ម្ចាស់​មេដាយមាស ឃុន ឌី​ម៉ា ជួប​ជើង​ខ្លាំង​ថៃ ហ្វា នី​មី​ត​

1010
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា / ភ្នំពេញ​៖ លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​៣១​មីនា ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​កម្ពុជា ឃុន ឌី​ម៉ា ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ហ្វា នី​មី​ត (Fa Nimit)​។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​២​រូបនេះ ជួប​ប្រកួត​គ្នា​ហើយ​នេះ ក៏​ជាការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ដែរ​។ ឌី​ម៉ា ពេលនេះ​កំពុងតែ​ហ្វឹកហាត់​នៅក្នុង​ក្រុម​ជម្រើសជាតិ​។ គេ​ជា​អ្នក​ប្រដាល់​ដែលមាន​កលល្បិច​វ៉ៃ​បាន​យ៉ាង​ល្អ កែង កណ្ដាប់ដៃ ជង្គង់ ទាត់ និង​ការពារ​សុទ្ធតែ​ល្អ​ទាំងអស់​។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៩​ដង ឈ្នះ​៨៥​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​២​ដង​។ ឌី​ម៉ា ដែលមាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ការប្រកួត​នេះ បាន​និយាយថា គេ​ត្រៀមខ្លួន​បានល្អ​ណាស់​គេ​នឹង​វ៉ៃ​ឲ្យ​កាន់តែ​អស្ចារ្យ ព្រោះ​គេ​ត្រូវការ​ឈ្នះ​។​

​ហ្វា នី​មី​ត វិញ​គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ​។ មាន​អ្នក​ប្រដាល់​កម្ពុជា មិនតិច​នាក់​ទេ ដែល​បរាជ័យ​ដោយសារ​អ្នក​ប្រដាល់​រូបនេះ​។ កម្លាំង​របស់គេ​ជ្រាយ​ជាង ឌី​ម៉ា បន្តិច​មែន​តែ​កលល្បិច​គេ​មិន​ចាញ់​ឡើយ​។​

​ហ្វា នី​មី​ត មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​ដង ឈ្នះ​៥៣​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ ១​ដង​។ នរណា​ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ​?

វ៉ែន ហុង​ជី​វ៉ុ​ង ក្លិប​កងកេង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​អាល់​បា​នី ជែ​ន ស៊ី (Gen Ci) ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។​

​នេះ​ជា​ឱកាស​ដ៏​កម្រ​មួយ ដែល ជី​វ៉ុ​ង បាន​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​បែបនេះ​។ ជី​វ៉ុ​ង ពេលខ្លះ​គេ​វ៉ៃ​បានល្អ តែ​ពេលខ្លះ​អន់​តែម្ដង​។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦០​ដង ឈ្នះ​៤២​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ ៥​ដង​។​

​ចំពោះ​អ្នក​ប្រដាល់​អាល់​បា​នី ជែ​ន ស៊ី វិញ​គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​បាន​២-៣​ដង​ដែរ គេ​មិនជា​អស្ចារ្យ​នោះទេ​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​២៨​ដង ឈ្នះ​២០​ដង និង​ចាញ់​៨​ដង​។ នរណា​នឹង​ឈ្នះ​ក្នុង​ការប្រកួត​នេះ​?

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ប្រាក់ ស៊ី​ណាត ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ អាន ទាវ ក្លិប​យុវ​វាល​ស្បូវ​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​។ ភើ​យ ថា ក្លិប​គុហារ​ព្រហ្ម​ជ័យ​ប្រកួត​ជាមួយ ឈាន រស្មី ក្លិប​ខេត្តរតនគិរី ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​៕L