ម្ចាស់​សណ្ឋាគារ​មួយ​និង​ពលរដ្ឋ​ព្រួយបារម្ភ​ពី​ការសាងសង់​អគារ​កម្ពស់​ជាង​២០​ជាន់​មិន​គោរព​បទដ្ឋាន​សំណង់​

113
ចែករម្លែក

ដោយៈ​សុផល​/​ព្រះសីហនុ​៖​ដោយមាន​ភាព​ខ្វល់ខ្វាយ​ពី​គុណភាព​សំណង់​និង​ដោយ​មើលឃើញ​ពី​ភាពជាក់ស្តែង​នៃ​ការបាក់​ធ្លាក់ចុះ​នៃ​សំណង់​អគារ​កាលពី​ថ្មីៗ​នៅក្នុង​ខេត្ត​កែប​និង​ក្នុង​ក្រុងព្រះសីហនុ​។​ក្នុង​នោះបាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​និង​របួស​ក៏ដូចជា​ផ្តល់​ផលប៉ះពាល់​ដល់​សំណង់​អគារ​នៅក្បែរ​ខាង​ម្ចាស់​សណ្ឋាគារ​HollydayVillaNataya​មួយរូប​មាន​ក្តីបារម្ភ​ជា​ពន់ពេក​ចំពោះ​សំណង់​អគារ​កម្ពស់​២១​ជាន់​មួយ​ដែល​កំពុង​សាងសង់​ជាប់​នឹង​ទីតាំង​សណ្ឋាគារ​។​

ក្តី​ព្រួយបារម្ភ​នោះ​កើតមានឡើង​ក៏​ដោយសារតែ​ម្ចាស់​សំណង់​ជនជាតិ​ចិន​មិនបាន​គោរព​នូវ​បទដ្ឋាន​សំណង់​ដូចជា​មិនបាន​ទុក​ផ្ទៃដី​ទំហំ​២​ទៅ​២.៥០​ម៉​ពី​ព្រំដី​(​របង​)​ខណ្ឌ​សំណង់​សណ្ឋាគារ​និង​សំណង់​កំពុង​សាងសង់​។ សំណង់​ពិតជា​បាន​លយ​ចូលក្នុង​របង​នៃ​ទីតាំង​ដី​នៃ​សណ្ឋាគារ Hollyday Villa Nataya ដោយ​ការសាងសង់​វេរ៉ង់ដា​បន្ថែម​។

ការមិន​គោរព​បទដ្ឋាន​សំណង់​នេះហើយ​ធ្វើឱ្យ ម្ចាស់​សណ្ឋាគារ រូបនេះ​ព្រួយបារម្ភ​អំពី​ធ្លាក់​ចុះមក​នូវ​ឧបករណ៍​សំណង់​ដូចជា​ដែក​ថ្ម​និង​រន្ទា​…​ជាដើម​។​ជាពិសេស​សំណង់​អគារ​ដែល​មិនមាន​មន្ត្រី​មាន​សមត្ថកិច្ច​មក​ពិនិត្យ​គុណភាព​សំណង់​ជា​ទៀងទាត់​នោះ​អាចនឹងទទួល​រង​នៃ​ការបាត់​ធ្លាក់ចុះ​នៅ​ថ្ងៃ​ណាមួយ​។​

​លោកស្រី​ម៉ី​ឌី​ន​ណា​ត្យា​ម្ចាស់​សណ្ឋាគារ​HollydayVillaNataya​ដែល​ស្ថិតនៅ​ភូមិ​៤​សង្កាត់​៤​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​៖«​ភ្ញៀវ​របស់ខ្ញុំ​មក​ស្នាក់​នៅក្នុង​សណ្ឋាគារ​ជា​ភ្ញៀវ​ដែលមាន​លំដាប់​ខ្ពស់​ប្រសិនជា​សំណង់​បាក់​ធ្លាក់​អ្វីមួយ​ឬ​បាក់​អគារ​ទាំងមូល​ចុះមក​តើ​យើង​អាច​ទទួលខុសត្រូវ​អាយុជីវិត​របស់​ភ្ញៀវ​យ៉ាងដូច​ម្តេចទៅ​?​តើ​មាន​អ្នក​ពាក់​ព័​ន្ឋ​មក​ពិនិត្យ​គុណភាព​សំណង់​ញឹកញាប់​ដែរ​ទេ​?​តើ​ពួកគេ​មាន​ដឹង​ទេ​ថា​សំណង់​នេះ​សាងសង់ឡើង​ដោយ​មិនបាន​គោរព​បទដ្ឋាន​សំណង់​ដែរ​ឫ​ទេ​?
​នេះ​ជាការ​លើកឡើង​ដោយ​ក្តី​ព្រួយបារម្ភ​របស់លោក​ស្រី​ម្ចាស់​សណ្ឋាគារ Hollyday Villa Nataya»​។

​លោកស្រី​បាន​សំណូមពរ​ដល់​ម្ចាស់​សំណង់​ជនជាតិ​ចិន​បញ្ឈប់​ការសាងសង់​និង​ស្នើ​ដល់​អាជ្ញាធរ​ដែនដី​មេត្តា​ចុះ​ត្រួតពិនិត្យ​គុណភាព​សំណង់​ឱ្យបាន​ហ្មត់ចត់​និង​ទប់ស្កាត់​ការសាងសង់​បន្តទៀតរ​បស់​សំណង់​ជន​ជាតិចិន​ខាងលើនេះ​ផង​។​ដើម្បី​ចៀសវាង​ការដួលរលំ​ធ្លាក់​អគារ​ដូច​កាលពីពេល​ថ្មី​នេះ​នៅក្នុង​ក្រុងកែប​និង​ខេត្ត​ព្រះសីហនុ​នឹង​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខា​ងៃំ​ណង់​អាគារ​ខ្ពស់ៗ​ទាំងនោះ​។​

​ក៏ដូចជា​លោកស្រី​ម្ចាស់​សណ្ឋាគារ​HollydayVillaNataya​ដែរ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​សំណង់​អគារ​ខ្ពស់ៗ​ដទៃទៀត​នៅក្នុង​ក្រុងព្រះសីហនុ​នេះដែរ​ក៏​ព្រួយបារម្ភ​អំពី​គុណភាព​សំណង់​ខ្ពស់​ទាំងអស់​នេះដែរ​។​ប្រសិនជា​សំណង់​មានគុណ​ភាពល្អ​ប្រជាពលរដ្ឋ​នឹង​អបអរសាទរ​ប៉ុន្តែ​ប្រសិនជា​សំណង់​មិនមាន​គុណភាព​និង​បាក់​ធ្លាក់​ជាយថាហេតុ នោះ​សោកនាដកម្ម​នឹង​កើតមាន​ជាថ្មី​ចំពោះ​ប្រជាពលរដ្ឋ​។​

​គួរបញ្ជាក់​ផងដែរ​ថា​លោក​ជា​សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បានចេញ​សេចក្តីសម្រេច​មួយ​នៅ​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០២០​ដោយ​ចាត់តាំង​មន្ត្រី​ជាច្រើន​ដើម្បី​ត្រួតពិនិត្យ​សំណង់​នៅ​ទូទាំងប្រទេស​។​សមាសភាព​ក្រុមមន្ត្រី​ត្រួតពិនិត្យ​សំណង់​ដឹកនាំ​ដោយ លោក​ទេព​ធន​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​អមដោយ​អនុប្រធាន​២​រូប រួមមាន​លោក​ឡៅ​ទិព្វ​សីហា​រដ្ឋលេខាធិការ​និង​លោក​លាង​មុនី​រិ​ទ្ធ​រដ្ឋលេខាធិការ​និង​សមាជិក​មួយចំនួន​។​


​ក្រុមការងារ​នេះ​ក៏បាន​បែងចែក​ការទទួលខុសត្រូវ​ក្នុងការ​ត្រួតពិនិត្យ​តាម​បណ្តា​រាជធានី​ខេត្ត​ផងដែរ​។​ចំណាត់ការ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ក្នុងការ​ចាត់តាំង​មន្ត្រី​ត្រួតពិនិត្យ​សំណង់​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ករណីរ​លំអ​គារក​ម្ព​ស់​៧​ជាន់ នៅ​ខេត្ត​កែប​៕S/

​ចំណងជើង​រូបថត​៖​សំណង់​អគារ​កម្ពស់​២១​ជាន់ សង់​លយ​ចូល​សណ្ឋាគារ​Hollyday Villa Nataya