ម្ចាស់​ពាន​ចម្រៀង​សម័យ​ឆ្នាំ​២០១១​ចំណាត់ថ្នាក់​លេខ​១​ពានរង្វាន់​សម្តេច​តេ​ជោ​ហ៊ុនសែន​ន ​កំពុង​លាក់ខ្លួន​ធ្វើ​កម្មករសំណង់ ​ខ​ណៈ​មេការ​សំណង់​មិន​បើកប្រាក់​អោយមក​ស្វាយរៀង​រក​ការងារ​ធ្វើ​មិនទាន់បាន

910
ចែករម្លែក

​ដោយ : វ៉ៃកូ/​ស្វាយរៀង​ :​ទស្សនិកជន​នៅចាំ​បានទេ​ម្ចាស់​ពាន​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល​ឆ្នាំ​២០១១  ​ពានរង្វាន់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែលជា​ប់​ចំណាត់ថ្នាក់​លេខ​១​ផ្នែក​ចម្រៀង​សម័យ ​ដែលមាន​សម្លេង​ពិ​រោះ​ក្រអួន​ក្រអៅ​ផ្អែម​ស្រទន់​នោះ ​កំពុង​លាក់ខ្លួន​ពួន​អាត្មា​មក​ធ្វើជា​កម្មករសំណង់​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ​  តែ​ត្រូវបាន​មេការ​សំណង់​មិន​បើកប្រាក់​អោយ​ធ្វើអោយ​ជីវភាព​គ្រួសារ​ខ្វះខាត​យ៉ាងខ្លាំង ​បន្តដំណើរ​មករក​ការងារ​ធ្វើ​នៅ​ខេត្តស្វាយរៀង​។​

​ជួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​យើង​នៅ​ខេត្តស្វាយរៀង​លោក ឌី ថា​រ៉េ​ន ម្ចាស់​ពានរង្វាន់​លេខ​១​ផ្នែក​ចម្រៀង​សម័យ​ឆ្នាំ​២០១១​ បានឲ្យដឹងថា​ លោក​មក​ខេត្តស្វាយរៀង​នាពេលនេះ ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដោយ​មួយ​រយះ​ចុងក្រោយ​នេះ ​លោក​មិនដែល​បាន​ឡើង​ច្រៀង​តាម​ស្ថានីយ៍ទូរទស្សន៍ ឬ​ក្រុម​វង់​តន្ត្រី​ណា​នោះទេ​ ធ្វើឲ្យ​ជីវភាព​លោក​កាន់​ដុនដាប​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​លោក​បាន​បន្តទៀតថា មុន​មក​ខេត្តស្វាយរៀង​លោក​បាន​ធ្វើជា​កម្មករសំណង់​នៅឯ​រាជធានី​ភ្នំពេញ​បាន​មួយ​រយៈ ​តែ​មេការ​សំណង់​មិន​បើក​លុយ​ឲ្យ​ទើប​លោក​សម្រេចចិត្ត​មក​ខេត្ត​នេះ ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​បន្ត​តែ​បច្ចុប្បន្ន​រក​ពុំទាន់​បានឡើយ​។​

​លោក ឌី ថា​រ៉េ​ន បាន​រំលឹក​អំពី​ប្រវត្តិ​ដែល​លោក​បាន​ឈាន​ជើង​ចូល​វិថី​សិ​ល្បៈថា ​លោក​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ​ក្រោយមក​លោក​ក៏បាន​ទៅ​រស់នៅ​ខេត្តកំពង់ធំ ។ ​ហើយ​កាលពី​ឆ្នាំ​២០០៩​លោក​បាន​ស្ម័គ្រចិត្ត​ចូលបម្រើ​ក្នុង​ជួរ​កងទ័ព​ឆ័​ត្រ​យោង​៩១១​ឈរជើង​នៅ​ប្រាសាទព្រះវិហារ​បាន​មួយ​រយៈ តែ​ក្រោយមក​ក៏មាន​ជម្ងឺគ្រុនចាញ់​ក៏បាន​ឈប់​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​រាជធានី​ភ្នំពេញ ​ហើយ​មិនបាន​វិល​ត្រឡប់មក​បម្រើកងទ័ព​វិញ​ទេ​។​

​នៅ​ឆ្នាំ​២០១០​ការប្រឡង​ចម្រៀង​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល​ក៏បានផ្តល់​ឱកាសឲ្យ​រូបលោក​ដាក់ពាក្យ​ចូល​ប្រឡង​នៅ​ខេត្តកំពង់ធំ​ ជាប់​ចំណាត់ថ្នាក់​លេខ​១​។ ​ក្រោយពី​ប្រឡង​ជាប់​នៅ​ខេត្ត​រួចមក​ខាង​ខេត្ត​ក៏​បញ្ជូនបន្ត​មក​ភ្នំពេញ ​ដើម្បី​ប្រឡង​យកពាន​រង្វាន់​សកល​ផ្នែក​ចម្រៀង​សម័យ​ក្នុងការ​ប្រឡង​នេះ​ គឺ​គេជម្រុះ​យកតែ​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១​ប្រចាំខេត្ ត​និង​មាន​ខ្មែរ​នៅក្រៅ​ប្រទេស​មក​ប្រឡង​យក​ជ័យលាភី​ដែរ​ តែ​រូបលោក​ពុំ​ទទួលបាន​ចំណាត់​ល្អ​នោះទេ ​គឺ​បាន​ត្រឹម​លេខ​៤​ប៉ុណ្ណោះ​។​

​លោក ឌី ថា​រ៉េ​ន បញ្ជាក់ថា ក្រោយពី​មិន​ទទួលបាន​ចំណាត់ថ្នាក់​ដែល​ទី​ពេញចិត្ត​នោះ​នៅ​ឆ្នាំ​២០១១​ក៏បាន​ដាក់ពាក្យ​ប្រឡង​យក​ជ័យលាភី​ម្តងទៀត​ ទើប​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ​ដែលមាន​អ្នកដាក់ពាក្យ​ប្រឡង​យ៉ាងច្រើន​កុះករ​។ ​ពានរង្វាន់​ចម្រៀង​ខ្មែរ​ជាស​កល​ផ្នែក​ចម្រៀង​សម័យ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ​ទទួលបាន​ពាន​ចម្រៀង​១​និង​ថវិកា ២៥០០​ដុល្លា​ដោយ​កាលនោះ​ប្រគល់​ដោយ​លោក សុខ អាន​។​

​លោក ឌី ថា​រ៉េ​ន បន្តទៀតថា​ក្រោយពី​ទទួលបាន​ជ័យលាភី​លេខ​១​រួចមក​ក៏មាន​ស្ថានីយ៍ទូរទស្សន៍​មួយចំនួន​បាន​ហៅ​លោក​ឡើង​ច្រៀង​និង​ច្រៀង​តាម​ក្រុម​វង់​តន្ត្រី​ប្រគុំ​តាម​រោងការ បុណ្យ ជប់លៀង រា​ង្គ​សាល​ខ្លះៗ​ដែរ​ក្នុងនោះ​ដូចជា​កម្មវិធី​ដ​ន្ត្រី​យ៍​ស្រុកស្រែ​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន កម្មវិធី​មន្ត​ស្នេហ៍​សំនៀង​CTN និង​ទូរទស្សន៍​ហង្ស​មាស ទូរទស្សន៍ អប្សរា​ផងដែរ​។​ តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ពុំ​សូវ​មាន​ខាង​ស្ថានីយ៍ទូរទស្សន៍​ក៏ដូចជា​ក្រុម​វង់​តន្ត្រី​ហៅ​ច្រៀង​ទៀត​ទេ ​ធ្វើឲ្យ​ជីវភាព​លោក​ជួប​ការលំបាក​ក៏​ឆ្លៀត​ដើររក​ការងារ​ធ្វើ​បន្ថែម​។​

​ពាក់ព័ន្ធ​ទៅនឹង​សំណួរ​សួរ​លោក​ថា​ ហេតុអ្វី​បានជា​លោក​សម្រេចចិត្ត​លាក់ខ្លួន​ពួន​អាត្មា​ធ្វើជា​កម្មករសំណង់​បែបនេះ​លោក​ថា​មកពី​ជីវភាព​ខ្វះខាត ​ហើយ​គ្មាន​គេ​ហៅ​ច្រៀង​ម្យ៉ាងទៀត ។ ​លោក​ជា​អ្នកចម្រៀង​ដែល​ចូលចិត្ត​ច្រៀង​បទ​ពី​ដើម​ដូចជា​បទ​អធិរាជ​សម្លេង​មាស​ស៊ិ​ន​ស៊ី​សាមុត លោក​អ៊ិ​ន ​យ៉េន សុះ​ម៉ាត់ អ៊ឹង​ណា​រី កែវ​សារ៉ាត់ ​ជាដើម​ដូច្នេះ​គេ​មិនសូវ​ហៅ​ច្រៀង​ទេ​។ លោក ឌី​ថា​រ៉េ​ន នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​យើង​ក៏បាន​អំពាវនាវ​ដល់​ស្ថានីយ៍ទូរទស្សន៍​និង​រា​ង្គ​សាល ក្រុម​តន្ត្រី​ផ្សេងៗ​ក៏ដូចជា​សប្បុរសជន​សូមជួយ​អោយ​រូបគាត់​ឲ្យបាន​ឡើង​ច្រៀង​វិញ​ផង​គ្រាន់​បាន​ប្រាក់​កម្រៃ ​ផ្គត់ផ្គង់​គ្រួសារ​បន្ថែម​ដោយ​ជីវភាព​សព្វថ្ងៃ​ជួប​ការលំបាក​ខ្លាំង​។​

​សូមបញ្ជាក់ថា ​ដោយមាន​ក្តី​អាណិតអាសូរ​ពី​សប្បុរសជន​ដល់​លោក ​ឌី ​ថា​រ៉េ​ន ​ក្នុងនោះ​លោក ​សុន សុខ​ជាតិ​នៅ​ខេត្តស្វាយរៀង​ឧបត្ថម្ភ 50$ លោក​ស៊ុ​ពៅ​ពិ​សុ​ដ្ឋ​នៅ​ខេត្តព្រៃវែង​30$ លោក​រដ្ឋា​នៅ​ស្វាយរៀង​20$ លោក​នុត​នាង​ស្វាយរៀង​20$ លោកនាត​តន្ត្រីសម័យ​ស្វាយរៀង​10$ លោក​ថត​ភា​រះ​ស្វាយរៀង​5​មុ​ឺ​ន លោក​យឹម​សុថា​ន​5​ម៉ឺ​ន លោក មិន​ ភក្តី​ ៥​ម៉ឺន​រៀល​ផងដែរ​៕​B