ម្ចាស់​ផលិតកម្ម​អិ​ល​ឌី ត្រៀម​ប្តឹង​អតីត​ភរិយា​ក្រោយ​ទម្លាយ​រឿង​ឈឺចាប់​រាប់​ឆ្នាំ​

236
ចែករម្លែក

​ភ្នំពេញ​៖ ម្ចាស់​ផលិតកម្ម​ភាពយន្ត​អិ​ល​ឌី​លោក លៀក លីដា បានប្រកាស​ជា​ផ្លូវការ​ថា​បាន​ត្រៀម​ប្តឹង​អតីត​ភរិយា​ចំនួន​ពីរ​ករណី ក្រោយពី​លោក​បាន​ទម្លាយ​រឿង​ឈឺចាប់​រាប់​ឆ្នា​ពិបាក​ទ្រាំ​កាល​រួម​រស់នៅ​ជាមួយគ្នា​។ សូម​រំលឹកថា អតីត​ភរិយា​ម្ចាស់​ផលិតកម្ម​អិ​ល​ឌី អ្នកនាង បញ្ចៈ​កា កាលពី​ប៉ុន្មាន​ថ្ងៃមុន បង្ហោះ​សារ​ផង វិ​ឌី​អូ​ផង ហែកកេរ្តិ៍​និង​ចោទប្រកាន់ លោក លៀក លីដា ថា​ជា​ប្តី​អាក្រក់​ក្បត់​ប្រពន្ធ​ទៅ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​តារា​សម្តែង សាឡា​ត់ ស្រី​ឡាង ដែល​រឿង​ផ្ទុះឡើង​ម្តង​ហើយ​នាង​នៅតែ​បន្តទៀត​លើក​មក​និយាយ​ទៀត បើទោះបីជា​រឿងអាស្រូវ​នេះ​ត្រូវបាន​លោក លៀក លីដា បាន​សុំ​សម្រួល​បញ្ចប់​រួចហើយ​ក៏ដោយ​។

​ដោយ​ទ្រាំលែងបាន​ទៀត​លោក លៀក លីដា បានធ្វើ​សន្និសីទកាសែត​បកស្រាយ​រឿងអាស្រូវ​របស់លោក​និង​អតីត​ភរិយា​ជា​សាធារណៈ​កាលពី​ថ្ងៃ​២១ ខែតុលា ឆ្នាំ​២០១៩ ប្រកាស​ត្រៀម​ប្តឹង​ដោយបាន​ត្រៀម​មេធាវី​រួចហើយ​ចំនួន​ពីរ​ករណី គឺ​បទ “​បរិហាកេរ្តិ៍​” និង “​ទាមទារ​សិទ្ធិ​ចិញ្ចឹម​កូនស្រី​ពីរ​នាក់​ជា​ផ្លូវការ​” ។ លោក​ទម្លាយ​ឱ្យដឹងថា​លោក​លែង​ទ្រាំ​ការឈឺចាប់​នេះ​ទៀត ហើយ​រឿង​លែង​គ្នា​ចប់​យូរ​នៅ​មក​បង្ហោះ​ពេញ​ហ្វេ​ស​ប៊ុ​ក​និយាយ​ឱ្យ​មហាជន​ជេរ​លោក​លេង​និង សាឡា​ត់ ស្រី​ឡាង ។
​លោក លៀក លីដា បាន​បញ្ចា​ក់ថា រឿងអាស្រូវ​ក្នុង​គ្រួសារ​របស់លោក​កន្លង​មក គឺ​លោក​មិន​តបត និង​បកស្រាយ​ព្រោះ​គិតថា ការពារ និង ស្រលាញ់​កូនស្រី​ទាំងពីរ​មិន​ចង់ឱ្យ​ពួកគេ​ធំ​ឡើង​ដឹង​រឿង​ឪពុកម្តាយ​គេ​ខាំ​គ្នា​ដូច​ឆ្កែ​។ រឿង​លះលែងគ្នា លោក​មូលហេតុ​ច្បាស់លាស់​ទាំង​ភស្តុតាង និង សាក្សី ពី​ដើមឡើយ​មិនមែន​លោក​ជា​ក្បត់​នឹង​ភរិយា​ឡើយ​។ លោក​មិន​ចង់​និយាយ មិន​ចង់​ទម្លាយ​ព្រោះ លោក​មិន​ឱ្យគេ​ហៅ​លោ​កថា “​អា​វែក​” ។​

​លោក លៀក លីដា បាន​និយាយថា “​រឿង​ហ្នឹង​បានកើត​ឡើងជា​យូរ​មកហើយ ម្យ៉ាង​ដើម្បី​រក្សា ក​ត្តិ​យស​ខ្លួនឯង ដើម្បីរ​ក្សាក​ត្តិ​យស​កូន មិន​ចង់​ឱ្យគេ​ថា ខ្លួនឯង​ជា​អា​វែក មិន​ចង់​ឱ្យគេ​ថា​ខ្លួនឯង​ប្រពន្ធ​ផិតក្បត់​សុខចិត្ត​លះបង់​សុខចិត្ត​ទៅប្រាប់​មនុស្ស​ស្រី ម្នាក់ទៀត​ឱ្យ​ស្ងាត់​មាត់​។ សុខចិត្ត​លះបង់​លុយកាក ខ្លួនឯង​មិនទាន់មាន បង់​ឱ្យទៅ​គេ ទាំង​ខ្លួនឯង​នៅ​ជំពាក់​គេ ដើម្បី​បញ្ចប់រឿង​ឱ្យ​ស្ងាត់ និង​ភាព​ស្អាតស្អំ​។​”​ម្ចាស់​ផលិតកម្ម​រូបនេះ​បាន​បញ្ជាក់ថា​មូល​ហេតុដែល​ដាច់ចិត្ត​ទម្លាយ​រឿង​លោក ឡើង​ព្រោះ​លោក​ទ្រាំលែងបាន ដោយសារតែ​អតីត​ភរិយា​នៅតែ​បន្ត​នាំ​រឿង​អាក្រក់ និង នៅតែ​បន្ត​វ៉ៃ​ប្រហារ​ទៅ​លោក និង ធ្វើការ​ចោទប្រកាន់​ទៅលើ​តារា​សម្តែង សាឡា​ត់ ស្រី​ឡាង ។

​បើ​មាន​ជា​លើក​ទី​២ លោក​នឹងមិន​ទុក​ឡើយ លោក​នឹង​ទម្លាយ​ការពិត​ឱ្យអស់​ទៅកាន់​មហាជន ហើយ​លោក​ទុក​ផ្លូវច្បាប់​ជា​អ្នកចាត់ការ​វិញ​។ អតីត​ភរិយា បញ្ចៈ​កា ជា​អ្នក​ផិតក្បត់​នឹង​លោក​មុន មាន​លួច​ទាក់ទង​នឹង​ផ្សេង រហូត​លោក​បានដឹង ចាប់បាន​ទើប​មានរឿង​ឈ្លោះ​គ្នា រហូត​សម្រេច​លែង​គ្នា ដល់​ថ្នាក់​លោក​លះបង់​ព្រមឱ្យ​ទ្រព្យ​មានដូចជា ផ្ទះ​វីឡា​មួយ​ខ្នង តម្លៃ​១៥​ម៉ឺន​ដុល្លារ និង​រថយន្ត​មួយគ្រឿង​ទៀត លែង​រួមរស់​ជាមួយគ្នា ហើយ​បញ្ចប់​គ្នា​និង​ឈប់​រករឿង​ចោទប្រកាន់​ទៅលើ លោក និង សាឡា​ត់ ស្រី​ឡាង​។

​លោក​នៅតែ​អះអាងថា លោក​មាន​ទំនាក់ទំនង​ជាមួយ សាឡា​ត់ ស្រី​ឡាង ពិតមែន​ប៉ុន្តែ​បាន​កើតឡើង​ក្រោយ​លោក​ចាប់បាន​អតីត​ភរិយា​ផិតក្បត់​ហ៊ាន​ទាក់ទង​ប្រុស​ផ្សេង​ធ្វើឱ្យ​លោក​ឈឺចាប់​ស្ទើរតែ​ចង់​ក្អួត​ឈាម​និយាយ​មិន​ចង់​ចេញ​។ លោក​មាន​ភស្តុតាង​ដែល​អតីត​ភរិយា​លោក​មក​ខ្ចីលុយ គំរាម​ទារលុយ និង រករឿង​បង្កបញ្ហា​ជាមួយ​លោក ក្រោយ​លែងលះគ្នា​។ ពេលនេះ​អតីត​ភរិយា​នេះ​ទាំង​ក្រៅ​និង​នៅលើ​ហ្វេ​ស​ប៊ុ​ក​បង្អួត​ទំនាក់ទំនង​ស្នេហា​នឹង​មួយ​តារា​សម្តែង​ប្រុស​លោក អេ​ត​វិ​ន ដោយ​បណ្តើរគ្នា​ស្ទើរតែ​ទាំំ​ង​ថ្ងៃ​ទាំំ​ង​យប់ និង ឧស្សាហ៍​ដើរលេង​ស៊ីផឹក​ជាមួយគ្នា​ចូល​ក្លឹប​កម្សាន្ត​ល្បីៗ ខណៈ​មាន​កូនស្រី​ពៅ​តូច​មួយ​នោះ​កំពុងតែ​នៅ​ជាមួយ​នាង រីឯ​កូនស្រី​ធំ​នៅ​ជាមួយ​លោក លៀក លីដា​។ ដោយ​: បូ​រិ​ន​