ម្ចាស់​សិប្បកម្ម ផលិត​ទឹក​សុទ្ធ​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់សម្លាប់​នៅ​ស្រុក​ទឹកផុស​

861

ដោយ​:​សន សក្តា​/​កំពង់ឆ្នាំង​: បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់​បណ្តាល​ឲ្យ​ស្លាប់​។​ករណីនេះ បាន​កើត​ឡើង​កាលពី​ម៉ោង​ជាង​៨​យប់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ត្រពាំង​ក្របៅ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​។​

​ជនរងគ្រោះ​ឈ្មោះ ហឿន ប្រុស ជា​ម្ចាស់​សិប្បកម្ម ផលិត​ទឹក​សុទ្ធ​មួយ​ក្នុងភូមិ ឃុំ​ខាងលើ​។​
​ពាក់ព័ន្ធ​ទៅនឹង​ករណីនេះ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​។​ពេលនេះ​ប៉ូលិស​កំពុង​ស្វែងរក​តម្រុយ​នៃ​ឃាតកម្ម​ដ៏​សាហាវ​នេះ​៕​មន​

​ជនរងគ្រោះ​ឈ្មោះ ហឿន ប្រុសកាលនៅរស់

ទីតាំងសិប្បកម្ម