ម្ចាស់​ថ្លៃ​! កូនក្រមុំ​លេច​កេ​រ្តិ័​ខ្មាស​កណ្តាលវាល​?

962
ចែករម្លែក
  • 16
    Shares

​រូបថត​អាពាហ៍ពិពាហ៍​មួយ​សន្លឹក ត្រូវបាន​បង្ហោះ​ចែករំលែក​តៗ​គ្នា​ព្រោងព្រាត បន្ទាប់ពី​រូប បំភាន់​ភ្នែក​នោះ​បណ្តាលឱ្យ​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​ជាច្រើន​ភ្ញាក់ផ្អើល និង​ផ្ទៀង​មើល​ម្តង ហើយ​ម្តងទៀត​ដោយ​ការងឿងឆ្ងល់​។

​អ្នកប្រើប្រាស់ Imgur (​សហគមន៍​ចែករំលែក​រូបភាព​តាម​អ៊ិន​ធឺ​ណិ​ត​) ម្នាក់​បាន​បង្ហោះ​ចែក រំលែក​រូបនេះ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ហើយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយមាន​អ្នក​ចូល​មើល​ដល់​ទៅ ១០០.០០០ ដង ព្រោះ​ពួកគេ​មើល​ហើយ​មើល​ទៀត ចង់ដឹងថា​តើ​វា​ពិត ឬ​ជាការ​បំភាន់​ភ្នែក​។

​រូបថត​នេះ​បង្ហាញ​ពី​កូនក្រមុំ​នៅ​កន្លែង​ទទួល​ស្វាគមន៍​ភ្ញៀវ​ខណៈ​នាង​កំពុងនិយាយ​ទៅកាន់ កូនកំលោះ​។ គាប់​ជួន​ពេលនោះ សាច់​ដៃ​របស់​នារី​ជា​ភ្ញៀវ​ម្នាក់​បាំង​គូទ​របស់​កូនក្រមុំ បង្កើតបានជា​ទិដ្ឋភាព​បំភាន់​ភ្នែក​ដែល​មើល​ពីក្រោយ​ហាក់ដូច​កូនក្រមុំ​លេច​គូទ​កណ្តាលវាល​។

​តាមរយៈ​កម្រង​រូបភាព​នេះ មាន​ទិដ្ឋភាព​បំភាន់​ភ្នែក​ជាច្រើន​ទៀត​ដែល​នឹង​ធ្វើឱ្យ​អ្នក ភ្ញាក់ផ្អើល​។ បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​ពិនិត្យមើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម