ម្ចាស់​បទ​”​បើ​បង​បាត់​ការចងចាំ​”​ព្រម​សុំទោស​ផលិតករ​ហង្ស​មាស​និង​សុំ​រាប់​ជា​ប្អូនធម៌​បញ្ចប់​ជម្លោះ​

630
ចែករម្លែក

ដោយ​បូ​រិ​ន​/​ភ្នំពេញៈ​តារាចម្រៀង​បទ​”​បើ​បង​បាត់​ការចងចាំ​”​គឺ​លោក​TangHeanBo​និង​ផលិតករ​ដ៏​ល្បី​លោក​សុធា​រិ​ទ្ធ​បាន​យល់ព្រម​ផ្សះផ្សារ​គ្នា​និង​រាប់អាន​គ្នា​ក្នុងនាម​អ្នកសិល្បៈ​ដូចគ្នា​ជា​បងប្អូន​ដើម្បី​បញ្ចប់​ជម្លោះ​បរិហាកេរ្តិ៍​គ្នា ក្រោម​វត្តមាន​បងស្រី​របស់លោក និង អគ្គនាយក​ស្ថាប័ន KBN MEDIA ។

​កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ភោជនីយដ្ឋាន Vanilla បងស្រី​របស់​តារាចម្រៀង Original Song”​បើ​បង​បាត់​ការចងចាំ​”​បាន​នាំ​ប្អូនប្រុស​និង​ប្អូនស្រី​របស់ខ្លួន​មកជួប​ពិភាក្សា​ផ្សះផ្សារ​គ្នា​និង​ថ្លែង​សារ​សុំទោស​ដល់​រាម​ច្ប​មសិ​ល្បៈ ជា​ផលិតករ និង​អ្នកដឹកនាំ​កម្មវិធី “The Voice Cambodia” “CambodiaIdol”​និង​”XFactor”​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស​លោក​សុធា​រិ​ទ្ធ​ដើម្បី​បញ្ចប់​ជម្លោះ​បរិហាកេរ្តិ៍​គ្នា និង យល់ច្រឡំ​គ្នា​ទៅវិញទៅមក​។​

​ក្នុង​ពិធី​ពិភាក្សា​នោះបាន​ឱ្យ​រស្មី​ក​ម្ព​ជា​ដឹងថា​ភាគី​ទាំងពីរ​បាន​បកស្រាយ​ដំណើររឿង​និង​សាច់រឿង​នៃ​ការយល់ច្រឡំ​លើ​គ្នា​ឱ្យអស់​ចម្ងល់​និង​សិក្សា​គ្នា​ឱ្យ​ច្បាស់​កុំឱ្យ​បន្ត​ភ័​ណ្ឌ​ច្រឡំ​លើ​គ្នា​បន្តទៀត​។​ភាគី​ទាំងពីរ​ឯក​ភា​គ្នា​យោគយល់​គ្នា​និង​ធ្វើការ​សុំទោស​គ្នា​ក្នុងនាម​ជា​អ្នកសិល្បៈ​ក្នុង​វិស័យ​តែមួយ​និង​ចាប់ដៃ​សាមគ្គី​គ្នា​ក្នុងន័យ​ជា​ខ្មែរ​តែមួយ​។

​លោក​សុធា​រិ​ទ្ធ​បាន​ថ្លែងថា​សូម​ជម្រាបជូន​ថា​រឿងរ៉ាវ​ដែល​ក្តៅគគុក​កើតឡើង​កន្លង​មកនេះ​គឺ​ត្រូវបាន​បញ្ចប់​រួចរាល់​ហើយដោយ​ភាគី​សងខាង​បាន​ជួប​ជជែក​គ្នា​ដោះស្រាយ​រឿងរ៉ាវ​បញ្ហា​ហើយ​មានការ​ទទួលស្គាល់​នឹង​សុំទោស​ដើម្បី​បញ្ចប់រឿង​ដោយសារ​ភាគី​សងខាង​យល់ច្រឡំ​គ្នា​។​ហើយ​មាន​ការសុំ​រាប់អាន​ជា​បង​ជា​ប្អូន​គ្នា​ដែលជា​សិល្ប​:​ករ​នឹង​ជា​ខ្មែរ​ដូចគ្នា ។

​អ្នកដឹកនាំ​កម្មវិធី​នៅ​ហង្ស​មាស​រូបនេះ​បាន​បញ្ជាក់ថា​ក្នុងនោះ​ដែល​ប្អូនប្រុស​និង​ក្រុមគ្រួសារ​សំណូមពរ​ដល់​រូបខ្ញុំ​ផ្ទាល់​អោយ​លប់ចេញ​ឯកសារ​នឹង​វីដេអូរ​បាន​Post​កន្លងមកនេះ​ខ្ញុំបាទ​ក៏​យល់ព្រម​ការស្នើសុំ​នេះ​ផងដែរ​។​ក៏មាន​ការចូលរួម​ដូចជា​:​ប្អូនប្រុស​បូ​តាំង​ហ៊ាង​បងស្រី​បង្កើត​ប្អូន​តាំង​ហ៊ាង​នឹង​រូបខ្ញុំ​ផ្ទាល់​៕S/​