ម្ចាស់​ថ្លៃ​! ឪពុកម្តាយ​ទៅណា​បានជា​បណ្តោយឱ្យ​កូនតូច​អង្គុយ​ដុះធ្មេញ​ក្រពើ​បែបនេះ​

566
ចែករម្លែក

​កុមារី​តូច​ម្នាក់​ដែល​ពាក់អាវ​ពណ៌​លឿង បាន​អង្គុយ​ដុសធ្មេញ​ឱ្យ​ក្រពើ​ដែលមាន​ធ្មេញ មុត​ស្រួច​គួរឱ្យខ្លាច​។ សកម្មភាព​ក្មេង​ដុសធ្មេញ​ឱ្យ​ក្រពើ​នេះ​ថត​កាលពីពេល​ថ្មីៗ​នេះ​នៅ ផ្ទះមួយ​ស្ថិតក្នុង​ក្រុង​តាង​ហ្គើ​រ៉ាង (Tangerang) នៅលើ​កោះ​ជ្វា ប្រទេស​ឥណ្ឌូនេស៊ី​។
​ ​
​ក្រោយពី​វីដេអូ​ឃ្លី​ប​នេះ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម មហាជន​មានការ​ភ្ញាក់ ផ្អើល​យ៉ាងខ្លាំង និង​បាន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់ៗ​ចំពោះ​ទង្វើ​ធ្វេសប្រហែស​របស់ ឪពុកម្តាយ​នាង​។​
​ ​
​ទោះជា​យ៉ាងណា គេ​មិនដឹងថា​ឪពុកម្តាយ​របស់​នាង​ទៅណា​ទេ ទើបបានជា​នាង អង្គុយ​ដុស ធ្មេញ​ឱ្យ​ក្រពើ​ក្នុង​អាង​ងូតទឹក​បែបនេះ​។​ហើយ​គេ​មិនដឹងថា​អ្នកណា​ជា​អ្នក ថត​វីដេអូ​នេះដែរ​៕ ប្រែ​សម្រួលៈ ខុម​