ម្ចាស់​បទ «​មាន់​ស្រែ​» មក​សម្តែង ក្នុង​ពិធី​ទូរស័ព្ទ ខេ​ម​ហ្វូ​ន នៅ​អ៊ី​អន ២

307

​ភ្នំពេញ​៖ ម្ចាស់​បទ​ចម្រៀង «​មាន់​ស្រែ​» ដែល​ល្បី​ទូទាំងប្រទេស​កម្ពុជា និង ប្រទេស​ជិត​ខា ង​កញ្ញា អា​ប៊ី និង​លោក សៅ ឧ​ត្ត​ម តារាចម្រៀង​វ័យក្មេង បាន​មាន​វត្តមាន នៅក្នុង​កម្មវិធី​សម្ពោធ​ទូរស័ព្ទ ខេ​ម​ហ្វូ​ន ស៊េរី​ថ្មី Honey Y1 កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ រាជធានី​ភ្នំពេញ​។​



​ក្នុង​ពិធី​សម្ពោធ​នោះ កញ្ញា អា​ប៊ី បាន​ច្រៀង​ចំនួន ៤ បទ ដែល​រួមមាន បទ​មាន់​ស្រែ ផងដែរ និង​ពីរ​បទ​ទៀត ច្រៀង​រួមគ្នា ជាមួយ​លោក សៅ ឧ​ត្ត​ម ។ បទ​នីមួយៗ បានទទួល​ការ​សាទរ និង​ចូលរួម​ទស្សនា យ៉ាងច្រើន​កុះករ​។​


​ ​
​ទាក់ទង​នឹង​ការសម្ពោធ​ទូរស័ព្ទ ខេ​ម​ហ្វូ​ន ស៊េរី​ថ្មី Honey Y1 វិញ កញ្ញា លូ​ស៊ី តំណាង​រោងចក្រ ខេ​ម​ហ្វូ​ន បានឱ្យដឹងថា ទីផ្សារ​ខេ​ម​ហ្វូ​ន នៅ​កម្ពុជា ទទួលបាន​ការគាំទ្រ​ច្រើន​។ គិត​ត្រឹម​ល្ងាច ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ អតិថិជន បាន​កុម្ម៉ង់​ទុក​មុន ចំនួន ៥.០០០ គ្រឿង និង ២០ ម៉ឺន​គ្រឿង នៅក្នុង​ទីផ្សារ​អន្តរជាតិ​។​
​ ​
​លោក លុន បុរី ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ខេ​ម​ហ្វូ​ន បាន​មានប្រសាសន៍ថា ទូរស័ព្ទ​ខេ​ម​ហ្វូ​ន បានទទួល​ការចាប់អារម្មណ៍​ខ្លាំង ពី​សំណាក់ យុវវ័យ ដោយសារតែ​រូបរាង​ស្អាត គុណភាព និង​តម្លៃ​សមរម្យ​។​
​ ​
​ដោយ​ធ្វើ​បទ​បង្ហាញ អំពី​លក្ខណៈសម្បត្តិ របស់​ទូរស័ព្ទ ខេ​ម​ហ្វូ​ន ស៊េរី​ថ្មី Honey Y1 នោះ លោក ឃុន ហេង ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន ខេ​ម​ហ្វូ​ន​បានឱ្យដឹងថា ហា​នី វ៉ា​យ​វ័ន (Honey Y1) ជា​ស្មា​ត​ហ្វូ​ន ស៊េរី​ថ្មី​របស់​ខេ​ម​ហ្វូ​ន និង​បាន​ត្រូវ​រចនា​ឡើង ជាមួយ​រូបរាង​ស្តើង​ទាន់សម័យ បំពាក់​ដោយ​កាមេរ៉ា​ភ្លោះ​១៣ មេ​ហ្គា​ភិ​ច​សែ​ល និង ២ មេ​ហ្គា​ភី​ច​សែ​ល ដែល​ថតរូប​ច្បាស់​ល្អ​។​
​ ​
​លោក​បាន​ឱ្យដឹងទៀតថា Honey Y1 មានកា​ម៉េ​រា​មុខ ៨ មេ​ហ្គា​ភិ​ច​សែ​ល អម​ជាមួយ​បច្ចេកវិទ្យា AI Wide Angle ដែល​អាច​ថត​សែ​ល​ហ្វី​ម្នាក់ឯង និង​ជា​ក្រុម​បាន​ស្អាត និង​មាន​ស្គ្រី​ន ៥.៥ អ៊ិ​ញ​។ ចំណែក​អង្គ​ចងចាំ ១៦ ជី​ហ្គា​បៃ រ៉េ​ម ២​ជី​ហ្គ​បៃ ថាមពល​ថ្ម ៣៥០០ mAh ។ ជាងនេះទៅទៀត Honey Y1 បំពាក់​ដោយ​បច្ចេកវិទ្យា​ស៊ីម ពីរ 4G Volte អាច​ដំណើរការ​អ៊ី​ន​ធើ​ណិ​ត និង​កម្មវិធី កម្សាន្ត ដោយ​រលូន​។ កាន់តែ​ពិសេស​នោះ ខេ​ម​ហ្វូ​ន​ស៊េរី​ថ្មី​នេះ បំពាក់​ដោយ​ប​ច្ចេ​វិទ្យា Face ID​ដែល​អាច​ស្គេ​ន​មុខ ដោយ​ចំណាយពេល តែ​១​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ដោះ​សោ​។​


​ ​
​ទាក់ទង​នឹង​តម្លៃ​វិញ លោក ថា​ង សេង​ហាក់ ប្រធាន​ផ្នែក​លក់​ខេ​ម​ហ្វូ​ន បានឱ្យដឹងថា Honey Y1 មានតម្លៃ​តែ ១១៥ ដុល្លារ​អាមេរិក និង​មាន​ថែម​ជូន​កាដូ​ជាច្រើន ដូចជា ផាវ​វើ​ប៊ែ​ង កាស អាវយឺត អាវ​ភ្លៀង និង​ស៊ីម​កាត ជាដើម​៕ ដោយ​: សុផល​

​ពិធី​សម្ពោធ​ទូរស័ព្ទ​ខេ​ម​ហ្វូ​ន Honey Y1 កាលពី​ល្ងាច​ថ្ងៃទី​១៩ កក្កដា ២០១៨​នៅ​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល​សែន​សុខ​(​រូប​: សុផល​)