ម្ចាស់​ផលិតកម្ម​បាដិហារ្យ​ភាពយន្ត​ថា​រឿង “០០៩” បើ​មិនល្អ​ក៏​មិន​អួត​ដែរ​!

1605
ចែករម្លែក
  • 1
    Share

(​ភ្នំពេញ​)៖ ផ​លិ​ផល​ភាពយន្ត ខ្មែរ​ថ្មី​មួយ​រឿង​ដែលមាន​ចំណងជើង ថា “០០៩” ត្រូវបាន​ម្ចាស់ ផលិតកម្ម បាដិហារ្យ​ភាពយន្ត ដែលជា​ផលិករ ប្រកាសថា ជា​រឿង​ល្អ នៅពេលដែល រឿងនេះ​ត្រូវ​បានដាក់​បញ្ចាំង កាលពី ល្ងាច​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ នៅ​រោងភាពយន្ត Major Cineplax ។​
​ ​
​លោក ស៊ុម ភា​រិ​ន ម្ចាស់ ផលិតកម្ម​បាដិហារ្យ​ភាពយន្ត​បានឱ្យ ដឹងថា ការផលិត​ភាពយន្ត មួយ​រឿ​នេះ ផលិតកម្ម​បាន​ជួប​ការលំបាក​ច្រើន ដោយ​ត្រូវ​ចុះ​ថត​នៅតាម​ខេត្ត​គឺ ខេត្ត កោះកុង ស្ទើរតែ​៩០​ភាគរយ មានតែ ១០​ភាគរយ​ប៉ុណ្ណោះ ដែល​ផលិតកម្ម បាន​ថត​នៅ​រាជធានី​ភ្នំពេញ​។​
​ ​
​លោក​បាន​បញ្ជាក់ថា “​មូលហេតុ​ដែល​ខ្ញុំ​ជ្រើស​រើសយក​ខេត្តកោះកុង​ធ្វើជា​ផ្ទាំងទស្សនីយភាព នៅក្នុង​សាច់រឿង​នេះ ព្រោះ​ទីនោះ​សម្បូរ ទៅដោយ​ទេសភាព​ស្អាតៗ​ស្រស់បំព្រង​ដែល​ជនជាតិ ខ្មែរ​យើង​មួយចំនួន​មិន សូវ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​នៃ​ខេត្ត នេះ​នោះទេ​”​។​
​ ​
​លោក​បាន​បន្តថា ទុន​នៅក្នុង ការថត​ខ្សែភាពយន្ត​នេះ​ប្រមាណ​៣​ម៉ឺន ដុល្លារ​ហើយ​រយៈពេល នៃ​ការផលិត ដើម្បី​ឱ្យចេញ​ជា​សាច់រឿង គឺ​ចំណាយ ពេលវេលា​រហូត​ដល់ក​ន្លះ​ឆ្នាំ​។

​ម្ចាស់​ផលិតកម្ម​រូបនេះ​បាន និយាយថា “​ខ្ញុំ​សង្ឃឹម និង​ជឿជាក់ថា បងប្អូន ដែល​ធ្លាប់តែ​គាំទ្រ ផលិតកម្ម បាដិហារ្យ​នឹង​នៅតែ​បន្ត​ការគាំទ្រ​ដដែល ទោះបីជា​ការផលិត​ខ្សែភាពយន្ត​របស់ ខ្មែរ យើង​នៅមានកម្រិត​ដែល​មិនអាច ប្រៀបធៀប​នឹង​ខ្សែភាពយន្ត​បរទេស​ក្តី​ដោយសារតែ ប្រទេស​ទាំងនោះ​មាន បច្ចេកវិជ្ជា​រួចស្រេច​” ។​
​ ​
​លោក​បាន​បញ្ជាក់ថា “​យើង ធ្វើបាន​ប៉ុណ្ណឹង គឺ​យើង​នៅតែ​សប្បាយ ចិត្ត ហើយ​យើង​នៅតែ ខិតខំ​ព្យាយាម ធ្វើឱ្យបាន​ជោគជ័យ​ទាំងអស់គ្នា​នៅ​ថ្ងៃមុខ​”​។
​ ​
​លោក ស៊ុម ភា​រិ​ន ដែល​កន្លង មាន​ស្នាដៃ​ជាង​១០​រឿង​មកហើយ​នោះ បាន​ប្រាប់ថា ភាពយន្ត នេះ​បាន​ចំណាយ ពេល​ផលិត​ច្រើន​ខែ ដោយសារតែ​ក្នុង រឿង​ទាំងមូល​បាន​បញ្ចូល​នូវ​ក្បាច់គុន ល្បុ​ក​ត្តោ និង​បាន​ជ្រើស​យក​កីឡាករ និង​កីឡាការិនី​ល្បុ​ក​ត្តោ​ជាច្រើន​យកមក​សម្តែង​ដើម្បី ឱ្យ​ឈុត​ឆាក​វាយតប់ រស់​រវើក និង​បាន​ទាំង​ចំណាយ​ទុន អស់​ច្រើន​ផង​។
​ ​
​ភាពយន្ត​ខ្នាត​ធំ​បែប​បាញ់ ប្រហារ​ស៊ើបអង្កេត​ថ្មី រឿង “០០៩” រឿងនេះ គឺ​សម្តែង​ដោយ កញ្ញា អៀ ម៉ី​លិ ប៉ះគ្នា​ជាមួយ​តារា​សម្តែង​ប្រុស​ស្រស់ សង្ហា​ដែលមាន​រហ្ស​សនាម​ថា សេម​។​
​ ​
​កញ្ញា ម៉ី​លិ បាន​អះអាងថា នេះ​ជា​លើកដំបូង​ដែល​នាង​មានឱកាស​បាន​សម្តែង​ក្នុង​ភាពយន្ត ខ្នាត​ធំ​បែបនេះ ហើយ​ជា​រឿង​ដែលមាន​ឈុត​ឆាក វាយតប់​ស៊ើបអង្កេត​កំប្លែង និង​ស្នេហា យ៉ាង​ស៊ីជម្រៅ ៕ ដោយ​: បូ​រិ​ន​