ស​និង​បញ្ចប់ទំនាស់​ដី​នេះ​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​បានសម្រេច​ចេញ​សជណ​លេខ​១៥៥៣​ចុះ​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១២ ជា​សេចក្តីសម្រេច​ចុងក្រោយ​លើដី​ចំណុច​បឹង​៧៥, ដី​ចំណុច​ផ្សេងទៀត​នៃ​តំបន់​អតីត​ខ្មែរក្រហម ដោយបាន​បញ្ជាក​ត្រង់ចំណុច​ទី​៣​នៃ​សជណ​នោះ​ថា ចំពោះ​ដី​ទំនាស់​ចំណុច​បឹង​៧៥ ភូមិ​អូរ​អំពិល​ឃុំ​ទយ​ល​ពង្រ​ស្រុក​ម៉ាឡៃ​ត្រូវ​បែងចែក : -​ប្រគល់​ដី​ទំហំ​២២៨​ហិកតា ជូន​លោក​លី​អ៊ុត​នី​ដែល​បាន​ទិញ​និង​កាន់កាប់​ស្របច្បាប់​តាំងពី​ឆ្នាំ​១៩៩៨​មក ជា​កម្មសិទ្ធិ ។​

ប្រគល់​ភារកិច្ច​ជូន​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ប្រគល់​ដី​ចំនួន​១០១ ហិច​តា និង​៧៨​អា ៣៣​សង់​ទី​អា​និង​បូក​លោក​លី អ៊ុត​នី ធ្វើ​សម្បទាន​ចំនួន​៤​ហិកតា​ទៀត សរុប​១០៦​ហិកតា ជូន​អតីត​គ្រួសារ​យោធិន​ពិតប្រាកដ​នៃ​អង្គ​ភាពវរ​:​សេនា​តូច​លេខ​៦៧២​និង​៦៧៣ នៃ​កងពលធំ​ថ្មើ​េ​ឪរ​ជើង​លេខ​២១ -​ម៉ាឡៃ មាន​ចំនួន​១០៦​គ្រួសារ ។​

​ត​មក​វរ​:៦៧២​មានគ្រួសារ​យោធិន​ចំនួន​៥២​គ្រួសារ​បាន​លក់​ដី​អោយ​លោក​ចំនួន​៤៣​គ្រួសារ​យោធិន​។​និង​វរ​:៦៧៣ មានគ្រួសារ​យោធិន​ចំនួន​៥៤​គ្រួសារ បាន​លក់​ដី​អោយ​លោក​ចំនួន​២៨​គ្រួសារ ។គឺ​គ្រួសារ​យោធិន​លក់​ដី​អោយ​លោក​ចំនួន​៧១២​គ្រួសារ​ហើយ ។

ប៉ុន្តែ​បច្ចុប្បន្ន​ឈ្មោះ​ព្រាប សារុន អតីត​មេ​ប​ញ្ន​ចា​, ឈ្មោះ​គង់ ជា ,​ឈ្មោះ ឡឹ​ក វណ្ណា​ហៅ​ជុក បូក​ឈ្មោះ​លោក ហួត គង់​.​និង​បក្ខពួក​បាន​យក​ត្រាកទ័រ​ឈូស​១​គ្រឿង​ចូលទៅ​ឈូសឆាយដី រាន​ព្រៃ​និង​សង់​ខ្ទម​អាណាធិបតេយ្យ​ជាច្រើន​នៅលើ​ដី​លោក​ឥតឈប់ឈរ បើទោះបីជា​តុលាការ​ចេញ​ដីការ​រក្សា​ការពារ​លេខ​២៧​ចុះ​ថ្ងៃទី​១៤​កុ​ម្ភះ​ឆ្នាំ​២០១៩ ក៏ដោយ​។​

ក៏​ជន​ខាងលើ​និង​បក្ខពួក ឈ្មោះ​ព្រាប សារុន នាយទាហាន​អតីត​ខ្មែរក្រហម​ចូលនិវត្តន៍​និង​ឈ្មោះ​គង់ ជា មិនមែនជា​តំណាង​ស្របច្បាប់​របស់​គ្រួសារ​យោធិន​អតីត​ខ្មែរក្រហម​នៅតែ​បន្ត​ញុះញង់ ដឹកនាំ បំផុស​អោយគេ​មក​រំលោភបំពាន​ដី​របស់លោក ។​

ចំណែក​លោក ព្រាប សារុន លោក​គង់ ជា​,​លោក​ឡឹ​ក វណ្ណា ហៅ​ជុក បូក​ឈ្មោះ​លោក ហួត គង់​បាន​និយាយ​នៅពេល​ដឹកនាំ​មនុស្ស​ទៅ​ចាប់ដី​និង​សង់​ខ្ទម​លើដី​នោះ​ថា : ពួកខ្លួន​ធ្វើតាម​សំណូមពរ​បងប្អូន​គ្រូ​សារ​អតីត​យោធិន​ខ្មែរក្រហម​ដែល​ទាមទារ​ថា​មិនទាន់បាន​ដី​គ្រប់​តាម​របប​ដី​ដែល​ចែក​ដោយ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្រោយ​ឧទ្ទាម​ខ្មែរក្រហម​ធ្វើ​សមាហរណកម្ម​។​

ឯ​លោក អែម សុខា អភិបាលស្រុក​ម៉ាឡៃ​វិញ​អោយ​កាសែត​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​១៣​ខែមីនា​ថា : មិនថាតែ​ដី​របស់លោក​លី អ៊ុត​នី នា​កន្លែង​នោះទេ​ដែល​មនុស្ស​ជាច្រើន​ក្រុម​មកពី​ប្រភព​នានា​លើកគ្នា​មក​រំលោភ ទន្ទ្រាន​នោះ ។ សូម្បី​ដី​រដ្ឋ​នៃ​ជម្រក​សត្វព្រៃ​រនាមដូនសំ ,​ដី​ក្រុមហ៊ុន​ហៃ​សួ​គ៍​និង​ដី​ពលរដ្ឋ​ដែល​បាន​ទិញ​ពី​ពលរដ្ឋ​ម្ចាស់​ដើម​និង​ដី​ប្រាង្គ​ប្រាសាទ​ក៏​រង​ការរំលោភបំពាន​ដែរ​មកទល់ពេលនេះ​៕S/

រូបថត : លោក​លី អ៊ុត​នី និង​ម្ចាស់​ដី​ផ្សេងទៀត​សុំ​អន្តរាគមន៍​អាជ្ញាធរខេត្ត ជួយ​ទប់ស្កាត់​ការរំលោភបំពាន​យក​ដី​នៅ​ភូមិ​នានា​ក្នុង​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​(​រូប​: ប​.​ជ័យ​)​