ម្ចាស់​ផលិតកម្ម Galaxy ប្រគល់​រថយន្ត​ពីរ​គ្រឿង​ដល់​សមាគម​សិល្បៈ​

1248
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ម្ចាស់​ផលិតកម្ម Galaxy លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ដែល​តែងតែ​ជួយ​ធ្វើ​រឿង​សង្គម​កន្លងមក នៅពេលនេះ​ក៏​ចាប់ផ្តើម​ធ្វើ​បន្ថែមទៀត ដោយ​ផ្តល់នូវ​រថយន្ត​ពីរ​គ្រឿង​ដល់​សមាគមន៍​សិល្បៈ សម្រាប់​ធ្វើជា​មធ្យោបាយ​ធ្វើដំណើរ ដោយ​មិន​គិត​ប្រាក់​កំរៃជើងសារ​។ ពិធី​ប្រគល់​រថយន្ត​ពីរ​គ្រឿង សម្រាប់​ជា​តាក់ស៊ី ដឹកជញ្ជូន​ក្រុមការងារ​សិល្បៈ មិន​គិត​ប្រាក់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​នឹង​បូរី ឡេង ណា​វ៉ា​ត់​ត្រា ម្តុំ​ផ្សា​រកា​ណា​ស៊ី​ធី​។

​លោក ឡេង ណា​វ៉ា​ត្រា មាន​សកម្មភាព​ក្នុងសង្គម​រមែង​រំលេច​ឡើង​នៅ​កម្មវិធី​មនុស្សធម៌​ជា​បន្តបន្ទាប់ មិន​ថា​ជួយ​អ្នកសិល្បៈ ឬ​ក្រៅ​សិល្បៈ​ឡើយ លោក​បើក​បេះដូង​ជួយ​ទាំងអស់​។​

​ប្រធាន​សមាគម​សិល្បក​រ បាន​ឲ្យ​ដឹងថា រថយន្ត​២​គ្រឿង​ដែល​ឧកញ៉ា​រូបនេះ ជូន​ក្នុង​គោលដៅ​អោយ​សមាគម​ដែល មាន អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ជា​ប្រធាន​ប្រើប្រាស់​តាម​ការជាក់ស្តែង ជួយ​ដល់​ហេតុការណ៍​ផ្សេងៗ ពេល​សិល្បៈ​មាន​បញ្ហា ឬ​តម្រូវការ​ផ្សេងៗ​ទៀត​។ រថយន្ត​២​គ្រឿង​នេះ ប្រគល់ជូន​ដោយ​ទឹកចិត្ត​ស្មោះស​មិនមាន​ការបង់​រំលស់​អ្វី​ទាំងអស់ គឺ​ជូន​ដោយ​មិន​គិតថ្លៃ​។ ទាំងនេះហើយ​ទើប​អ្នកណាៗ ក៏​សរសើរ​លោក​ណា​វ៉ា​ត្រា​ពិតជា​អ្នកធ្វើ​បុណ្យ​បាន​ឡើង​ទ្រព្យ មិន​ភ្លេច​ធ្វើបុណ្យ​ចែកទាន​។​

​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានបង្ហាញ​អារម្មណ៍​សប្បាយចិត្ត ដែល​សមាគម​សិល្បករ​បាន​បោះជំហាន​ទៅមុខ​ថ្មី​មួយទៀត ក្រោយ​ជាប់​អាណត្តិ​ថ្មី​។ នេះ​ជា​ការជួយ​សម្រួល​ដល់​សិល្បករ ដែល​ខ្វះ​មធ្យោបាយ​ទៅ​សម្តែង​។ អ្នកនាង​បញ្ជាក់ថា រថយន្ត​នេះ​អាច​ប្រើ​បាន​ទាល់តែ​សិល្បករ​ចុះឈ្មោះ​ធ្វើ​ប័ណ្ណ ហើយ​បង់​ថវិកា ២០​ដុល្លារ​ក្នុង ១​ឆ្នាំ ដោយ​ថវិការ​នោះ យកទៅជួយ​សិល្បករ​ចាស់ជរា ឬ​សិល្បករ​ជួប​បញ្ហា​ណាមួយ​ដោយ​ចៃដន្យ​៕ ល​