ម្ចាស់​ទីតាំង​ប្រូ​ខេ​ធី​វី​ខារ៉ាអូខេ​និង​មនុស្ស​ពីរ​នាក់​ទៀត​ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវ​តុលាការ​ឃុំខ្លួន​

353
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ជា​ម្ចាស់​ទីតាំង​ប្រូ​ខេ​ធី​វី​ប្រូ​ខារ៉ាអូខេ និង​មេការ​ធំ​ជនជាតិ​វៀតណាម​ម្នាក់ ព្រមទាំង​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ទៀត បាន​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លូន​ដាក់ពន្ធនាគារ កាលពី​រសៀល​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩ ក្រោម​ការចោទប្រកាន់​ពីបទ​សម្រួល​ឲ្យ​មានការ​ប្រើប្រាស់​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​។​

​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មានឈ្មោះ​ចា ជឿ​ង​មីន​ភេទ​ប្រុស​ជនជាតិ​កូរ៉េ​ជា​ម្ចាស់​ទីតាំង​ប្រូ​ខេ​ធី​វី​ប្រូ​ខារ៉ាអូខេ​ឈ្មោះ​ង្វៀង ទាន់​ណាន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិ​វៀតណាម និង​ឈ្មោះ​ង្វៀង ចា​មី ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​ជនជាតិ​វៀតណាម​។​

​គួររំលឹកថា​កាល​វេលា​ម៉ោង​១២៖១៥​នាទី​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៩​ខែ មករា​ឆ្នាំ​២០១៩ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការសម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ក្លឹប​កំសាន្ត​ខារ៉ាអូខេ (​ប្រូ​) ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេ ខ​៧៥៧ និង​៧៥៨ ភូមិ​៧​ក្នុង សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ដែល ពោ​ពេញ​ទៅដោយ​ក្រុម​ប្រើប្រាស់ ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​ដោយ​ខុស ហើយ​។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន មនុស្ស​ប្រុស​ស្រី​ចំ​នួ​៥៨ នាក់ ។​ក្នុងនោះ​មាន​ស្រី​២៤ ប្រុស​៣៤​នាក់ និង​ចម្រុះ​៥​ជាតិ​សាសន៍​មាន ១.​ជនជាតិ​ចិន​ចំនួន​២៩​នាក់ ស្រី​៥​នាក់ ២.​ជនជាតិ​វៀតណាម​ចំនួន​២៣​នាក់ ស្រី​១៥​នាក់ ៣.​ជនជាតិ​ថៃ​ចំនួន​២​នាក់ សុទ្ធតែ​ស្រី្ត​៤.​ជនជាតិខ្មែរ​៣​នាក់ ស្រី្ត​ទាំង​២​នាក់ និង​៥.​ជនជាតិ​កូរ៉េ​ម្នាក់​ប្រុស និង​ចាប់យក​វត្ថុតាង ១.​ថ្នាំញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី គ្រាប់​ទម្ងន់​២,០៥​ក្រាម​២.​ថ្នាំញៀន​ម្សៅ​ប្រភេទ គេ​តា​មីន ៦,៥៨​ក្រាម ៣.​ថ្នាំញៀន​ម្សៅ​ប្រភេទ​កាហ្វេ​អ៊ិ​ច​ស្តា​ស៊ី ៩៧,០៨ ក្រាម​។​

​ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បានធ្វើ​តេស្ត​ពិនិត្យ​ទឹកនោម រកឃើញថា មនុស្ស ៥២​នាក់ មាន​ផ្ទុក​សារធាតុ​ញៀន (​វិជ្ជមាន​) និង​៦​នាក់​អវិជ្ជមាន​៕ ល​