ម្ចាស់​ពាន World Cup លើក​ទី​២១​នេះ នឹង​ទទួលបាន​រង្វាន់​៣៨​លាន​ដុល្លារ​អាមេរិក​

2032
ចែករម្លែក

ដោយ​៖ សុផល / ភ្នំពេញ​៖ ប្រទេស​រុស្សី នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​បាល់ទាត់​ពិភពលោក ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែមិថុនា ដល់ក​ក្កដា ឆ្នាំ​២០១៨​ខាងមុខ​។

​នេះ​ជា​លើក​ទី​១​ហើយ ដែល​ប្រទេស​រុស្ស៊ី​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការ​កីឡា​បាត់​ទាត់​ពានរង្វាន់​កម្រិត​ពិភពលោក​នេះ​។ ការប្រកួត​មាន​ចំនួន​៣២​ក្រុម មាន​ក្រុម​មកពី​៥​ទ្វីប​សហ ភាព​អឺរ៉ុប អាមេរិក​ឡាទីន អាហ្វ្រិក និង​អាស៊ី ជាដើម​។ ការប្រកួត នឹងត្រូវ​ជម្រុះ​តាម​ក្រុម នៃ ប្រទេស​នីមួយៗ ដែលមាន​ចាប់ពី​ក្រុម​A ដល់​ក្រុម​H​។​

​យោងតាម FIFA បានឱ្យដឹងថា World Cup 2018 នេះ មាន​រង្វាន់​សរុប​៤០០​លាន​ដុល្លារ​អាមេរិក​លើស​១២​ភាគរយ នៅ​World Cup 2014​ដែល​មានតែ​៣៥៨​លាន​ដុល្លារ​ហើយ​ជ័យលាភី ជើងឯក​បាន​៣៥​លាន​ដុល្លារ​និង​លេខ​២​បាន​២៥​លាន​ដុល្លារ​។ សម្រាប់ World Cup ទី​២១​នេះ នឹង​ជើងឯក​នឹង​ទទួលបាន​រង្វាន់​៣៨​លាន​ដុល្លារ លេខ​២ ចំនួន​២៨​លាន​ដុល្លារ លេខ​បី ២៤ លាន​ដុល្លារ និង​លេខ​បួន ២២​លាន​ដុល្លារ​។ ចំណែក​ក្រុម​ឡើងដល់​៨​ក្រុម​ចុងក្រោយ បាន​១៦ លាន​ដុល្លារ​ក្នុង​មួយក្រុម ក្រុម​១៦​ក្រុម​ចុងក្រោយ​១២​លាន​ដុល្លារ ក្រុម​វគ្គ​បែងចែក​ពូ​ល​បាន​៨​លាន​មួយក្រុម និង​ក្រុម​ដែល​ជាប់​៣២​ក្រុម​បាន ១,៥ លាន​ដុល្លារ​៕L