ម្ចាស់​នឹង​រៀបចំ​ពិធីជប់លៀង​ឆ្កែ បន្ទាប់ពី​សុនក​របស់ខ្លួន​វិលម​ក​ផ្ទះ​វិញ​

388
ចែករម្លែក

​ប៊ូ​ន​សុង មី​ថាវ ដែលជា​ម្ចាស់​ទីតាំង​ចត​រថយន្ត​មួយ​នៅ​ថៃ នឹង​រៀបចំ​ពិធីជប់លៀង​មួយ​នៅ​ថ្ងៃ​សៅរ៍​ក្រោយ​ដើម្បី​អបអរ​ការវិលត្រឡប់​នៃ​សុនក​ជាទី​ស្រឡាញ់​របស់លោក​​ក្រោយ​វា​បាន​បាត់​ពី​ផ្ទះ​អស់​៥​ថ្ងៃ​។​

​ការភ្ញាក់ផ្អើល​អំពី​ការធ្វើ​ពិធីជប់លៀង​អាហារ​ប៊ូ​ហ្វេ​កើតឡើង​កាលពី​សប្តាហ៍​មុន​ក្រោយ​ប៊ូ​ន​សុង​ចង​បដា​នៅ​កន្លែង​ចត​រថយន្ត​របស់លោក​និង​បង្ហោះ​វា​ក្នុង​ហ្វេ​ស​ប៊ុ​ក​ថែម​​ទៀត​។​

​ម្ចាស់​ឆ្កែ​បានដឹងថា សត្វ​ចិញ្ចឹម​ជាទី​ស្រឡាញ់​របស់លោក​ឈ្មោះ លុក មូ បាន​បាត់​កាលពី​ចូលឆ្នាំ​សកល​និង​បារម្ភ​ថា​វា​នឹង​ងាប់​ដោយ​គ្មាន​អី​ស៊ី​។​គាត់​បាន​សច្ចា​ក្នុង​ចិត្ត​ថា​​បើ​ឆ្កែ​នេះ​វិល​មក​ផ្ទះ​វិញ​ក្នុង​រង្វង់​៥​ថ្ងៃ គាត់​នឹងធ្វើ​ពិធី​អបអរ ជាមួយនឹង​អាហារ​ប៊ូ​ហ្វេ​។​

​បើតាម​ប៊ូ​ន​សុង មី​ថាវ ពិធីជប់លៀង​នេះ​នឹងធ្វើ​នៅ​ថ្ងៃ​២៦​មករា ដោយ​ហៅ​ម្ចាស់​ឆ្កែ​និង​អ្នក​ស្រឡាញ់​ឆ្កែ​មក​ចូលរួម​៕​ដោយ​៖​វាសនា​

ប៊ូ​ន​សុង មី​ថាវ អះអាងថា​លោក​ចិញ្ចឹម​ឆ្កែ​នេះ​តាំងពី​នៅ​កូន​ឆ្កែ ឥឡូវ​វា​អាយុ​២​ឆ្នាំ​និង​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា​ណាស់​