ម្ចាស់​ផលិតកម្ម​ភាពយន្ត​ម្នាក់​អះអាង​ពី​ការរកឃើញ​ចំណុច​ខ្វះខាត​នៃ​ភាពយន្ត​កម្ពុជា​

1044
ចែករម្លែក

(​ភ្នំពេញ​)៖ ម្ចាស់​ផលិត​កម្មសរ​កេសា​រ៉ា​ភាពយន្ត​បាន​អះអាងថា​គាត់​បាន​រកឃើញ​ចំណុចខ្លាំង របស់​ភាពយន្ត​បរទេស និង​ភាព​ខ្សោយ​របស់​ភាពយន្ត​កម្ពុជា ដែល​ពិបាក​ប្រកួតប្រជែង ដែល បញ្ហា​នេះ​បាន​ត្រូវ​ប្រកាស ឱ្យដឹង​ខណៈ ពេល​អ្នកស្រី​ជាមួយ​បណ្តា ផលិតករ​ល្បី និង​អង្គការ ភាពយន្ត​នៅ កម្ពុជា​បាន វិលត្រឡប់​មកវិញ​ពី​ការចូលរួម​ការតាំង ពិព័រណ៍​ភាពយន្ត​នៅ ទីក្រុង​ហុងកុង (Hong Kong Film Mart Festival) កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨​។​
​ ​
​អ្នកស្រី សរ កេសា​រ៉ា ម្ចាស់ ផលិតកម្ម​សរ​កេសា​រ៉ា​ភាពយន្ត​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ពេល​អ្នកស្រី​ត្រឡប់​មកពី​ហុងកុង​វិញ​ថា សម្រាប់​អ្នកស្រី និង​សមាជិក ដែល រួម​ដំណើរ​ទៅ​ហុងកុង ជា​លើក​ទី​១ ហើយ​ទទួលបាន​ចំណេះដឹង​ថ្មីៗ និង​បទ ពិសោធន៍​ដែល​មិន​ធ្លាប់មាន​ផងដែរ ក្នុង​ការផលិត​ខ្សែភាពយន្ត ហើយ​ជាពិសេស​ផលិតករ បរទេស​បាន​បង្រៀន ដល់​ផលិតករ​ខ្មែរ​ឱ្យ​យល់ដឹង​ពី​ការ បង្កើត​ប្លង់​ក្នុង​ផ្ទៃរឿង និង​ការ​រំលេច ផ្ទៃរឿង​ឱ្យមាន​គុណភាព​តាម​ស្តង់ដារ​។ ជាមួយគ្នា​នោះ អ្នកស្រី​ក៏បាន​រកឃើញថា កម្ពុជា របស់​យើង​មាន​ចំណុចខ្សោយ ជា ច្រើន​ផ្នែក រួមទាំង​កត្តា​ផ្ទៃរឿង ប្លង់ និង​ទាំង​សំឡេង​ដែល ចំណុច​ទាំងនេះ​សុទ្ធតែ ត្រូវ​យកមក​ពិ​ភាព​ក្សា​គ្នា​ឡើងវិញ និង ដោះស្រាយ​រក​វិធី​កែលម្អ​ឡើងវិញ ដើម្បី ឱ្យ​រឿង​ខ្មែរ​កាន់​តែមាន​គុណភាព​។
​ ​
​ម្ចាស់​ផលិតកម្ម សរ​កេសា​រ៉ា ភាពយន្ត​បាន​បង្ហើប​ឱ្យដឹងថា បញ្ហា​របស់​រឿង​ខ្មែរ ដែល​មើល ឃើញ នៅមានកម្រិត​នៅឡើយ ដោយសារតែ បញ្ហា​ដើមទុន​មិនទាន់​អាច​ដល់​កម្រិត ដូច​បរទេស និង​ការប្រើប្រាស់​បច្ចេកទេស បូក​រួមទាំង​សម្ភារៈ​ទំនើប​ឱ្យ សម័យ កាលនោះ​ខ្មែរ​យើង​នៅមាន កម្រិត ដែល​ពិបាក​ផលិត​រឿង​ដែល ល្អ​ទាំង​គុណភាព​និង​ស្តង់ដារ​អាច​ប្រកួតប្រជែង​ជាមួយ ភាពយន្ត​បរទេស​។ ប៉ុន្តែ​អ្នកស្រី​នឹង​យក​បទពិសោធន៍​ថ្មីៗ ដែល​ខ្លួន​ទទួលបាន​នោះ នឹងធ្វើ​ការ ចែករំលែក និង​អភិវឌ្ឍន៍​សម្រាប់​រឿង ក្រោយៗ​ទៀត​ឱ្យ​អស់ពី​លទ្ធភាព​។
​ ​
​សូមបញ្ជាក់ថា ក្រុមការងារ តំណាង​កម្ពុជា​ដែល​ចូលរួម​ពិព័រណ៍​ភាពយន្ត​នៅ​ទីក្រុង​ហុងកុង​ឆ្នាំ ២០១៨ នេះ មាន​ផលិត​កម្មសរ​កេសា​រ៉ា​ភាពយន្ត ផលិតកម្ម​មហាហង្ស លោក អ៊ិន សុ​ភិន និង​គណៈកម្មការ​ជ្រើសរើស​ពានរង្វាន់ អូ​ស្កា​កម្ពុជា (Cambodia Oscar Selection Committee)​អ្នកស្រី ម៉ា​រៀម អាត​ធឺរ ព្រមទាំង​បណ្តា​ផលិតករ​ផ្សេងៗ និង​តារា​សម្តែង ប្រុស​ជាច្រើនរូប​ផងដែរ ៕ ដោយ​៖ បូ​រិ​ន​