ម្ចាស់​ផលិតកម្ម ភី ដាក់​ចម្រៀង​មួយ​បទ​ក្នុងន័យ ឌឺដង អោយ​អ្នកណា​?

1696
ចែករម្លែក
  • 812
    Shares

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ពិតជា​ប្លែក​ចម្លែក​អារម្មណ៍ របស់​អ្នកគាំទ្រ​ផលិតកម្ម ភី Production ដែលជា​ផលិតកម្ម​ស្ម័គ្រចិត្ត​ផលិត​វី​ដេ​ឃ្លី​ប​ខ្លី បែប​អប់រំ មិន​យក​កម្រៃ របស់ លោក ផន ចាន់ណា ស្រាប់តែ​ថ្មីៗ​នេះ ចាងហ្វាង​ផលិតកម្ម​វ័យក្មេង ក៏​បង្ហើរ​សំនៀង​មួយ​បទ ធ្វើអោយ​អ្នក​ស្តាប់​កើតមាន​អារម្មណ៍ ងឿងឆ្ងល់​គ្រប់ៗ​គ្នា​។

​តាមរយៈ​បទ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​អស់​ទ្រាំ​ហើយ​» គឺជា​បទ​ដែល​លោក បកស្រាយ​ដោយ​ខ្លួនឯង​ផ្ទាល់​តែម្តង ចំណែក​ទឹកដម​សំលេង​ក៏​ពិ​រោះ​មិន​ចាញ់​អ្នកចម្រៀង​អាជីព​ឡើយ ថ្វី​ត្បិត​កន្លងមក​លោក​បានត្រឹមតែ​ជា​អ្នកដឹកនាំ និង និពន្ធ​បទ​ចម្រៀង ប៉ុន្តែ​ម្តងនេះ​បង្ហើរ​អារម្មណ៍​បែប​ឈឺចាប់ ដើម្បី បញ្ឈឺ​អ្នកណា​ទៅ​?

​បើ​យោងតាម​ប្រភព​និង​ម្ចាស់​ផលិតកម្ម​រូបនេះ បាន​បង្ហើប​ថា លោក ផន ចាន់ណា មាន​ទាស់​ពាក្យសម្តី​នឹង​សង្សារ​របស់ខ្លួន ដែលជា​អ្នកចម្រៀង​ជ្រក​ក្នុង​ផលិតកម្ម ភី (P Production) គឺ តារាចម្រៀង កញ្ញា ឈី​ញ​ឈី​ញ ដែល​ធ្វើអោយ​អារម្មណ៍​របស់លោក​មិនល្អ ក៏​បញ្ចេញ​បទ​ចម្រៀង «​អស់​ទ្រាំ​ហើយ​» ក្នុងន័យ​ឌៀមដាម អោយ​សង្សារ​របស់ខ្លួន​។​

​តោះ​ចង់ដឹងថា បទ «​អស់​ទ្រាំ​ហើយ​» មានន័យ​បែបណា សូម​ទស្សនា​ដូចតទៅ!​